ដាស់តឿនអោយមានការប្រុងប្រយ័ត្ន ក្រែងលោថ្លោះធ្លោយ ដូចករណីនេះ៖ បុរសម្នាក់ស្លាប់ដោយសារ ស្រូបចូលទៅក្នុងក្នុងម៉ាស៊ីន MRI ខណៈពេលដែលកំពុងកាន់វត្ថុដែកចូលបន្ទប់

ឧបទ្ទវហេតុដ៏គួរអោយភ្ញាក់ផ្អើលមួយ បានកើតឡើងនៅឯមន្ទីរពេទ្យ Nair Municipal Hospital នៃទីក្រុងមុំបៃ ប្រទេសឥណ្ឌា។ យោងតាមសារព័ត៌របស់ឥណ្ឌា បានអោយដឹងថា មានបុរសម្នាក់ត្រូវបាន ស្រូបចូលទៅក្នុងម៉ាស៊ីន MRI ខណៈពេលកំពុងកាន់ធុងអុកស៊ីសែនទៅក្នុងបន្ទប់នោះ។

នេះជាករណីធ្វេសប្រហែសមួយ ដែលមិនគួរកើតមានឡើងទាល់តែសោះ។ យោងតាមសំដីសាច់ញាតិបុរសរងគ្រោះ ដែលមានឈ្មោះថា Rajesh Maru អាយុ ៣២ ឆ្នាំ បាននិយាយថា មានបុរសបុគ្គលិកពេទ្យម្នាក់ បានសុំអោយ Maru កាន់បំពង់អុកស៊ីសែនចូលទៅក្នុងបន្ទប់ ​MRI។

ក្រុមគ្រួសាររបស់បុរសរងគ្រោះ បានសួរទៅកាន់បុគ្គលិកពេទ្យនោះថា តើគាត់អាចចូលទៅក្នុងបន្ទប់នោះ ដោយមានកាន់វត្ថុដែកបានដែររឺ? បុគ្គលិកពេទ្យប្រាប់ថាមិនអីទេ ព្រោះម៉ាស៊ីន MRI បានបិទរូចរាល់ហើយ។

ដូច្នេះគាត់ក៏ចូលទៅក្នុងបន្ទប់នោះ ដោយកាន់បំពង់អុកស៊ីសែនចូល។ ស្រាប់តែភ្លាមៗនោះ បុរសរងគ្រោះត្រូវបានកន្ត្រាក់ឆ្ពោះទៅរកម៉ាស៊ីន MRI ដោយកំលាំងម៉ាញេទិច។

បំពង់អុកស៊ីសែនត្រូវបានបែក ខណៈពេលដែលរងការប៉ះទង្គិច ហើយ Maru ស្លាប់ដោយសារតែស្រូបយក អុកសែនស៊ីនហួសកំរិត នៅពេលដែលបំពង់លេចធ្លាយ។

តាមប្រភពព័ត៌មានបានអោយដឹងថា Maru បានទៅមន្ទីរពេទ្យជាមួយនឹង សាច់ញាតិស្រីរបស់គាត់ ដែលមានឈ្មោះថា Laxmi Solanki។

យោងតាមរបាយការណ៍ បឋមនៃករណីនេះ ប៉ូលីសបានរកឃើញមូលហេតុនៃ ការស្លាប់គឺដោយសារតែ ការស្រូបយកអុកស៊ីសែនរាវ ដែលបណ្តាញមកពី ការលេចធ្លាយបំពង់អុកស៊ីសែន។ ស្នាមប្រេះបែកនៅក្នុងស៊ីឡាំងទំនងជា បណ្តាលមកពីការប៉ះទង្គិចគ្នាជាមួយនឹងម៉ាស៊ីន។

លោក Deepak Deoraj ជាប៉ូលីសក្រុងមុំបៃ បាននិយាយថា «ពួកយើងបានចាប់ខ្លួនគ្រូពេទ្យ ហើយនឹងសមាជិកបុគ្គលិកថ្នាក់ទាបម្នាក់ទៀត ពីបទធ្វេសប្រហែស ធ្វើអោយមនុស្សស្លាប់ នៅក្រោមមាត្រទី ៣០៤ នៃក្រមព្រហ្មទណ្ឌប្រទេសឥណ្ឌា»។

MRI ជាពាក្យដំណាងអោយ Magnetic Resonance Imaging ហើយម៉ាស៊ីននេះប្រើដោយមេដែក និងរលកវិទ្យុដ៏មានឥទ្ធិពល ដើម្បីថតរូបភាពលម្អិតនៅក្នុងខ្លួន។

វាមិនដូចម៉ាស៊ីន X-ray និង CT scans នោះទេ ម៉ាស៊ី MRI មិនប្រើវិទ្យុសកម្មទេ។ ដោយសារតែវាប្រើម៉ាញេទិចខ្លាំង ដូច្នេះវត្ថុដែក មិនអាចនាំចូលទៅក្នុងបន្ទប់នោះបានទេ ព្រោះវានឹងធ្វើអោយមានទាញចូលទៅក្នុងម៉ាស៊ីន។

ក្រុមគ្រួសារជនរងគ្រោះ មានការខឹងសម្បារ ចំពោះមន្ត្រីពេទ្យជាខ្លាំង​ ដែលប្រាប់អោយ Maru យករបស់ដែកចូលទៅក្នុងបន្ទប់ MRI ខណៈពេលដែលបុគ្គលិកម្នាក់ បានប្រាប់អោយពួកគេ យកវត្ថុលោហៈចេញទាំងអស់ ដែលរួមទាំងខ្សែក្រវ៉ាត់ កាបូប និង ម្ជុលជាដើម។

ក្រោយកើតហេតុភ្លាមៗ Maru ក៏ត្រូវបានគេបញ្ជូនទៅកាន់ បន្ទប់សង្គ្រោះបន្ទាន់​ ដើម្បីព្យាបាល ប៉ុន្តែគួរអោយស្តាយ ១០ នាទីក្រោយមក គាត់ត្រូវបានប្រកាសថា បានស្លាប់ ដោយសារតែគាត់ស្រូបយក អុកស៊ីសែនរាវហួសកំរិត។

បន្ទាប់ពីឧទ្ទវហេតុនេះកើតឡើង រដ្ឋាភិបាលរដ្ឋ Maharashtra បានប្រកាស ជូនសំណងជាទឹកប្រាក់ចំនួន 500.000 រូពី (ប្រហាក់ប្រហែល ៧,៨៧០ដុល្លា) ទៅគ្រួសារជនរងគ្រោះ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial