អាហារដែលគួរញុំា និង មិនគួរញុំា នៅពេលដែលពោះទទេរ

អាហារពេលព្រឹក ត្រូវបានគេចាត់ទុកថា ជាអាហារដែលមានសារៈសំខាន់ជាងគេបំផុត។

វាគឺជាវេលាដំបូង ក្នុងការស្រូបយកជាតិកាឡូរី ហើយវាក៏គួរតែ ផ្តល់នូវអាហារដែលមាន ជីវជាតិអោយបានច្រើនផងដែរ។ ប៉ុន្តែ, ដើម្បីសម្រេចនូវអ្វីទាំងនេះបាន, អ្នកត្រូវតែដឹងអំពី ការញុំាអាហារដែលត្រឹមត្រូវ។

ខាងក្រោមនេះគឺជាអាហារទាំង ១០ មុខ ដែលគួរញ៉ាំមុនគេបង្អស់ នៅពេលព្រឹក៖

អាហារគួរញ៉ាំ៖
-ស៊ុត
បរិភោគស៊ុត ជាអាហារពេលព្រឹក, វាសំបូរទៅដោយ ប្រូតេអ៊ីន ហើយនឹងសារធាតុចិញ្ចឹមផ្សេងទៀត ដែលធ្វើអោយដំណើរការ បំលែងអាហារទៅជាថាមពល មានសុខភាព និងធ្វើការបានល្អពេញមួយថ្ងៃ។ ស៊ុតក៏ជួយក្នុងការកាត់បន្ថយ ការទទួលយកកាឡូរីប្រចាំថ្ងៃ។

-ផ្លែឪឡឹក
ឪឡឹកល្អចំពោះសុខភាពភ្នែក និង បេះដូង។ វាសំបូរទៅដោយជាតិទឹក និង សារធាតុ carotenoids ដូចជា lycopene, ដែលជាម៉ូលេគុលដ៏សំខាន់ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹង ការបន្ថយហានិភ័យ នៃជំងឺភ្នែក និងជំងឺមហារីកជាដើម។

-Oatmeal
ប្រសិនបើអ្នកចង់ញ៉ាំអាហារ ដែលទន់ ហើយល្អដល់ពោះវៀនរបស់អ្នកនោះ, Oatmeal គឺជាជម្រើសដ៏ល្អបំផុត។

វាមានផ្ទុកអាស៊ីត hydrofluoric ហើយសំបូរទៅដោយជាតិសរសៃរលាយ ដែលជួយប្រឆាំងនឹងកូឡេស្តេរ៉ុលខ្ពស់ និងជាតិស្ករនៅក្នុងឈាមខ្ពស់។ អាហារនេះជាញឹកញាប់ ត្រូវបានណែនាំទៅអោយ អ្នកជំងឺទឹកនោមផ្អែម។

-បបរពោត
វាមានលក្ខណៈសម្បត្តិក្នុងការបន្សាបជាតិពុល។ វាអាចជួយក្នុងការសំអាតរាងកាយ ពីលោហធាតុធ្ងន់។

វាក៏មានលក្ខណៈសម្បត្តិ prebiotic,​ ដែលមានន័យថា វាជួយធ្វើអោយពោះវៀនមានសុខភាពល្អផងដែរ។ មាតិការជាតិសរសៃខ្ពស់របស់វា ជួយធ្វើអោយការរំលាយអាហារងាយស្រួល និងត្រឹមត្រូវផងដែរ។

-ទឹកឃ្មុំ
ទឹកឃ្មុំជាប្រភពថាមពលដ៏អស្ចារ្យ។ វាក៏ជួយជំរុញក្នុងការបញ្ចេញ សារធាតុ serotonin ដែលជួយអោយអារម្មណ៍របស់អ្នកមានស្ថេរភាព។

វាក៏ជួយបង្កើនការផ្តោតអារម្មណ៍ និងផលិតភាពផងដែរ។ កំហាប់ខ្ពស់នៃ​ សារធាតុប្រឆាំងអុកស៊ីតកម្មរបស់វា អាចផ្តល់នូវការការពារខ្ពស់ ប្រឆាំងនឹងការរលាកថែមទៀតផង។

-គ្រាប់ផ្លែឈើ
វាសំបូរទៅដោយអូមេហ្គា ៣ និងកម្រិតខ្ពស់នៃសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលនាំមកនូវអត្ថប្រយោជន៍ សម្រាប់ស្បែក និងការរំលាយអាហារ។

អាហារដែលមិនគួរញុំា៖
-ពពួកផ្លែឈើជូរ
ផ្លែក្រូច, ក្រូចឆ្មារ និងផ្លែដទៃទៀតដែលមានរសជាតិជូរ គឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន។

ទោះបីជាយ៉ាងនេះក្តី, ពួកវាអាចធ្វើក្រពះរបស់អ្នកមានបញ្ហា ប្រសិនបើអ្នកញ៉ាំវាមុនគេបង្អស់ ដោយសារតែជាតិអាស៊ីតរបស់វា, ដែលអាចនាំអោយមិនស្រួល និងមានករណីរលាកធ្ងន់ធ្ងរផងដែរ។

-អាហារហឹរ
អាហារហឹរក៏មានអត្ថប្រយោជន៍សុខភាពរបស់វាផងដែរ, ប្រសិនបើអ្នកញ៉ាំវានៅពេលរសៀល ឬពេលល្ងាច។

លើសពីនេះ, ការសិក្សាមួយចំនួន បាននិយាយថាអាហារហឹរ អាចកាត់បន្ថយហានិភ័យនៃ ជំងឺមហារីកថែមទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ, អាហារហឹរមិនត្រូវបានគេណែនាំ អោយញុំាមុនពេលបង្អស់នោះទេ ព្រោះវាអាចនាំអោយមាន ការរលាកប្រព័ន្ធរំលាយអាហារ និងឈឺក្រពះ។

-ចេក
ចេកល្អសម្រាប់សុខភាព ដែលតែងតែត្រូវបានគេណែនាំអោយញ៉ាំវាជារៀងរាល់ថ្ងៃ។ ទោះបីជាយ៉ាងណាក៏ដោយ, ម្តងនេះចេកត្រូវបានគេហាមឃាត់ មិនអោយញុំាមុនគេបង្អស់នោះទេ សម្រាប់អ្នកដែលមានជំងឺបេះដូង, ដោយសារតែវាសម្បូរទៅដោយ ម៉ាញ៉េស្យូម ដែលអាចបង្កគ្រោះថ្នាក់កំរិតខ្ពស់ ដល់អ្នកជំងឺបេះដូង។

សម្រាប់មនុស្សធម្មតា, ចេកក៏មិនត្រូវបានគេណែនាំ អោយញ៉ាំមុនគេបង្អស់ដែរ ព្រោះវាអាចធ្វើអោយអ្នកមាន អារម្មណ៍ងងុយគេង។

-ភេសជ្ជៈសូដា និងភេសជ្ជៈកាបូន
ពួកវាមានជាតិស្ករច្រើនពេក ហើយវាអាចបណ្តាលអោយមានជំងឺទឹកផ្អែម។ ពួកវាក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺធាត់ និងបញ្ចុះថាមពលផងដែរ។ ជាទូទៅពួកវាគ្មានសារធាតុចិញ្ចឹម ឬសារធាតុរ៉ែ ដែលមានប្រយោជន៍ទេ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial