៥ ចំណុច ​សម្គាល់​មើលបុរស ​ដែល​ព្រម​រស់​នៅ ​ជា​មួយ​អ្នក​អស់​មួយ​ជីវិត

មិន​មាន​អ្វី​ល្អ​ប្រសើរ​ជាង​សេចក្ដី​ស្រឡាញ់​នោះ​ទេ។ ការ​ស្រឡាញ់​នឹង​ធ្វើ​ឲ្យ​មនុស្ស​ទទួល​បាន​សេចក្ដី​សុខ។ ទាក់​ទង​នឹង​ការ​ស្រឡាញ់​នេះ​ដែរ យើង​សូម​បង្ហាញ​ពី​លក្ខណៈ​សម្គាល់​ទាំង ៥ ដើម្បី​ដឹង​ថា បុរស​ម្នាក់ ចង់​រស់​នៅ​ជា​មួយ​អ្នក​អស់​មួយ​ជីវិត ឬ​អត់?

– ចាត់​ទុក​អ្នក​ដូច​ជា ព្រះនាង​ម្ចាស់ ៖ គេ​ចាត់​ទុក​អ្នក​ដូច​ជា​ព្រះនាង​តូច​អញ្ចឹង ទោះ​បី​ជា​ពេល​ខ្លះ អ្នក​មាន​រូប​រាង​មិន​ស្អាត​ក៏​ដោយ ក៏​គេ​នៅ​តែ​ពេញ​ចិត្ត​ដែរ។

– ការ​ប្រើពាក្យ “យើង” ជំនួស​ឲ្យ​ពាក្យ “ខ្ញុំ” ៖ ពាក្យ​យើង គឺ​តែង​សម្ដៅ​ទៅ​លើ​ក្រុម​មនុស្ស​ដែល​មាន​សមាជិក​ចាប់​ពី ២​នាក់​ឡើង​ទៅ។ ការ​ប្រើប្រាស់​ពាក្យ “យើង” គឺ​បញ្ជាក់​ថា សុខទុក្ខ របស់​អ្នក និង​គេ​ពិត​ជា​ដូច​គ្នា។ ប្រៀប​ដូច​ជា​ មាន​ជីវិត ​តែ​មួយ​ជា​មួយ​គ្នា។

– ជួយ​អ្នក​គ្រប់​ពេល ដោយ​គ្មាន​រអ៊ូរទាំ ៖ គាត់​តែង​តែ​នៅ​ក្បែរ​អ្នក និង​ជួយ​អ្នក​គ្រប់​ពេល​ដែល​ត្រូវ​ការ។

– តែងតែ​និយាយ​រឿង​អនាគត ៖ បុរស​ដែល​ស្រឡាញ់​យើង គឺ​គេ​ចង់​រៀប​ការ​ជា​មួយ​យើង​នាពេល​អនាគត មិន​មែន​ស្រឡាញ់​យើង​តែ​ពេលនេះ​នោះ​ទេ។ គេ​តែង​រំពឹង​ទុកថា អាច​សាង​សុភមង្គល​ជា​មួយ​អ្នក​បាន។

– មិន​ចង់​ឲ្យ​អ្នក​ពិបាក​ចិត្ត ៖ បុរស​ល្អ​តែង​តែ​ចង់​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​មាន​សេចក្ដី​សុខ មាន​សុភមង្គល​គ្មាន​ទុក្ខ​ព្រួយ។ ពេល​ខ្លះ​គេ​សុខ​ចិត្ត​លាក់​បាំង​រឿង​មិន​ល្អ កុំ​ឲ្យ​អ្នក​ដឹង ព្រោះ​ខ្លាច​អ្នក​ពិបាក​ចិត្ត៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial