ពិធីបុណ្យ Holy Week របស់ពួកគ្រីស្ទាន នៅប្រទេសហ្វីលីពីន ធ្វើអោយអ្នកទស្សនារន្ធត់ចិត្ត

សម្រាប់ពួកគ្រីស្ទាន ពិធីបុណ្យ Holy Week គឺជាបុណ្យដ៏សំខាន់បំផុត ដែលរំឮកដល់ជីវិត ការបង្រៀន ការបូជា និង ការរស់ឡើងវិញនៃព្រះយេស៊ូវគ្រីស្ទ។ វាត្រូវបានប្រារព្ធខុសៗពីគ្នា នៅទូទាំងពិភពលោក ហើយវាក៏ប្រហែលជា គ្មានអ្វីដែលចម្លែកជាង នៅប្រទេសហ្វីលីពិនទេ។

ប្រទេសដែលងុបលើកាតូលិកដូចជា ប្រទេសហ្វីលីពិន គេចាត់ទុកថ្ងៃ Maundy Thursday និង Good Friday គឺជាបុណ្យជាតិនៅក្នុងប្រទេសនេះ។ ដែលមានន័យថា ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋាភិបាល ត្រូវឈប់សម្រាក ហើយប្រជាជននឹងត្រូវ ត្រឡប់ទៅលេងខេត្តរបស់ពួកគេវិញ ដើម្បីរំឮកដល់ Holy Week។

រឿងដ៏ចម្លែកនោះគឺថា អ្នកដែលជឿស៊ុបមួយចំនួន នឹងត្រូវលះបង់ខ្លួនចូលប្រយុទ្ធ ដែលធ្វើត្រាប់តាមការរងទុក្ខវេទនារបស់ព្រះយេស៊ូវគ្រីស្ទ ហើយពេលខ្លះទៀតអាច ឈានចូលដល់ ការដំដែកគោលជាប់ឈើឆ្កាងទៀតផង។

អ្នកអាចស្រមៃមើលថា តើវាគួរអោយខ្លាចកំរិតណា ហើយមានការបង្ហូរឈាម ស្រោចខ្លួន។ ដើម្បីជ្រាបកាន់តែច្បាស់ តោះទៅទស្សនារូបខាងក្រោមនេះ៖

រូបនេះត្រូវបានគេថតនៅ San Fernando, Pampanga នៅក្នុងអំឡុងពេលបុណ្យ Good Friday។ អ្នកដែលជឿស៊ុបត្រូវដេកនៅលើដី ដែលធ្វើរឿងដ៏ចម្លែកបែបនេះ ឈាមស្រោចពេញខ្លួន។

អ្នកជឿស៊ុប ត្រូវវាយខ្លួនឯង នៅក្នុងអំឡុងពេលបុណ្យ Lenten ដោយពួកគេសង្ឃឹមថាអាចលាងបាបកម្មរបស់ពួកគេបាន។

នៅក្នុងករណីខ្លះ មានការប្រើឡាម ឈូតវះនៅលើខ្នងរបស់ពួកគេ ដើម្បីធ្វើអោយមានការឈឺចាប់ និងការរងទុក្ខទេវនា។

អ្នកចូលរួមនៅក្នុងទីក្រុង Mandaluyong មានទាំងការសាករូបព្រះយេស៊ូវគ្រីស្ទ នៅលើខ្នងរបស់គាត់ថែមទៀតផង។

នៅក្នុង Mabalacat អ្នកលះបង់ខ្លួន ប៉ះឈើឆ្កាង ខណៈពេលដែលកំពុងធ្វើការបន់ស្រន់ ហើយនឹងកំពុងធ្វើទុក្ខទារុណកម្មខ្លួនឯង។

ទន្ទឹមនឹងនេះដែរ អ្នកលះបង់ខ្លួនត្រូវដេក ដើម្បីអោយគេយកក្តារមកវាយសំពង ទាល់តែបែកឈាម។

លើសពីនេះទៀត មានការចងខ្សែ ហើយវាយដោយដំបង។

អ្នកលះបង់ខ្លួនទាំងនោះ ចូលទៅក្នុងវិហារកាតូលិក នៅក្នុងទីក្រុង Mandaluyong ដើម្បីធ្វើការបន់ស្រន់ ហើយបង្ហាញពីការសោកស្តាយ ចំពោះអំពើបាបរបស់ពួកគេ។

ការបង្ហូរឈាមនៅក្នុងពិធីបុណ្យ Maundy ដោយការយកដំបងវាយលើខ្នង របស់ពួកគេ។

អ្នកលះបង់ខ្លួនខ្លះទៀត មានទាំងការពាក់មុខព្រះយេស៊ូវផងដែរ។

អ្នកដឹកនាំនៅវិហារកាតូលិក បាននិយាយប្រឆាំងនូវពិធីឃោរឃៅ បែបនេះម្តងហើយម្តងទៀត ប៉ុន្តែប្រជាជនហ្វីលីពិនរាប់រយនាក់ នៅតែអនុវត្តវាជារៀងរាល់ឆ្នាំ។

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial