ដាស់តឿនដល់ម្តាយគ្រប់រូប៖ កុំទិញកូនទានេះអោយកូនលេងអោយសោះ ព្រោះអ្នកជំនាញប្រាប់ថា វាសំបូរទៅដោយមេរោគខ្លាំងណាស់

ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវ បានរកឃើញថាកូនទាជ័រ សម្រាប់ក្មេងលេង សំបូរទៅដោយមេរោគខ្លាំងបំផុត។ យោងតាមអ្នកស្រាវជ្រាវ ស្វីស និងអាមេរិកបានលើកឡើងថា របស់ក្មេងលេងទាំងនេះ គឺជាជម្រកនៃមេរោគ។

ការសិក្សាមួយដែលធ្វើឡើងដោយ Swiss Federal Institute of Aquatic Science and Technology, ETH Zurich and the University of Illinois បានបង្ហាញថា ទាជ័រសម្រាប់ក្មេងលេង ៤ នៅក្នុងចំណោម ៥ មានផ្ទុកបាក់តេរីដែលបង្កមេរោគ។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា នៅពេលដែលប្រដាប់ប្រដាក្មេងៗលេង ត្រូវបានច្របាច់ ពួកគេរកឃើញមេរោគជាច្រើនដូចជា Legionella និង Pseudomonas aeruginosa ដែលជាបាក់តេរី ដែលរឿយៗពាក់ព័ន្ធនឹង ជំងឺឆ្លងនៅមន្ទីរពេទ្យ។

ការបោះពុម្ពផ្សាយ នៅក្នុងទស្សនាវដ្តីជីវវិទ្យា និងអតិសុខុមជីវសាស្ត្រ បានប្រាប់យើងថា ក្រុមអ្នកស្រាវជ្រាវបានរកឃើញ បរិមាណបាក់តេរី និងផ្សិតនៅក្នុងសត្វទា ភាគច្រើនគឺដោយសារតែប៉ូលីម័រ ដែលមានតំលៃថោក ដែលត្រូវបានគេប្រើនៅក្នុងប្រដាប់ក្មេងលេងជ័រ។

ហើយវាធ្វើអោយកាន់តែអាក្រក់ ដោយសារធាតុរាវនៃរាងកាយ (ដូចជាទឹកនោម ហើយនឹងញើស) ហើយសូម្បីតែសាប៊ូនៅក្នុងទឹក ដោយសារតែពួកវាមានបន្ថែម អតិសុខុមប្រាណ និងសារធាតុចិញ្ចឹម ដែលនាំអោយបាក់តេរីរីកលូតលាស់ នៅពេលដែលវាចូលទុកនៅក្នុងទាជ័រនោះ។

យោងតាម Lisa Neu ដែលជាអ្នកជីវវិទូ និងជាអ្នកដឹកនាំការសិក្សា បានអោយដឹងថា ពួកគេក៏បានធ្វើការវិភាគទៅលើ ប្រដាប់ក្មេងលេងដទៃទៀតផងដែរ។

គាត់បាននិយាយថា «ពួកយើងរកឃើញ ភាពខុសប្លែកគ្នាខ្លាំង រវាងរបស់លេងរូបសត្វ ដែលដាក់នៅក្នុងទឹកផ្សេងទៀត។

ហេតុផលមួយក្នុងចំណោមនោះ គឺវត្ថុធាតុដើម ព្រោះវាបញ្ចេញជាតិកាបូន ដែលក្លាយជាចំណីរបស់បាក់តេរី។

ទោះបីជាបាក់តេរីមួយចំនួន អាចជួយបង្កើនប្រព័ន្ធភាពសុំារបស់កុមារក៏ដោយ តែពួកវាក៏អាចបណ្តាលអោយមាន ជំងឺភ្នែក ត្រចៀក និងពោះវៀនដែរ។

ការរីកលូតលាស់នៃបាក់តេរី និងផ្សិតអាចត្រូវបានរារាំង ប្រសិនបើ polymers មានគុណភាពខ្ពស់ ដែលប្រើនៅក្នុងការផលិតទាជ័រនេះ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial