ស្ត្រីមានផ្ទៃពោះគួរដឹង៖ វិធី ៣ យ៉ាងសំខាន់ៗ ជួយអោយសម្រាលកូនស្រួល

វេលាបង្កើតកូន មិនមែនជាពេល ដែលអ្នកអាចចាំបាន នូវគន្លឹះមួយចំនួន ដែលគ្រូពេទ្យបានប្រាប់នោះទេ ​ព្រោះថាការឈឺពោះកើតកូននេះ គឺពិតជាឈឺខ្លាំង រហូតរកអ្វីប្រៀបពុំបានឡើយ។​ ដូច្នេះហើយអ្នកអាចរៀនពីជំនួយ នៃការជម្រុញជាមួយទារក ​អោយចេញមកក្រៅ បានដោយងាយៗ បើទោះជាអ្នកមិនទាន់ ចូលក្នុងបន្ទប់សម្រាលកូនក៏ដោយ៖

១. ប្រឹងអោយដូចអ្នកកំពុងទល់លាមក៖
សូមធ្វើអោយរាងកាយទាំងមូល ជាពិសេសភ្លៅទាំងសងខាងរបស់អ្នក អោយមានអារម្មណ៍ថា ដូចត្រូវបានសម្រាក ខណៈពេលដែលអ្នកកំពុងមាន​បញ្ហាទល់លាមក។ សូមផ្តោតអារម្មណ៍ទៅលើ ការប្រឹងតែមួយមុខបានហើយ ដោយមិនបាច់ខ្វល់ថា អ្នកបានបញ្ចេញមកជាមួយ ការបង្ហូរនោម រឺ ក្នុងពោះរបស់អ្នក​ទទេរស្អាតនោះទេ។

២. កុំងាកក្បាលទៅឆ្វេង រឺស្តាំ៖
ត្រង់ចំនុចនេះមានន័យថា អ្នកគម្បីដាក់ទម្រង់មុខ ជាពិសេសចង្ការរបស់អ្នក អោយស្របទៅនឹងដើមទ្រូងអ្នក ព្រោះថាវានឹងជួយបង្កើន​ការផ្តោតអារម្មណ៍ ទៅលើការប្រឹង ដោយហេតុថាអ្នកអាចមើលឃើញ តំបន់ឯកជនរបស់អ្នក ដោយអ្នកអាចស្មានដឹងថា អ្នកប្រឹងបានកម្រិតណា ហើយត្រូវប្រឹងក្នុង​កម្រិតណាបន្ទាប់។

៣. ធ្វើអោយតម្រងនោមអ្នកទទេរស្អាត៖
មានន័យថាប្រសិនជាអ្នក មិនបានបង្ហូរនោមចោលទេ នោះវាអាចនឹងមាន​ផលរំខាន់នៅពេលដែល អ្នកកំពុងសម្រាលកូន ដូច្នេះបើទោះជាវេជ្ជបណ្ឌិតប្រាប់ រឺប្រាប់ក៏ដោយ ក៏អ្នកគម្បីបត់ជើងតូច មុនពេលចូលបន្ទប់សម្រាល ដើម្បីផ្តល់ភាពងាយស្រូល ដល់កូនរបស់អ្នក ក៏ដូចជាឆ្មប់​ ដែលសម្រាលកូនអោយអ្នកផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial