ដាស់តឿនដល់ម្តាយគ្រប់រូប អោយមានប្រុងប្រយ័ត្ន៖ កូនក្មេងអាយុ ៣ ម្នាក់ស្លាប់ ដោយសារស្លាក់គ្រាប់មៀន

ម៉ាឡេស៊ី៖ យោងតាមប្រពភព័ត៌មាន មានក្មេងប្រុសអាយុ ៣​ ឆ្នាំ ម្នាក់ បានស្លាប់ដោយសារតែស្លាក់គ្រាប់មៀន។

ហេតុការណ៍នេះកើតឡើង នៅវេលាល្ងាច ថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០១៨ នៅឯស្រុក Kampung Pasai Siong ខេត្ត Sibu ប្រទេសម៉ាឡេស៊ី។

យោងតាមសំដីជីដូនក្មេងប្រុសរងគ្រោះ បាននិយាយថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះ អង្គុយជាមួយក្មេងៗមួយក្រុម យ៉ាងសប្បាយរីករាយ នៅមុខផ្ទះ។

ខណៈពេលនោះគាត់ ហើយនឹងម្តាយមីង របស់គេកំពុងរវល់ ហើយឪពុករបស់គេទៅចំការ ដែលនៅក្បែរផ្ទះនោះ។

ស្រាប់តែមួយសន្ទុះក្រោយមក គាត់បានលឺសំលេងក្មេងៗយំ និងខ្លះទៀតស្រែកឆោរឡោរ ហើយអ្នកដែលនៅក្បែរៗ នោះនាំគ្នាភ្ញាក់ផ្អើល។ គាត់ក៏ស្ទុះរត់ទៅមើល ក៏ដឹងថាគ្រាប់មៀន ស្លាក់ចូលទៅក្នុងបំពង់កចៅរបស់គាត់ ធ្វើអោយគេស្ទះខ្យល់។

ភ្លាមៗឪពុកក្មេងប្រុសក៏បានបញ្ជូនកូនទៅកាន់មន្ទីរពេទ្យ។ ជាអកុសល មុខរបស់ក្មេងប្រុសប្រែទៅជាពណ៌ស្វាយ ហើយលែងដឹងខ្លួនពេលដែលទៅដល់មន្ទីរពេទ្យ។ ក្មេងប្រុសមិនអាចជួយសង្គ្រោះបានទេ គេក៏ស្លាប់បាត់បង់ជីវិតទៅ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាករណីទី ១ នោះទេ ហើយនេះក៏ជាសារដាស់តឿនដល់ម្តាយគ្រប់រូប អោយមានការប្រុងប្រយ័ត្នខ្ពស់។ ចំពោះផ្លែឈើដែលមានគ្រាប់ រឺគ្រាប់ឃ្លីជាដើម៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial