ឪពុកឆ្ងល់កូនប្រុសបាត់ ​ទៅណាជារៀងរាល់ថ្ងៃ គាត់ក៏តាមដានកូន ស្រាប់តែគាត់ប្រទះឃើញ រឿងនឹកស្មានមិនដល់មួយ

ក្មេងប្រុសវ័យ ៩ ឆ្នាំជនជាតិហ្វីលីពិនម្នាក់ តែងតែបាត់ពីផ្ទះនៅម៉ោងដដែល​ជារៀងរាល់ថ្ងៃ។

ឪពុករបស់គេមានការងឿយឆ្ងល់ជាខ្លាំងថា​ គេទៅណារៀងរាល់ថ្ងៃ អោយតែដល់ម៉ោងហ្នឹង គឺដឹងតែបាត់ពីផ្ទះហើយ។ ថ្ងៃមួយគាត់ក៏សម្រេចចិត្តថា​តាមដានកូនប្រុសរបស់គាត់។

អ្វីដែលធ្វើអោយឪពុករូបនោះ មានការភ្ញាក់ផ្អើលនោះគឺ កូនប្រុសរបស់គាត់បានធ្វើ​រឿងដ៏រំភើបចិត្តមួយ។ គាត់ពិតជាមានមោទនភាព​ចំពោះកូនប្រុសរបស់គាត់យ៉ាងខ្លាំង។

ក្មេងប្រុសវ័យ ៩ ឆ្នាំរូបនោះមានឈ្មោះថា Ken Amante តែងតែបាត់ពីផ្ទះ ដោយមានស្ពាយកាបូបមួយ ពីក្រោយខ្នងរបស់គាត់។

តើអ្នកឆ្ងល់ទេថា គេដាក់អ្វីនៅក្នុងកាបូបនោះ? ពិតជាមិននឹកស្មានដល់ ទាល់តែសោះថា នៅក្នុងកាបូបរបស់គាត់ មានផ្ទុកសុទ្ធតែចំណីអាហារ ដែលគេយកទៅអោយឆ្កែអាណាថាស៊ី។ Ken តែងតែធ្វើបែបនេះជារៀងរាល់ថ្ងៃ។

ឪពុករបស់ Ken ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញ កូនធ្វើរឿងដ៏ល្អប្រពៃបែបនេះ។ គេចិញ្ចឹមឆ្កែដែលគ្មានម្ចាស់ នៅក្នុងតំបន់នេះជាច្រើនក្បាល។

សត្វឆ្កែទាំងនោះហាក់ដូចជា រីករាយណាស់ នៅពេលដែលឃើញ Ken មកដល់ ពួកវាបក់កន្ទុយ រត់ត្រហេបត្រហប ហើយលិឍជើងរបស់ Ken។ ពួកវាទំនងជាចាំផ្លូវ Ken យកចំណីមកអោយពួកវា។

ឪពុករបស់ Ken សប្បាយចិត្តជាខ្លាំង ហើយគាត់ថែមទាំង​គាំទ្រនូវទង្វើ​​របស់កូនប្រុស​យ៉ាងពេញទំហឹង។

លើសពីនេះទៀត​ឪពុករបស់ Ken ក៏បានចូលរួមក្នុងការ ជួយចិញ្ចឹមសត្វឆ្កែអាណាថាទាំងនោះ ជាមួយនឹងកូនប្រុសផងដែរ ហើយគាត់ថែមទាំង យកឆ្កែទាំងនោះ ទៅចាក់ថ្នាំវាក់សាំង ការពារជំងឺថែមទាំងទៀតផង។

ដោយឃើញកូនប្រុសមាន ទឹកចិត្តស្រលាញ់ អាណិតឆ្កែបែបនេះ ឪពុករបស់ Ken សម្រេចចិត្តជួលដីទំនេរមួយកន្លែង ដើម្បីប្រមូលឆ្កែអាណាថា ដែលនៅក្បែរតំបន់នោះ មកចិញ្ចឹមទាំងអស់។

ពួកគេចាប់ផ្តើមសាងសង់ទីជម្រក ហើយក៏ចាប់ផ្តើមបង្កើតអង្គការស្ម័គ្រចិត្ត ដើម្បីជួយសត្វទាំងនេះផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial