រូបមន្តបង្រួមរន្ធញើស និងជួយធ្វើអោយ ស្បែកមុខទន់រលោង និង ស្រស់ថ្លា

ស្បែកមុខរបស់អ្នក មិនស្រស់ថ្លា ហើយរន្ធញើសរីកធំមែនទេ? ថ្ងៃនេះយើងខ្ញុំនឹងចែករំលែក នូវរូបមន្តធ្វើម៉ាសមុខមួយប្រភេទ ដែលអាចជួយអោយស្បែករបស់អ្នកទន់រលោក និងភ្លឺថ្លា, ហើយអ្វីកាន់តែពិសេសថែមទៀតនោះគឺ វាជួយបង្រួមរន្ធញើសដែលរីកធំថែមទៀតផង។

អ្វីដែលអ្នកត្រូវការពេលនេះមានដូចជា៖

-យ៉ាអួ ១/២ ស្លាបព្រាកាហ្វេ
-ម្សៅកាហ្វេ ១/៥ ស្លាបព្រាកាហ្វេ
-ទឹកឃ្មុំ ១/៤ ស្លាបព្រាកាហ្វេ
-ប្រេងអូលីវ ១/៤ ស្លាបព្រាកាហ្វេ

វិធីធ្វើ៖

-លាយគ្រឿងផ្សំខាងលើបញ្ជូលគ្នា ដាក់ចូលទៅក្នុងចានគោមមួយ ហើយកូរចូលគ្នាអោយសព្វល្អ។

-លាងសំអាតស្បែកមុខរបស់អ្នក អោយបានស្អាត ហើយជូតអោយស្ងួត។ បន្ទាប់មកយកម៉ាសដែលរៀបចំរួចជាស្រេច មកលាបអោយសព្វផ្ទៃមុខរបស់អ្នក។

-រួចហើយទុកចោលរយៈពេល ២០ នាទី ដើម្បីអោយវាស្ងួតល្អ, លាងសំអាតចេញជាមួយនឹងទឹកធម្មតាជាការស្រេច។

-អ្នកនឹងសំគាល់ឃើញស្បែករបស់អ្នក ភ្លឺថ្លា ហើយទន់ជាមុនបន្ទាប់ពីប្រើលើកដំបូង៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial