គួរប្រុងប្រយ័ត្ន៖ អាហារ​ខ្ចប់​ក្រដាស​កាសែត អាច​ធ្វើឲ្យ​អ្នក​ស្លាប់បាន?

អាហា​ដែល​វេច​ខ្ចប់​ ដោយ​ក្រដាស​កាសែត អាច​បង្ក​គ្រោះថ្នាក់​​យ៉ាងច្រើន​ចំពោះ​សុខភាព​។ ចូរ​អាន​អត្ថបទ​​ខាងក្រោម​នេះ ដោយ​យកចិត្តទុកដាក់​​ជាទីបំផុត​។​

​ចេក​ចៀន ដំឡូង​ចៀន ត្រាវ​ចៀន ពិតជា​មាន​រសជាតិ​ឆ្ងាញ់​ណាស់ ហើយ​ភាគច្រើន អាហារ​បែបនេះ ត្រូវបាន​វេច​ខ្ចប់​ដោយ​ថង់ និង​ក្រដាស​កាសែត​។​

ប៉ុន្តែ តើ​អ្នកដឹង​ទេ​ថា វា​ពិតជា​មាន​គ្រោះថ្នាក់​ណាស់ ពេល​អ្នក​ញ៉ាំ​អាហារ​នានា មិនថាតែ​ចេ​កចៀន ឬ​ដំឡូង​ចៀន​នោះទេ បើ​វា​ត្រូវបាន​ខ្ចប់​ដោយ​ក្រដាស​កាសែត​។​

​ជាតិ​ខ្លាញ់ ដែល​​ជាប់​ក្នុង​អាហារ នឹ​ងបឹតស្រូប​​សារធាតុ​នា​នា ដែល​មាន​ក្នុង​ក្រដាស​កាសែត ពិសេស គឺ​ទឹក​ថ្នាំពុល​នេះ​តែម្តង ហើយ​ពេល​អ្នក ​ញ៉ាំ​ចូលក្នុង​ពោះ ច្បាស់​ណាស់សុខភាព​អ្នក នឹង​ចុះខ្សោយ ឬ​ឈឺ​ដោយ​ មិន​ដឹង​មូលហេតុ​ឡើយ​។​

​ដូច្នេះ ចាប់ពី​ពេលនេះ​ទៅ បើ​អាច ចូរចៀស​ឲ្យ​ឆ្ងាយ​ពី​អាហារ​​ខ្ចប់​ក្រដាស​កាសែត ហើយ អ្នកលក់​ក៏​​គួរតែ​ប្រើ​ក្រដាស​ស​ថ្មី ស្លឹក​ឈូក ឬ​ផលិតផល​គ្មាន​ជាតិគីមី​វិញ​ទៅ ដើម្បី​ទទួល​អតិថិជន​កាន់តែច្រើន ហើយ​លើកកម្ពស់​​សុខភាព​ពលរដ្ឋ​ខ្មែរ​ផង​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial