ដាស់តឿនដល់ម្តាយគ្រប់រូប អោយមានការប្រុងប្រយ័ត្ន៖ ក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់ស្លាប់ដោយសារតែ​ លេងខ្សែវាំងននថ្ពក់កជាប់

យោងតាមគេហទំព័រព័ត៌មាន The Star បានចុះផ្សាយថា មានក្មេងប្រុសអាយុ ២​ ឆ្នាំម្នាក់ បានស្លាប់ដោយសារតែ ខ្សែវាំងននថ្ពក់កជាប់។

ហេតុការណ៍នេះកើតឡើង​ កាលពីវេលាម៉ោង ២ កន្លះរសៀល ថ្ងៃទី ២៧ ខែមិនា កន្លងទៅនេះ ដោយក្មេងប្រុសរងគ្រោះអាយុ ២ ឆ្នាំ យកខ្សែវាំងននថ្ពក់កលេង ស្រាប់តែជាប់មែនទែន។

យោងតាមសំដីម្តាយចុង របស់គេបាននិយាយថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានសុំអីញ៉ាំ ហើយនាងក៏បានយកនំអោយគេញ៉ាំ។

បន្ទាប់មកម្តាយចុងរូបនោះ ក៏ដើរចូលទៅផ្ទះបាយ ដើម្បីចំអិនអាហារ ខណៈក្មេងប្រុសលេងតែម្នាក់ឯង នៅឯបន្ទប់ទទួលភ្ញៀវ។

ម្តាយចុងក្មេងប្រុសបន្តទៀតថា នាងមានអារម្មណ៍មិនសូវស្រួល ដោយសារតែមិនលឺសំលេងរបស់កូន ដូច្នេះនាងក៏ដើរមកមើល ស្រាប់តែប្រទះឃើញក្មេងប្រុស ត្រូវខ្សែវាំងននថ្ពក់កជាប់។

ភ្លាមៗនាងក៏ប្រញាប់រត់ទៅ យកខ្សែចេញពីកកូន ហើយដាក់អោយគេងនៅលើឥដ្ឋ។ បន្ទាប់នាងក៏ប្រញាប់ខលទៅ ខាងសង្គ្រោះបន្ទាន់ និងខលទៅប្រាប់ប្តី ដែលកំពុងធ្វើការ ហើយនឹងប្អូនស្រីដែលរស់នៅផ្ទះដែរ។

នាងត្រូវបានខាងសង្គ្រោះបន្ទាន់ ណែនាំអោយធ្វើចលនាបេះដូង មុនពេលដែលពួកគេទៅដល់។

ជាអកុសលក្មេងប្រុស មិនអាចសង្គ្រោះបានទេ គេត្រូវបានប្រកាសថាស្លាប់បាត់បង់ជីវិត ដោយសារតែខ្សែវាំងននរឹតកស្លាប់។

នេះជាករណីមួយ ដែលជាការដាស់តឿនដល់ ម្តាយគ្រប់រូបអោយមាន ការប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះក្មេងតូចៗ ព្រោះពួកគេរពឹសខ្លាំងណាស់៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial