ឆ្កួតពេកហើយ៖ វីដេអូកូនក្មេងចាក់សាក់ កំពុងធ្វើអោយ អ្នកនិយមលេងអ៊ីនធើណេត ជាច្រើននាក់ឈ្លោះគ្នា

វីដេអូដ៏គួរអោយភ្ញាក់ផ្អើលមួយ បានផ្ទុះឡើងយ៉ាងកក្រើក នៅលើបណ្តាញសង្គម។ វីដេអូនោះបង្ហាញពីសកម្មភាព មនុស្សពេញវ័យចាប់កូនក្មេងកុំរើ ខណៈពេលដែលពួកគេ កំពុងចាក់សាក់នៅលើទ្រូងរបស់ក្មេងនោះ។

យោងតាមរាយការណ៍ គេជឿជាក់ថាវីដេអូនោះថត នៅប្រទេសវៀតណាម។ វីដេអូនោះផងដែរត្រូវបានបង្ហោះ ដោយដាក់ចំណងជើងថា «Baby gets some ink»។ បន្ទាប់ពីវីដេអូបានបង្ហោះចែកចាយ នៅលើបណ្តាញសង្គម ធ្វើអោយអ្នកនិយមលេងអ៊ីនធើណេតជាច្រើននាក់ ការភ្ញាក់ផ្អើលខ្លាំង​ និងមានប្រតិកម្មខុសៗគ្នា។

អ្នកខ្លះបាននិយាយថា វាគឺជាការរំលោភបំពានលើកុមារ ខណៈពេលដែលមនុស្សផ្សេងទៀត បានសួរនាំថា តើវីដេអូនោះគឺជាការពិត រឺគ្រាន់តែជាការសម្តែង?

នៅក្នុងវីដេអូគេឃើញមានមនុស្សម្នាក់ កំពុងចាប់ដៃក្មេងកុំអោយរើ ខណៈពេលដែលពួកគេ កំពុងចាក់សាក់នៅលើទ្រូងរបស់ក្មេង។ លើសពីនេះទៀតគេ ឃើញការគូសរូបសាក់នោះ ទំនងរូបតុក្តតានៅលើទ្រូង។

ក្នុងនោះផងដែរក៏មាន អ្នកនិយមលេងអ៊ីនធើណេតម្នាក់ បានបញ្ចេញមតិទាំងខឹងថា៖ «អ្នកដែលអាចធ្វើរឿងបែបនេះបាន ពួកគេគឺជាសត្វ។ ពួកគេសំណាងហើយ ដែលមិនប្រាប់ពី អាស័យដ្ឋានលំអិតរបស់ពួកគេ។ ខ្ញុំសង្ឃឹមថាប៉ូលីសនឹង រកពួកគេឃើញ»។

ទោះបីជាគេមិនលឺក្មេងនោះយំទេក៏ដោយ ប៉ុន្តែនៅក្នុងវីដេអូនោះ បង្ហាញពីសកម្មភាពរើចុះរើឡើង ហើយព្យាយាមគេចចេញ។

ត្រង់ចំណុចនេះឯងទើបគេសង្ស័យថា នេះគ្រាន់តែជាការសំដែងតែប៉ុណ្ណោះ។ អ្នកនិយមលេងអ៊ីនធើណេតម្នាក់នៅក្នុងចំណោមនេះបានលើកឡើងថា «មនុស្សធំពេញនៅយំ ពេលដែលចាក់សាក់ នៅលើទ្រូងរបស់ពួកគេ ប៉ុន្តែក្មេងម្នាក់នេះហាក់ដូចជា គ្មានប្រតិកម្មអ្វីទាំងអស់។ បោកប្រាស់យ៉ាងប្រាកដ»។

ខណៈមនុស្សម្នាក់ទៀតបាននិយាយថា «វាក្លែងក្លាយទេ។ ពួកគេអាចធ្វើបែបនេះបានលុះត្រាតែពួកគេ ចាក់ថ្នាំបំបាត់ការឈឺចាប់អោយក្មេងនោះ។ វាគ្រាន់តែជារូបបិទនោះទេ។ ប្រសិនបើវាជាការពិតមែននោះ ក្មេងនឹងយំហើយ»។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial