វីរបុរសបាល់ទាត់ RYAN GIGGS រីករាយដំណើរទស្សនកិច្ច នៅរោងចក្រថៃហ្គ័រ

ភ្នំពេញ៖ កាលពីថ្ងៃទី 11 ខែមីនា លោក Roland Bala អគ្គនាយក​គ្រប់គ្រងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ​ប្រចាំកម្ពុជា បានស្វាគមន៍​វីរបុរសបាល់ទាត់​អន្តរជាតិ​លោក Ryan Giggs ក្នុងដំណើរទស្សនកិច្ចពិសេស នៅរោងចក្រផលិតស្រាបៀរថៃហ្គ័រ។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថា ដែលជាផ្នែកមួយ នៃដំណើរទស្សនកិច្ចនេះ លោក Roland Bala បានសម្តែងនូវអំណរគុណ ចំពោះលោក Ryan Giggs ដែលបានសម្រេចចិត្ត ធ្វើជាទូតសុឆន្ទៈផ្សព្វផ្សាយកម្មវិធី Tiger Street Football Festival 2018 ដោយថ្លែងថា៖

“ថ្ងៃនេះខ្ញុំមានមោទនភាពណាស់ ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក Ryan Giggs ដែលជាកំពូលតារាដ៏អស្ចារ្យបំផុត របស់ក្លិប Manchester United មកកាន់ រោងចក្រផលិតស្រាបៀររបស់យើងខ្ញុំ ដើម្បីជួប និងស្វាគមន៍បុគ្គលិក និងភ្ញៀវពិសេសរបស់យើង។

“តាងនាមឱ្យក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ខ្ញុំសូមអរគុណដល់លោក Ryan Giggs ដែលបានមកកម្ពុជា ដើម្បីគាំទ្រដល់ Tiger Street Football Festival 2018 ក្នុងរដូវកាលទីប្រាំមួយនេះ និងលើកទឹកចិត្ត ដល់កីឡាករបាល់ទាត់ និងអ្នកគាំទ្រក្នុងប្រទេសនេះ”។

ក្នុងឱកាសនោះ កំពូលតារាបាល់ទាត់រូបនេះ បានមានប្រសាសន៍សរសើរ និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោក ក្នុងការលើកកម្ពស់វិស័យកីឡា នៅជុំវិញពិភពលោក ដែលបង្ហាញថា គំនិតផ្តួចផ្តើមវិជ្ជមាន ក្នុងការរៀបចំកម្មវិធី Tiger Street Football Festival គឺជាវេទិកាដ៏ល្អប្រសើរមួយ សម្រាប់អភិវឌ្ឍ អ្នកទេពកោសល្យ ខាងបាល់ទាត់ជំនាន់ក្រោយ នៅក្នុងប្រទេសកម្ពុជា។

បន្ទាប់ពីការណែនាំ និងការជួបស្វាគមន៍ ជាមួយថ្នាក់គ្រប់គ្រងជាន់ខ្ពស់ បុគ្គលិកប្រតិបត្តិ និងភ្ញៀវពិសេស លោក Ryan Giggs ត្រូវបាននាំទៅទស្សនា រោងចក្រផលិតស្រាបៀរ ដែលជាកន្លែងលោកមាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការពង្រីក ខ្សែចង្វាក់ផលិតកម្ម និងបច្ចេកវិជ្ជាទំនើប ក្នុងការផលិតស្រាបៀរ។

បន្ទាប់មកមានវគ្គបង្វឹក ពិសេសជាមួយបុគ្គលិក និងភ្ញៀវនៅរោងចក្រ ដែលលោក Ryan Giggs បានចែករំលែកដំបូន្មាន និងតិចនិចល្អៗផ្អែកលើ បទពិសោធន៍របស់លោក ដែលជាកីឡាករទទួលបាន ពានរង្វាន់ច្រើនជាងគេបំផុត មិនដែលធ្លាប់មាននៅក្នុង ក្របខ័ណ្ឌលីគអង់គ្លេស Premier League។

បន្ទាប់ពីកម្មវិធីចុះហត្ថលេខា និងរូបថតជាមួយនឹងថ្នាក់គ្រប់គ្រង បុគ្គលិកនិងភ្ញៀវពិសេសលោក Ryan Giggs បានលើកទឹកចិត្តអ្នករាល់គ្នា ឱ្យចូលរួមជាមួយលោក នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃ ពានរង្វាន់ក្របខ័ណ្ឌ Tiger Street Football Festival 2018 ដែលនឹងប្រព្រឹត្តធ្វើឡើង នៅពេលរសៀលនៅខាងមុខ បរិវេណសាលមហោស្រពកោះពេជ្រ។

ចំពោះព័ត៌មានលម្អិតអំពី វគ្គផ្តាច់ព្រ័ត្រ Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាថៃហ្គ័រដោយការទទួលខុសត្រូវ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial