កម្ពុជាជាប្រទេសមួយក្នុងចំណោម ៦ ប្រទេសក្នុងពិភពលោក ត្រូវបានជ្រើសរើសដោយ UEFA និង HEINEKEN®

រាជធានីភ្នំពេញ៖ កាលថ្ងៃទី ១៧ ខែមីនា ប្រទេសកម្ពុជាមានកិត្តិយស ពិសេសក្នុងនាមជាប្រទេសមួយ ក្នុងចំណោម ៦ ប្រទេសនៅក្នុងពិភពលោក ដែលនឹងរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកម្មវិធីដំណើរទេសចរណ៍ ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំនេះ ដែលនាំជូនដោយស្រាបៀរ Heineken®។

ក្រុមហ៊ុនស្រាបៀរ Heineken® ប្រចាំកម្ពុជាបាន ប្រកួតប្រជែងជាមួយ បណ្តាប្រទេសជាង ១៩២ ដើម្បីដណ្តើមយកឱកាស​ធ្វើជាម្ចាស់ផ្ទះ នៃកម្មវិធីដំណើរទេសចរណ៍ ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League។

ដោយសារតែមានការគាំទ្រយ៉ាងច្រើន ចំពោះកម្មវិធីប្រកួតក្របខ័ណ្ឌ UEFA Champions League និងដោយសារសេដ្ឋកិច្ច កំពុងអភិវឌ្ឍឆាប់រហ័ស របស់ប្រទេសកម្ពុជាក៏ដូចជា មានតំបន់ទេសភាព សម្រស់ធម្មជាតិដ៏ស្រស់ស្អាត ប្រទេសនេះត្រូវបានជាប់ជា​ ប្រទេសបេក្ខភាពដ៏ស័ក្តិសមឥតខ្ចោះ សម្រាប់កម្មវិធីដំណើរទេសចរណ៍ ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំនេះ ដែលនាំជូនដោយស្រាបៀរ Heineken®។

ក្នុងប្រវត្តិសាស្ត្រដប់មួយឆ្នាំនៃ កម្មវិធីដំណើរទេសចរណ៍នេះ បានទៅដល់ ២៦ ប្រទេសនៅទូទាំងទ្វីបអាហ្រ្វិក អាស៊ី អាមេរិកខាងត្បូង និងអាមេរិកខាងជើង។ ឆ្នាំនេះ កម្មវិធីដំណើរទេសចរណ៍ ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ នេះ ដែលនាំជូនដោយស្រាបៀរ Heineken® នឹងមកដល់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ខាងមុខនេះ។

កម្មវិធីដំណើរទេសចរណ៍ រយៈពេលបីថ្ងៃ ត្រូវបានរៀបចំឡើង ដោយស្រាបៀរ Heineken® ហើយកម្មវិធីនេះនឹងជំរុញ ផ្តល់ឲ្យអ្នកគាំទ្រទូទាំងពិភពលោក នូវឱកាសផ្ទាល់ក្នុងការចូលរួម ទទួលបានភាពរំភើបរីករាយ នៃការទស្សនាការប្រកួតនេះ តាមរយៈយុទ្ធនាការរបស់ស្រាបៀរ Heineken® ដែលមានឈ្មោះថា “ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់”។

ដោយសារតែកម្មវិធី កីឡាបាល់ទាត់អន្តរជាតិ មិនដែលធ្លាប់ធ្វើឡើង នៅក្នុងប្រទេសនេះពីមុនមក ស្រាបៀរ Heineken® មានកិត្តិយសណាស់ ក្នុងការផ្តល់នូវឱកាសនេះ ជូនដល់អ្នកគាំទ្របាល់ទាត់កម្ពុជា និងកីឡាករកម្ពុជា ដែលមានទេពកោសល្យ ដែលពួកគេមិនមាន ឱកាសអាចទទួលបាននូវ បទពិសោធន៍រំភើបរីករាយ និងអារម្មណ៍រំជើបរំជួល ចំពោះការប្រកួតក្របខ័ណ្ឌ UEFA Champions League ។

ព័ត៌មានបន្ថែមអំពីកម្មវិធី ដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នៅក្នុងប្រទេសកម្ពុជា និងឱកាសសម្រាប់អ្នកគាំទ្រចូលរួម ក្នុងសកម្មភាពផ្សេងៗនឹង ធ្វើការចេញផ្សាយ ក្នុងពេលឆាប់ៗនេះ។

ចំពោះព័ត៌មានលម្អិត សូមចូលមើលគេហទំព័រ www.facebook.com/Heinekenសូមរីករាយទទួលទានស្រាបៀរ Heineken ដោយទទួលខុសត្រូវ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial