ស្ត្រីគួរយល់ដឹង៖ អាហារដែលអ្នកគួរញ៉ាំ នៅអំឡុងពេលមករដូវ ដើម្បីកាត់បន្ថយការឈឺចាប់

ជា​រៀងរាល់​ខែ ស្ត្រី​គ្រប់រូប​តែងតែ​ប្រឈម នឹង​ការ​មក​រដូវ រហូត​ពេលខ្លះ ខ្លាច ធុញ​ទ្រាន់ ហើយ​អស់កម្លាំង ពេល​មក​រដូវ​ម្តងៗ​។ ករណីខ្លះ ការ​មក​រដូវ ក៏​អាច​បង្ក​ការ​ឈឺ​ចុកចាប់​ដល់​ស្ត្រី រហូត​ទ្រាំ​មិនបាន ឬ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ទទួល​ការព្យាបាល​ទៀតផង​។​

​ប្រសិនបើ​ហេតុការណ៍​ទាំងនេះ កំពុង​កើតឡើង​ ចំពោះ​អស់លោកអ្នក ថ្ងៃនេះយើងខ្ញុំ​សូម​ណែនាំនូវ ​របប​អាហារ​ពិសេស​មួយ សម្រាប់​មនុស្ស​ស្រី​ទទួលទាន មុន និង​អំឡុង​ពេល​មក​រដូវ ដើម្បី​កាត់បន្ថយ ក៏​ដូចជា​ទប់ស្កាត់​បញ្ហា​ទាំងអស់នេះ​។

១. ទឹកដោះគោ ៖ ពីព្រោះ ជាតិ​កាល់ស្យូម អាច​កាត់បន្ថយ​ការឈឺចាប់ ពេល​មក​រដូវ​បាន​

២. អាល់​ម៉ុន ៖ អាច​កាត់បន្ថយ​ការ​រលាក និង​ការឈឺចាប់​

៣. បន្លែ​ពណ៌​បៃតង ៖ សំបូរ​ជាតិ​ដែក ដើម្បី​ជម្រុញ​ដល់​លំហូរ​ឈាម ឲ្យមាន​សុខភាព​ល្អ​

៤. ផ្លែ​ប៉ោម ៖ សំបូរ​អង់​ទី​អុក​ស៊ីដង់ និង​ជាតិ​សរសៃ ដែល​អាច​កាត់បន្ថយ​ការ​រលាក និង​បញ្ហា​ទល់​លាមក​

៥. សូកូឡា​ខ្មៅ ៖ សំបូរ​អង់​ទី​អុក​ស៊ីដង់ ដែល​អាច​កាត់បន្ថយ​ការ​រលាក ការឈឺចាប់ និង​ភាព​មិន​ស្រួល​នានា​

៦. ចេក ៖ សំបូរ​ម៉ាញេស្យូម ដែល​អាច​បំបាត់​ការឈឺចាប់ បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial