សាហាវទៀតហើយ៖ ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួន ពីបទសម្លាប់ស្ត្រីពោះធំម្នាក់ ហើយលួចវះយកកូននៅក្នុងផ្ទៃរបស់នាង

មានហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅទីក្រុង Tampico ប្រទេសម៉ិកស៊ីកូ។ យោងតាមប្រភពព័ត៌របស់ប្រទេសម៉ិកស៊ីកូ បានអោយដឹងថា ស្ត្រីម្នាក់ដែលមានឈ្មោះថា Cinthia Fatima ត្រូវបានចាប់ខ្លួន ពីបទសម្លាប់ស្ត្រីពោះធំម្នាក់ ហើយវះយកទារកនៅក្នុងផ្ទៃ យ៉ាងសាហាវឃោរឃៅ។

ប្រភពព័ត៌មានដដែលបានរៀបរាប់ថា ស្ត្រីដ៏សាហាវឃោរឃៅនោះ បានល្បូងស្ត្រីម្នាក់ដែលមានឈ្មោះ Jessica Gabriela អាយុ ២០ ឆ្នាំ អោយទៅផ្ទះរបស់ខ្លួន ហើយនឹងបានធ្វើបាបនាងរហូតស្លាប់ បន្ទាប់មកក៏លួចវះ​យកកូននៅក្នុងផ្ទៃរបស់នាង។

Fatima ទើបតែរលូតកូន​កាលពីប៉ុន្មានខែមុននេះ ហើយដើម្បីបិទបាំងរឿងនេះ​មិនអោយប្តីដឹង Fatima ក៏បានល្បូងស្ត្រីរងគ្រោះ​តាមរយៈអនឡាញ អោយទៅផ្ទះរបស់នាង ដោយនិយាយថា ​នាងនឹងអោយសម្លៀកបំពាក់កូនង៉ែត​ទៅស្ត្រីរងគ្រោះ។

យោងតាមសំដីរបស់​ក្រុមគ្រួសារស្ត្រីរងគ្រោះ បានប្រាប់អោយដឹងថា ពួកគេមានអារម្មណ៍​មិនស្រលះ​នៅក្នុងចិត្ត បន្ទាប់ពីស្ត្រីរងគ្រោះ​បាត់រាប់ម៉ោង មិនទាន់ឃើញមកផ្ទះវិញ។ ពួកគេក៏ចាប់ផ្តើមដើររកនាង ប៉ុន្តែរកយ៉ាងណាក៏មិនឃើញដែរ។ ជាច្រើនថ្ងៃក្រោយមក គេក៏ប្រទះឃើញ សាកសពរបស់នាងឡើងរលួយ ហើយមានស្នាមវះពោះទៀតផង។

អាជ្ញាធរមូលដ្ឋាន បានប្រកាសអាសន្ន បន្ទាប់ពីស្ត្រីម្នាក់ទៅមន្ទីរពេទ្យ ដោយនាំសពទារកម្នាក់ទៅជាមួយ ហើយអះអាងថា កូនរបស់នាងស្លាប់​នៅពេលដែលកើតមក។ សារព័ត៌មាននៅក្នុង​ស្រុកបាន​រាយការណ៍ថា ការពិតទៅ Fatima រលូតកូនកាលពីប៉ុន្មានមុននេះ ប៉ុន្តែនាងមិនបាន​ប្រាប់ប្តីរបស់នាងទេ។

តាមសេចក្តីរាយការណ៍​បានអោយដឹងថា មានស្ត្រីពោះធំជាច្រើននាក់ត្រូវបាន Fatima ល្បូងតាមរយៈអនឡាញ យកទៅសម្លាប់ ហើយវះយកទារកនៅក្នុងផ្ទៃ ប៉ុន្តែមិនបានសម្រេច។ Gabriela គឺជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីពោះធំទាំងនោះ។

Fatima សង្ឃឹមថាយកសពទារក នោះទៅបង្ហាញប្តីរបស់នាង ថាកូនកើតមកស្លាប់ ដូច្នេះប្តីរបស់នាង​នឹងមិនដឹង​អំពីការរលូតកូនទេ។ Fatima រស់នៅជាមួយនឹង កូនបីនាក់របស់នាង ខណៈពេលដែលប្តីរបស់នាង ធ្វើការនៅឆ្ងាយពីផ្ទះ ដែលយូរៗទើបមកម្តង។

យោងតាម​សេចក្តីរាយការណ៍ចុងក្រោយ បានអោយដឹង ប្តីរបស់នាង​ដែលមានឈ្មោះថា Omar Enrique ក៏ត្រូវបានប៉ូលីសចាប់ខ្លូនផងដែរ។
ចំពោះករណីដ៏ឃោរឃៅនេះ ប៉ូលីសក៏កំពុងធ្វើការស៊ើបអង្កេតបន្តទៅទៀត៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial