អាណាចក្របៃតង គ្រងជើងឯក Tiger Street Football Festival 2018 ទូទាំងប្រទេស

ភ្នំពេញ៖ ក្រុមអាណាចក្របៃតង បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ ដ៏ធំប្រចាំកម្ពុជា Tiger Street Football Festival 2018 បន្ទាប់ពីបានយកឈ្នះ ក្រុមស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ (A) ដោយលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រ។

ក្រោយលទ្ធផល វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឃើញថា 3G FC បានចាញ់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ (A) ដោយលទ្ធផល ០-១ ខណៈក្រុមយុវជនទួលតាឯក មកពីខេត្តបាត់ដំបងបានចាញ់ក្រុម អាណាចក្របៃតង ដោយលទ្ធផល ២-៣។

ទីបំផុត ក្រុម 3G FC ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះក្រុមលេខ៤ យុវជនទួលតាឯក ដោយលទ្ធផលចាស់ដៃ ៤-០។ ក្រុមខ្លាំងប្រចាំរាជធានីភ្នំពេញ អាណាចក្របៃតង ទទួលបានចំណាត់ថ្នាក់លេខ១ បន្ទាប់ពីយកឈ្នះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ (A) ដោយលទ្ធផលតឹងតែង ២-១។

ចំពោះរង្វាន់ជើងឯកទូទាំងប្រទេស
ក្រុមលេខ១៖ អាណាចក្របៃតង ទទួលបានពាន១ មេដាយមាស និងរង្វាន់ ១៥ ០០០ ដុល្លារអាមេរិក,
ក្រុមលេខ២៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ (A) ទទួលមេដាយប្រាក់ និងរង្វាន់ ៥ ០០០ ដុល្លារអាមេរិក។
ក្រុមលេខ៣៖ 3G FC ទទួលមេដាយសំរឹទ្ធ និងរង្វាន់ ២ ៥០០ ដុល្លារអាមេរិក។ ក្រុមលេខ៤៖ យុវជនទួលតាឯក ទទួលបានរង្វាន់ ១ ០០០ ដុល្លារអាមេរិក។

ពិធីប្រគល់រង្វានបានប្រារព្ធធ្វើឡើង ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងអតីតកំពូលតារាបាល់ទាត់ លំដាប់ពិភពលោក Ryan Giggs ជាទូតសុឆន្ទៈប្រចាំ ម៉ាកសញ្ញាស្រាបៀរថៃហ្គ័រ និងតំណាងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ព្រមទាំងអ្នកគាំទ្រយ៉ាងច្រើនកុះករផងដែរ។

ចំពោះព័ត៌មានលម្អិតបន្ថែម អំពីវគ្គផ្តាច់ព្រ័ត្រ Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

អ្នកលេខ ១ ទទួលបានទឹកប្រាក់ ១៥,០០០ ដុល្លា
លេខ ២ ទទួលទឹកប្រាក់ ៥០០០ ដុល្លា
លេខ ៤ ទទួលបានទឹកប្រាក់ ១០០០ ដុល្លា

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial