វិស័យបាល់ទាត់នៅកម្ពុជា ទទួលការចាប់អារម្មណ៍ លើឆាកអន្តរជាតិ ដោយសារអ្នកគាំទ្រស្រាបៀរ HEINEKEN®

រាជធានីភ្នំពេញ៖ កាលថ្ងៃទី ២០ ខែមីនា វិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ទទួលបានការចាប់អារម្មណ៍ខ្លាំងពី បណ្តាញប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិ បន្ទាប់ពីបានប្រកាសថា កម្មវិធីដំណើរទេសចរណ៍ ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូន ដោយស្រាបៀរ Heineken® នឹងមកដល់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ខាងមុខនេះ។

ដោយសារមានការគាំទ្រពេញទំហឹង ពីក្រុមអ្នកគាំទ្រកម្មវិធីប្រកួតក្របខ័ណ្ឌ UEFA Champions League របស់ស្រាបៀរ Heineken® ទូទាំងប្រទេសនេះ គេបានសម្រេចថា ប្រទេសកម្ពុជាជាទីតាំងមួយ ដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ហើយត្រូវបានជ្រើសរើស ក្នុងចំណោមប្រទេសចំនួនប្រាំមួយ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី ដំណើរទេសចរណ៍ឆ្នាំនេះ។

កម្មវិធីដំណើរទេសចរណ៍ ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® មិនត្រឹមតែផ្តល់ឱ្យអ្នកគាំទ្រ មានឱកាសកាន់តែស្និទ្ធស្នាល ជាមួយវីរបុរសជើងឯកពាន រង្វាន់ក្របខ័ណ្ឌ UEFA Champions League ប៉ុន្តែថែមទាំងទទួលបានការគាំទ្រ ពីស្រាបៀរ Heineken® វីរបុរសបាល់ទាត់ល្បីល្បាញសញ្ជាតិហូឡង់ លោក Ruud van Nistelrooy ជាអតីតខ្សែប្រយុទ្ធនៃក្រុម Manchester United និងក្រុម Real Madrid បានយល់ព្រមចូលរួមកម្មវិធី ដំណើរទេសចរណ៍នេះក្នុងនាមជា ទូតសុឆន្ទៈប្រចាំកម្មវិធីក្របខ័ណ្ឌ UEFA Champions League ។

 

លោក Ruud van Nistelrooy ត្រូវបានចាត់ទុកថាជា កីឡាករដ៏ឆ្នើមបំផុតម្នាក់ ក្នុងជំនាន់របស់គាត់ ដោយស៊ុតបញ្ចូលទីបាន ១៥០ គ្រាប់ក្នុង ២១៩ ប្រកួតសម្រាប់ក្រុម Manchester United និងជាកីឡាករស៊ុតបញ្ចូលទី ច្រើនជាងគេក្នុងកំណត់ត្រា បាល់ទាត់អឺរ៉ុបរបស់ក្លិបនេះ និង ជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើន ជាងគេបីសម័យកាល ក្នុងក្របខ័ណ្ឌ UEFA Champions League ។

លោក Ruud van Nistelrooy មានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាមួយនឹងក្របខ័ណ្ឌ UEFA Champions League និងដើរតួយ៉ាងសំខាន់ក្នុងការ បង្ហាញនូវមហិច្ឆិតា ចំពោះការប្រកួតនេះ ហើយនឹងចែករំលែកការគាំទ្រ និងចំណេះដឹងរបស់លោក ដើម្បីជួយណែនាំអ្នកមាន ទេពកោសល្យខាងបាល់ទាត់ជំនាន់ ក្រោយឲ្យសម្រេចបាននូវ គោលដៅរបស់ពួកគេ។

 

ព័ត៌មានបន្ថែមអំពីកម្មវិធី ដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League នៅក្នុងប្រទេសកម្ពុជា និងឱកាសសម្រាប់អ្នកគាំទ្រ ចូលរួមក្នុងសកម្មភាពផ្សេងៗ នឹងធ្វើការចេញផ្សាយ ក្នុងពេលឆាប់ៗនេះ។ ចំពោះព័ត៌មានលម្អិត សូមចូលមើលគេហទំព័រ www.facebook.com/Heineken

សូមរីករាយទទួលទានស្រាបៀរ Heineken ដោយទទួលខុសត្រូវ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial