ប្តីខឹងប្រពន្ធមានសាហាយ ចាប់ទាំងប្រពន្ធ និងសាហាយ ចងជាប់នឹងដើមឈើ ហើយវាយធ្វើបាបយ៉ាងសាហាវព្រៃផ្សៃ

ឥណ្ឌា៖ យោងតាមប្រភពព៌ត័មាន ប្រទេសឥណ្ឌា មានហេតុការណ៍ថ្មីមួយ បានកើតឡើងនៅឯ Bulandshahr, រដ្ឋ Uttar Pradesh។ មានបុរសម្នាក់ដែលមិនបញ្ចេញឈ្មោះ ត្រូវបានគេចាប់ចងព្យួរជើង ឡើងទៅលើដើមឈើ ហើយត្រូវបានគេវាយយ៉ាងដំណំ ដោយសារតែបុរសនោះ មានជាប់ទាក់ទងរឿងសាហាយស្មន់។

យោងតាមប្រភពព័ត៌មានដដែល បានអោយដឹងថា ស្ត្រីដែលរៀបការរួច បានរត់តាមបុរសជាគូស្នេហ៍ ហើយបានរស់នៅជាមួយគ្នា នៅក្នុងផ្ទះសាច់ញាតិ។

នៅពេលដែលប្តីរបស់នាង បានដឹងអំពីរឿងនេះ គាត់ក៏បានបញ្ជូនមនុស្ស អោយទៅបញ្ជុះបញ្ជូលនាង អោយត្រលប់មកវិញ ដោយគាត់ធានាថា គាត់នឹងអត់ទោសអោយនាង ហើយពួកគេអាចចាប់ផ្តើមសារជាថ្មី។

ជាក់ស្តែងវាគ្រាន់តែផែនការ ធ្វើយ៉ាងណាអោយនាង ត្រលប់មកវិញតែប៉ុណ្ណោះ។នៅពេលដែលស្ត្រីជាប្រពន្ធ ដែលរត់តាមបុរសនោះត្រលប់មកវិញ ស្រាប់តែនាងប្រទះឃើញ អ្នកភូមិចាស់ទុំមួយក្រុម ដែលតាំងខ្លួនជាតុលាការ បានរៀបចំកន្លែងកាត់ទោស។

ប្រពន្ធផិតក្បត់រូបនោះ ត្រូវបានប្តីរបស់នាង ចាប់ចង​ជាប់នឹងដើមឈើ ហើយវាយ ១០០ ដង។ ស្ត្រីរូបនោះបានសន្លប់មិនដឹងខ្លួន នៅចំពោះមុខមនុស្សម្នាជាច្រើន។

រឿងដ៏អាក្រក់ និងព្រៃផ្សៃជាងនេះទៀតនោះគឺ មានមនុស្សប្រុសជាច្រើននាក់ បានព្យាយាមយីយាកេរ្តិ៍ខ្មាស់របស់នាង ហើយនឹងព្យាយាមរំលោភនាងទៀតផង។ នៅពេលដែលនាងដឹងខ្លួនឡើងវិញ ពួកគេថែមទាំងគំរាមនាងថែមទៀត។

បន្ទាប់ពីនាងចំណាយអស់រយៈពេល មួយសប្តាហ៍ដើម្បីជាសះស្បើយឡើងវិញ នាងក៏បានដាក់ពាក្យបណ្តឹង​ប្តឹងប្តីរបស់នាង អតីតមេភូមិ និងអ្នកភូមិចំនួន ៥ នាក់ផ្សេងទៀត។

យោងតាមសំដីប៉ូលីសបាននិយាយថា «យើងបានទទួលពាក្យបណ្តឹងរបស់នាង ដែលប្តឹង Saudan ប្តីរបស់នាង លោក Sher Singh ដែលជាមេភូមិ និង Shravansinh ដែលជាកូនប្រុសរបស់មេភូមិ ហើយចាប់ខ្លួនពួកគេបានហើយ។ ពួកយើងក៏កំពុងតាមចាប់ខ្លួន ជនល្មើសផ្សេងទៀត។ ស្ត្រីរងគ្រោះត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ​ដើម្បីពិនិត្យសុខភាព»។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial