២០ សន្លឹកចេញពីគ្រោះមហន្តរាយ ដែលត្រូវបានគេកត់ត្រាទុកនៅក្នុង បញ្ជីរប្រវត្តិសាស្ត្រដ៏អាក្រក់បំផុត

បន្ទាប់ពីអ្នកបានទស្សនារូបភាពខាងក្រោមរួច ធានាថាអ្នកច្បាស់ជារន្ធត់ចិត្តជាខ្លាំង។ ពិភពលោកនេះ ពិតជាមានរឿងជាច្រើនដែលអាចទាយទុកមុន ថាវានឹងកើតមានឡើងយ៉ាងឆាប់រហ័ស។

រូបភាពខាងក្រោមនេះ គ្រាន់តែជាការរំឭកដល់អ្នកថា តើអ្នកសំណាងជាងពួកគេកំរិតណា៖

១. រំជួយផែនដីនៅហៃទីឆ្នាំ ២០១០
ហេតុការណ៍នេះបណ្តាលអោយមនុស្សជាង​ ៣០០,០០០ នាក់ ស្លាប់ ហើយប្រជាជនហៃទីជាច្រើនគ្រួសារ ត្រូវបាត់បង់ទីជំរក។ ជាលទ្ធផល, ប្រទេសនេះនៅតែស្ថិត នៅក្នុងភាពច្របូកច្របល់ រហូតមកដល់សព្វថ្ងៃនេះ។

២. ព្យុះកាទ្រីណាឆ្នាំ ២០០៥ នៅ New Orleans
បន្ទាប់ពីគ្រោះមហន្តរាយ ដ៏រន្ធត់នៅ New Orleans ឆ្នាំ ២០០៥, រហូតមកទល់បច្ចុប្បន្ននេះ, ទីក្រុងទាំងមូលនៅមិនទាន់ ស្តារបានឡើងវិញនៅឡើយទេ។

៣. ការរញ្ជួយដីដ៏ខ្លាំងខ្លានៅ Kanto ឆ្នាំ ១៩២៣
នៅឆ្នាំ ១៩២៣, មានការរញ្ជួយដីដ៏ខ្លាំខ្លាមួយ បានបំផ្លិចបំផ្លាញប្រទេសជប៉ុន។ រូបភាពដែលអ្នកបានឃើញ នេះគឺជាលទ្ធផលដែលទទួលបាន ក្រោយពីព្យុះកំបុតត្បូង បានលេបត្របាក់ជំរុំជនភៀសខ្លួន ដែលផ្តាច់ជីវិតមនុស្សប្រមាណជា ៤០,០០០នាក់។

៤. ព្យុះស៊ីក្លូននៅប្រទេសបង់ក្លាដេស និងឥណ្ឌា ឆ្នាំ ១៩៧០
នៅក្នុងឆ្នាំ ១៩៧០, ប្រទេសបង់ក្លាដេស និងឥណ្ឌា បានជួបប្រទះព្យុះដ៏ខ្លាំងខ្លាមួយ។ ប្រទេសទាំងពីរ ជួបគ្រោះធម្មជាតិដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រ ដែលមានជនរងគ្រោះ​ជាងកន្លះលាននាក់។

៥. ទឹកជំនន់នៅប៉ាគីស្ថាន ឆ្នាំ ២០១០
ជាង ៥ ភាគនៃប្រទេសប៉ាគីស្ថាន ត្រូវបានជន់លិច នៅក្នុងឆ្នាំ ២០១០, បណ្តាលអោយមនុស្ស រាប់ពាន់នាក់បានស្លាប់ ដោយសារតែជំងឺផ្ទុះឡើង ដែលរួមមានជំងឺអាសន្នរោគ, ជំងឺគ្រុនចាញ់ និងជំងឺរាគធ្ងន់ធ្ងរ។

៦. ការធ្លាយប្រេងនៅក្នុងឆ្នាំ ២០១០
ការធ្លាយប្រេងនេះត្រូវបានគេ ស្គាល់ផងដែរថាជាការធ្លាយប្រេង BP, វាហូរឥតឈប់ឈរ អស់រយៈពេល ៣ ខែចូលទៅក្នុងឈូងសមុទ្រម៉ិកស៊ិចកូ ដែលបណ្តាលអោយមានការខូចខាតយ៉ាងធំធេង ដល់ជីវិតសត្វសមុទ្រ និងធ្វើអោយខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ឧស្សាហកម្មនេសាទ និងទេសចរណ៍។

៧. ការរត់ជាន់គ្នានៅ Mecca ឆ្នាំ ១៩៩០
ក្នុងរយៈពេលប៉ុន្មានឆ្នាំ ក្រោយថ្មីៗនេះ, ទីក្រុង Mecca បានក្លាយទៅជាកន្លែងមួយ ដែលមានមនុស្សស្លាប់ច្រើនជាងគេ ដែលបណ្តាលមកពីការរត់ជាន់គ្នា។

៨. បាក់ដីនៅ Guatemala ឆ្នាំ ២០០៧
នៅក្នុងឆ្នាំ ២០០៧, មានលំនៅដ្ឋាន របស់ជាប្រជាជនជាច្រើន នៅក្នុងទីក្រុងហ្គាតេម៉ាឡា បានបាក់ធ្លាក់ចូលទៅក្នុងអន្លង់មួយ ដែលមានជំរៅចុះទៅក្រោមប្រហែល ៣០ ជាន់។

៩. រលកស៊ូណាមីនៅឥណ្ឌា ឆ្នាំ ២០០៤
រលកស៊ូណាមី បានផ្ទុះឡើងនៅមហាសមុទ្រឥណ្ឌា បានបណ្តាលអោយមាន មនុស្សស្លាប់ ១/៤ លាននាក់។

១០. ការហូរកម្អែលភ្នំភ្លើងនៅ Kalapana ឆ្នាំ ២០១០
វាមិនមែនត្រឹមតែកើតឡើងនៅក្នុងឆ្នាំ ២០១០ នោះទេ, ប៉ុន្តែការហូរកម្អែលភ្នំភ្លើងនៅ Kalapana, រដ្ឋហាវ៉ៃ បានកើតឡើងអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ វាបានបំផ្លាញភូមិមួយចំនួនផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial