ចប់ហើយអ្នកលក់ អោយតែលេងយ៉ាងៗនេះ ងាប់អ្នកទិញអស់មិនខានទេ ចង់ចំណេញខ្លាំងពេក រហូតលក់ទឹកអំពៅលាយជាមួយទឹកកខ្វក់ ដែលមានដង្កូវងាប់ជាច្រើនក្បាល

ចិនក្រៅពីល្បីថាជាស្តេចគីមីហើយ នៅជាស្តេចលក់បោកប្រាស់ទៀត។ អ្នកលក់ទឹកអំពៅតាមចិញ្ចឹមផ្លូវម្នាក់ ត្រូវបានបញ្ឈប់ការលក់ដូរ បន្ទាប់ពីអ្នកទិញចាប់បានថា លក់ទឹកអំពៅលាយជាមួយទឹកកខ្វក់ ដែលមានដង្កូវងាប់អណ្តែតនៅលើទឹក។ ហេតុការណ៍នេះកើតឡើង​នៅស្រុក Shenzhen ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។

យោងតាមសេចក្តីរាយការណ៍​បានអោយដឹងថា ស្ត្រីអ្នកលក់ទឹកអំពៅរូបនោះ​បានអះអាងថា អំពៅមួយដើមអាច​កៀបយកទឹក​បាន ៥ ពែង ហើយមួយពែងលក់ក្នុងតំលៃ ៨ យន់ (ប្រហែល ១.២៧ដុល្លា) ដែលត្រូវបាន​គេចាត់ទុកថា​ជា​តម្លៃថ្លៃនៅក្នុងទីក្រុង។

បន្ទាប់ពីការមានភ្ញាក់ផ្អើល ក្រុមមន្ត្រីផ្នែកអនាម័យ បានចុះត្រួតពិនិត្យមើល រទេះលក់ទឹកអំពៅរបស់ស្ត្រីរូបនោះ ហើយក៏បានបញ្ឈប់​ការលក់របស់គាត់ កាលពីថ្ងៃទី ២៦ ខែមិនាឆ្នាំ ២០១៨។

ក្រុមមន្ត្រីអនាម័យបានរកឃើញ ប្រអប់ស្នោចំណុះ ២០ លីត្រ ដែលមានទឹកពណ៌លឿងមានពពុះ លាយជាមួយនឹងទឹកស្ករ។ ហើយនៅក្នុងនោះមាន​ដង្កូវងាប់ជាច្រើនក្បាល អណ្តែតនៅលើទឹកនោះពិតមែន។

បំពង់ជ័រត្រូវបានតភ្ជាប់ ទៅនឹងម៉ាស៊ីនកៀបទឹកអំពៅ ដូច្នេះទឹកនឹងត្រូវលាយជាមួយ ទឹកអំពៅនៅពេលដែលកៀបចេញមក។

មន្ត្រីអនាម័យម្នាក់បាននិយាយប្រាប់ សារព័ត៌មានមួយ​របស់ប្រទេសចិនថា «ស្ត្រីចំណាស់នេះបានមកលក់ទឹកអំពៅ នៅតំបន់នេះអស់រយៈពេល ជាច្រើនឆ្នាំមកហើយ។ ក្មេងៗនៅតំបន់នេះ តែងតែមកទិញជារៀងរាល់ថ្ងៃ»។

ក្នុងនោះផងដែរក៏មាន អ្នកទិញម្នាក់និយាយឡើងថា «ទឹកលាយនោះពិតជាកខ្វក់ខ្លាំងណាស់… ទឹកអំពៅរបស់គាត់តិចជាងទឹក ដែលគាត់លាយទៅទៀត»។

នេះក៏ជាករណីមួយ ដែលគួរតែប្រុងប្រយ័ត្ន នៅពេលដែលទិញទឹកអំពៅ លក់តាមម៉ូតូផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial