ឪពុកធ្វើការជាកម្មករលីសែងឥវ៉ាន់ ដើម្បីរកប្រាក់ផ្គត់ផ្គង់ កូនស្រីរហូតបញ្ចប់ការសិក្សា

ឪពុកជនជាតិហ្វីលីពិនម្នាក់ កំពុងធ្វើអោយមហាជនជាច្រើននាក់ ចាប់អារម្មណ៍យ៉ាងខ្លាំង។ យោងតាមកូនស្រីរបស់គាត់ ដែលមានឈ្មោះថា Mailyn Esquelito Akoy បានរៀបរាប់ពីជីវិតដ៏កំសត់របស់នាង ធ្វើអោយអ្នកនិយមលេងអ៊ីនធើណេត មានការរំជួលចិត្តជាខ្លាំង។

Mailyn គឺជាក្មេងស្រីដែលកើតនៅក្នុងគ្រួសារក្រីក្រ ដែលមានឪពុកជាកម្មករលីសែងឥវ៉ាន់ ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ និងផ្គត់ផ្គង់ថ្លៃការសិក្សារបស់នាង។ ចំណែកឯម្តាយរបស់នាង គឺជាស្ត្រីមេផ្ទះ។ Mailyn និយាយថា ឪពុករបស់នាង មិនដែលរុញរាក្នុងការរែកពន់ ទុក្ខលំបាកឡើយ ដើម្បីក្តីសុបិន្តរបស់នាង។

Mailyn រំឮករឿងដ៏ជូរចត់នៅក្នុងឆាកជីវិតរបស់នាង ពេលដែលផ្ទះរបស់នាងត្រូវភ្លើងឆេះអស់ គ្រួសាររបស់នាងបាន តាំងលំនៅឋាននៅលើដីឥតច្បាប់ អស់រយៈពេល ១០ ឆ្នាំ។ នាងបន្ថែមទៀតថា រាល់ពេលដែលមានភ្លៀងធ្លាក់ម្តងៗ គ្រួសាររបស់នាងមិនអាចដេកបាននោះទេ ដោយសារតែទឹកលិចផ្ទះរបស់នាង។

រឿងដ៏អាក្រក់បំផុតមួយទៀតនោះ គឺនៅពេលដែលបងប្រុសរបស់នាង បានស្លាប់ដោយសារតែបញ្ហាសុខភាព ដោយសារតែគ្រួសាររបស់នាង គ្មានលទ្ធភាពនាំគាត់ទៅកាន់មន្ទីរពេទ្យ។

គ្រួសាររបស់នាងមានសមាជិក ៤ នាក់ ហើយឪពុករបស់នាងតែងតែ ធ្វើការជាកម្មករលីសែងឥវ៉ាន់។ គាត់គ្មានជម្រើសទេ ប៉ុន្តែដើម្បីគ្រួសារគាត់ត្រូវទ្រាំលីសែងបាវស៊ីម៉ង់ជារៀងរាល់ថ្ងៃ។

ថ្វីត្បិតតែគ្រួសាររបស់នាងក្រីក្រលំបាកយ៉ាងណាក៏ដោយ ប៉ុន្តែឪពុករបស់នាងមិន បោះបង់ចោលគ្រួសារនោះទេ។ គាត់ខិតខំរកប្រាក់ដើម្បីបញ្ជូននាងទៅសាលារៀន រហូតនាងបញ្ចប់ការសិក្សាថ្នាក់ទទួលបានសញ្ញាប័ត្រ។

Mailyn និយាយថាការជោគជ័យនេះ មិនមែនសម្រាប់នាងតែម្នាក់នោះទេ ប៉ុន្តែសម្រាប់គ្រួសាររបស់នាងទាំងមូលតែម្តង ជាពិសេសនោះគឺឪពុករបស់នាង​ដែលខិតខំប្រឹងប្រែងដើម្បីនាងរហូតមក។

ការៀបរាប់នេះមិនទាន់គ្រប់គ្រាន់សម្រាប់ Mailyn នោះទេ​ នាងថែមទាំងបានសរសេរជាកំណាព្យជូនឪពុកនាង ដែលទាក់ទង នឹងជីវិតជាកម្មករលីសែងថែមទៀតផង។

នាងបានសរសេរថា៖
«ពួកគេ៖ ឪពុករបស់ខ្ញុំជា ប៉ូលីស
ឪពុករបស់ខ្ញុំជា ទាហានជើងទឹក
ឪពុករបស់ខ្ញុំជា វេជ្ជបណ្ឌិត
ឪពុករបស់ខ្ញុំជា គ្រូបង្រៀន
ខ្ញុំ? ឪពុករបស់ខ្ញុំជា កម្មករលីសែង…..»

Mailyn ថតជាមួយម្តាយរបស់នាង
ឪពុករបស់នាងមិនរុញរា ដើម្បីក្តីសុបិន្តរបស់កូនស្រី

នាងគូរូបឪពុកដ៏អស្ចារ្យរបស់នាង
Mailyn និយាយថានាងស្រលាញ់ឪពុករបស់នាងខ្លាំងណាស់
ម្តាយរបស់នាងមានមោទនភាពចំពោះនាងខ្លាំងណាស់
ឪពុកម្តាយរបស់នាង
ឪពុករបស់នាងធ្វើជាកម្មករលីសែងតាំងពីនាងនៅតូចម្ល៉េះ

គ្រូសាររបស់នាងមានគ្នា ៤ នាក់មុនពេលដែលបងប្រុសរបស់នាងបានស្លាប់

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial