ដាស់តឿន៖ សូម​កុំ​ពិសារ​អាហារ​ទាំងនេះ ​ជាមួយ​ស្រា​បៀរ​ឲ្យសោះ​!

នៅពេល​ដែល​ទៅ​ញ៉ាំ​ស្រា​ម្តងៗ មនុស្ស​គ្រប់រូប​សុទ្ធ តែ​ពិសារ​ជាមួយ​អាហារ​មួយចំនួន​ជា​និច្ច ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា ​មាន​អាហារ​មួយ​ចំនួន ​អ្នក​មិន​អាច​បរិភោគ​ជាមួយ​ស្រា​បៀរ​ឡើយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

១. ​សាច់ក្រក
​ប្រសិន​ជា​អ្នក​ញ៉ាំ​ស្រា​ជាមួយ​សាច់ក្រក ឬ​អាហារ​ផ្អាប់ ឬ​សាច់​ដែល​ប្រៃ នោះ​វា​នឹង​អាច​ធ្វើឲ្យ​អ្នក​ងាយ​មាន ​ជំងឺ​មហារី​ក​ប្រព័ន្ធ​រំលាយ​អាហារ ឬ​ជំងឺ​មហារីកក្រពះ​ជាដើម​។​



២. សាច់​អាំង​
​តើ​អ្នកដឹង​ទេ​ថា​នៅក្នុង​សាច់​ ក្រោយពេល​ដែល​អ្នក​យក​វា​ទៅ​អាំង​រួច វា​មិន​ត្រឹមតែ​បាត់បង់​សារធាតុចិញ្ចឹម​នោះទេ ថែម​ទាំង​អាច​បង្កើត​សារធាតុ​មហារីក​ទៀតផង ដូចនេះ​នៅពេល​ដែល​អ្នក​ញ៉ាំ​ជាមួយ​ស្រា សារធាតុ​ទាំងអស់នោះ​ នឹង​ចូល​ទៅក្នុង​រាងកាយ​អ្នក​យ៉ាង​លឿន ដោយសារ​តែ​ជា​តិសុរា ​នោះ​បាន​ធ្វើឲ្យ​សរសៃ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​រីក​ធំ ជា​ហេតុ​ដែល​ធ្វើឲ្យ​ សារធាតុ​មិនល្អ​ទាំងឡាយងាយ​ចូល​ខ្លាំងណាស់​។​



៣. ការ៉ុត​
​នៅក្នុង​ការ៉ុត​មាន​សារធាតុ​ម្យ៉ាង ​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​ជំងឺថ្លើម ​យ៉ាង​ងាយ​ក្រោយពេល​ដែល ​អ្នក​ពិសារ​ជាមួយ​ស្រា​រួច​។​



៤. ភេសជ្ជៈ​ដែលមាន​ហ្គាស​
​នៅពេល​ដែល​អ្នក​ផឹក​ស្រា​ ហើយ​អ្នក​ញ៉ាំ​ភេសជ្ជៈ​ ដែល​មាន​ជាតិ​ហ្គាស នោះ​រាងកាយ​អ្នកនឹង​ស្រូប​យក​ជាតិ​សុរា​ទាំងនោះ​ យ៉ាង​លឿន​ខុស​ពី​ធម្មតា ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ថ្លើម​អ្នក​យ៉ាង​ងាយ ដូចនេះ​នៅពេល​ដែល​អ្នក​ញ៉ាំ​ស្រា អ្នក​ត្រូវ​តែ​ពិសារ​បន្លែ​បៃតង​ឲ្យបាន​ច្រើន​។​



៥. ថ្នាំ​
​ក្រោយពេល​ដែល​អ្នក​ញ៉ាំ​ស្រា​រួច អ្នក​ក៏​មិន​អាច​ពិសារ​ថ្នាំ​បានទេ ព្រោះ​វា​អាច​ប្រតិកម្ម​ជាមួយ​ ជាតិ​សុ​រា​ទាំងនោះ​ ដែល​អាច​បង្កើត​ជាតិពុល ​ក្នុង​រាងកាយ​អ្នក​យ៉ាង​ងាយ​បំផុត​។​



៦. ត្រី​ឆៅ
​មាន​មនុស្ស​ជាច្រើន​ចូល​ចិត្ត ​ពិសារ​ស្រា​ជាមួយ​ត្រី​ឆៅ​ខ្លាំងណាស់ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា ​ក្រោយពេល​ដែល​អ្នក​ញ៉ាំ​បែបនេះ​រួច វា​អាច​ធ្វើឲ្យ​រាងកាយ​អ្នក​បាត់បង់​វីតាមីន​B1 ដូចនេះ​អ្នក​មិនគួរ​ពិសារ​ឡើយ ​ដើម្បី​សុខភាព​អ្នក​រាល់គ្នា​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial