ម៉ែអោយលុយទៅចាក់សាក់ តែកូនបែរជាយកលុយទៅទិញកាំភ្លើង ហើយគំរាមបាញ់មិត្តរួមថ្នាក់ទៅវិញ

ក្មេងប្រុសវ័យ ១៨ ឆ្នាំម្នាក់ដែលមានឈ្មោះថា Timothy Felker ត្រូវបានគេចោទប្រកាន់ពីបទ គំរាមបាញ់មិត្តរួមថ្នាក់ម្នាក់ ដែលមានឈ្មោះថា Paul Laurence Dunbar។

យោងតាមប្រភពព័ត៌ បានអោយដឹងថាក្មេងប្រុសរូបនោះ យកលុយ ដែលម្តាយរបស់គេអោយទៅចាក់សាក់ ទៅទិញកាំភ្លើង AR-15។

ប៉ូលីសខាងផ្នែកស៊ើបអង្កេត នៅទីក្រុង Lexington បានប្រាប់អោយដឹងថា​ «ប្រហែលជានៅថ្ងៃបុណ្យនូអែល រឺក៏នៅក្នុងខែធ្នូ ឆ្នាំ ២០១៧ Timothy Felker បាយយកលុយ ដែលម្តាយរបស់គេអោយទៅចាក់សាក់ យកទៅទិញកាំភ្លើង AR-15 ហើយគេថែមទាំងទិញគ្រាប់កាំភ្លើង ៥០០ គ្រាប់ថែមទៀត»។

យោងតាមសំដីប៉ូលីស មានសិស្ស ៣ នាក់បានស្តាប់លឺពាក្យគំរាមរបស់ Felker ហើយគេក៏បានសារភាពថា គេយកកាំភ្លើងទៅសាលារៀន ព្រោះគេតែងតែត្រូវគេធ្វើបាប។

ក្មេងប្រុសរូបនេះថែមទាំងបាន បង្ហោះរូបរបស់គេកាន់កាំភ្លើង AR-15 នៅលើបណ្តាញសង្គមផងដែរ ហើយថែមទាំងបានថតរូប យកចុងកាំភ្លើង ញាក់ចូលមាត់របស់គេថែមទៀតផង។

ក្មេងប្រុសរូបនេះត្រូវបានគេ ចោទប្រកាន់ពីបទគំរាមកំហែងភេរវកម្ម កម្រិតទី ២។ ទោះបីជាយ៉ាងណាក៏ដោយ Felker បានជជែកតវ៉ា មិនព្រមទទួលខុសត្រូវចំពោះ ការចោទប្រកាន់ទាំងនេះទេ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial