បំណង​ប្រាថ្នា​របស់​នារី​ទាំងឡាយ ៖ «ខ្ញុំ​ចង់​រៀប​ការ​ តែម្តង​គត់​ក្នុង​មួយជីវិត​នេះ គឺ​ជាមួយ​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់»

នៅក្នុង​ឆាកជីវិត​របស់​មនុស្ស​ស្រី​ ​ភាព​ជោគ​ជ័យ​ដ៏​ធំ​បំ​ផុត​របស់​នាង​នោះ​គឺ បាន​ទទួល​ផ្កាស្លា​ពី ​មនុស្ស​ដែល​នាង​ស្រឡាញ់​ពេញចិត្ត​។ ​នាង​ប្រាថ្នា​រៀបការ​តែម្តង​គត់ ហើយ​ជាមួយ​បុរស​តែ​ម្នាក់​គត់​ ដែល​នាង​ស្រឡាញ់​។

មនុស្ស​ស្រី​មិន​ចង់បាន​អ្វី​ច្រើន​ទេ​ពី ​បុរស​ដែល​នាង​ស្រឡាញ់ សូម​ត្រឹមតែ​ផ្តល់​ការស្រឡាញ់​ឱ្យ​ច្រើន និង​ចាត់ទុក​នាង​នៅ​លេខ​រៀង​ទីមួយ ​ដែល​ពិសេស​ជាង​នារី​ផ្សេង​ទៀ​តទៅ​គឺបាន​ហើយ​។

ក្តីស្រឡាញ់​របស់​មនុស្ស​ស្រី​ មាន​ភាព​ស៊ី​ជ​ម្រៅ បើ​នាង​ស្រឡាញ់​បុរសណា​ម្នាក់​ហើយ នាង​មិន​ចង់​បែក​ទេ ហើយ​នាង​ប្រាថ្នា​ចូល​រោងការ​ជាមួយ បុរស​ម្នាក់​នោះ​តែប៉ុណ្ណោះ​។ នាង​មិន​ចង់​ស្គាល់​ស្នេហា​ទី​ពីរ មិន​ចង់បាន​ផ្កាស្លា​ទី​ពីរ ឬ​ទី​បីនោះទេ ​ព្រោះបេះ​ដូង​របស់​នាង​អាចស្រឡាញ់​ និង​ផ្ទុក​មនុស្ស​បានតែ​ម្នាក់​គត់​។

បើសិនជា​បុរស​ណាម្នាក់ ​ស្រឡាញ់​នាង​ពិតប្រាកដ ហើយ​បានផ្តល់​កិ​ត្តិយស​ឱ្យ​នាង ប្រគល់​ផ្កាស្លា​ដ៏​ក្រអូប​ឈ្ងុយ​ឈ្ងប់​ដល់​នាងៗ​ ពិតជា​សប្បាយរីករាយ​​ណាស់ ហើយ​នាង​នឹង​ជូន​នូ​វ​រ​ង្វាន់​ដ៏​ពិសេស ​ដល់​បុរស​នោះ​វិញ គឺ​ភក្តីភាព ការស្រឡាញ់ ការ​គោរ​ព ព្រម​ទាំង​សុភម​ង្គ​ល​គ្រប់បែបយ៉ាង ​ដល់​បុរស​ម្នាក់​នោះ​វិញ ​ដោយ​គ្មាន​លក្ខខណ្ឌ​។

អំណោយដ៏​ធំ​ក្នុង​ជីវិត​នារី​ គឺ​បាន​រៀ​ប​ការ​ពេញ​ច្បាប់ តែ​វា​នឹង​រឹតតែ​ពិសេស ​និង​ធ្វើឱ្យ​នាង​មាន​ក្តី​សុខបំផុត​ទៀ​ត​នោះ គឺ​នាង​បាន​រៀបការ​ជាមួយ​បុរស​ដែល​នាង​ស្រឡាញ់​។

ដូច្នេះ​សូមបុរស​ទាំងឡាយ ​ជួយ​បំ​ពេញ​បំ​ណង​ដល់​នារីៗ​ផង កុំ​ស្រឡាញ់នាង​គ្រាន់តែ ជា​ការ​លេងសើច​អី​ណា។ សូម​ផ្តល់​ផ្កាស្លា​ឱ្យ​នាង ពេល​នោះ​អ្នក​នឹង បានទទួល​បាន​ការស្រឡាញ់​ដ៏មហិមា​ពី​នាង​វិ​ញ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial