កំណត់ត្រាពិភពលោកប្លែកៗទាំង ១១ ដែលគ្មាននរណាម្នាក់ អាចបំបែកបាន​ ហើយក៏គ្មានអ្នកចង់សាកល្បងដែរ

ព្រឹត្តការណ៍ប្លែកៗ តែងតែកើតមានឡើងជារៀងរាល់ថ្ងៃ។ មានព្រឹត្តការណ៍ខ្លះ ត្រូវបានគេកត់ត្រា ចូលទៅក្នុងកំណត់ត្រាពិភពលោក (Guinness World Records) ដែលគ្មាននរណាមា្នក់ អាចបំបែកឯកត្តកម្មបាន ហើយក៏ប្រហែលជាគ្មាននរណាម្នាក់ ដែលចង់សាកល្បងដែរ។

តួយ៉ាងដូចកំណត់ត្រាពិភព លោកខាងក្រោមនេះអ៊ីចឹង វាពិតជាប្លែកៗខ្លាំងមែនទែន ហើយវាក៏មិនទាន់មាននរណាម្នាក់ អាចបំបែកបានដែរ៖

១. រួចផុតពីព្យុះកំបុតត្បូង
នៅថ្ងៃទី ១២ ខែមិនា ឆ្នាំ ២០០៦, មានក្មេងប្រុសម្នាក់មានឈ្មោះថា Matt Suter កំពុងដេកនៅក្នុងផ្ទះចល័តរបស់គេ នៅជិត Fordland, Missouri, សហរដ្ឋអាមេរិច ហើយខណៈពេលនោះ ក៏ត្រូវព្យុះកំបុតត្បូងគួចយកទៅ។

Suter សន្លប់នៅក្នុងផ្ទះនោះ ហើយពេលដែលគេដឹងខ្លួនឡើង ស្រាប់តែផ្ទះរបស់គេរំកិលទៅទីវាលមួយ ដែលឆ្ងាយពីកន្លែងដើម រហូតដល់ទៅ ៣៩៨ ម៉ែត្រ។ វាពិតជារឿងមួយដែលមិនគួរអោយជឿ ព្យុះកំបុតត្បូងគួចយ៉ាងឆ្ងាយបែបនេះហើយ នៅអាចរស់រានមានជីវិតទៀតនោះ។

២. បំបែកឯកត្តកម្មដុតខ្លួន
កំណត់ត្រាមួយនេះប្រហែលជា គ្មាននរណាម្នាក់ចង់សាកល្បងទេ។ សាស្ត្រាចារ្យម្នាក់ ដែលមានឈ្មោះថា Josef Todtling បានដុតខ្លួនរបស់គាត់ទាំងមូល ហើយត្រូវសេះអូសចម្ងាយ​ ៥០០ម៉ែត្រ។

អ្នកប្រហែលជាឆ្ងល់ណាស់មែនទេ ថាតើគាត់ស្លាប់ រឺរស់? គាត់ប្រើក្រណាត់ ហើយនឹង cooling gels ក៏ដូចជា metal shin និង elbow pad រុំជាច្រើនជាន់ដើម្បីការពារ។

៣. លេបដាវដ៏វែងបំផុត
Natasha Veruschka នៅតែជាអ្នកកាន់តំណែង អ្នកលេបដាវដ៏វែងបំផុតនៅក្នុង កំណត់ត្រាពិភពលោក។

Natasha ដែលបានបង្ហាញពីភាពអស្ចារ្យ ដែលមិនគួរអោយជឿរបស់គាត់ នៅថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០០៩ (ថ្ងៃនោះផងដែរ ក៏ជាថ្ងៃ Sword Swallower’s Awareness Day)។ ដាវដែលនាងលេបមានប្រវែង ៥៨ សង់ទីម៉ែត្រ។

៤. គ្រួសតម្រងនោមដែលធំបំផុត
កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០០៤, លោក Vilas Ghuge បានធ្វើការវះកាត់យក គ្រួសតម្រងនោមពី តម្រងនោមខាងឆ្វេងរបស់គាត់ នៅឯវិទ្យាស្ថានស្រាវជ្រាវ មួយដែលមានឈ្មោះថា R.G. Stone Urological Research Institute នៅទីក្រុង Mumbai ប្រទេសឥណ្ឌា។

គ្រួសតម្រងនោមរបស់គាត់មានទំហំ ១៣ សង់ទីម៉ែត្រ (៥.១១អ៊ីង) វាពិតជាធំខ្លាំងណាស់។

៥. កាំបិតវែងបំផុតចាកចូលទៅក្នុង លលាដ៍ក្បាលមនុស្ស
នៅក្នុងឆ្នាំ ១៩៩៨, លោក Michael Hill ត្រូវបានកាំបិតដ៏មុតស្រួចមួយ មានប្រវែង ២០ សង់ទីម៉ែត្រ ចាក់ចូលទៅក្នុងលលាដ៏ក្បាលរបស់គាត់។

មិនគួរអោយជឿទេមែនទេ ដែលគាត់នៅមានជីវិតរស់? ហេតុការណ៍នេះបានកើតឡើង នៅពេលដែលលោក Hill ទៅលេងផ្ទះប្អូនស្រីរបស់គាត់។ ពេលនោះមាននរណាម្នាក់គោះទ្វារ ហើយគាត់ក៏ចេញទៅបើក។

ស្រាប់តែកាំបិតមួយយ៉ាងវែង ចាក់ក្បាលរបស់គាត់។ បុរសដែលចាក់គាត់នោះមានឈ្មោះថា Smith ដែលជាជិតខាងប្អូនស្រីគាត់។

បុរសនោះប្រហែលជាច្រលំលោក Hill ទៅនឹងស្វាមីប្អូនស្រីគាត់, ដែលពួកគេទាំងពីរនាក់ទើបតែទាស់គ្នា កាលពីប៉ុន្មានថ្ងៃមុន ថ្ងៃកើតហេតុ។

ទោះបីជាលោក Hill នៅរស់រានមានជីវិត ក្រោយការវាយប្រហារក៏ដោយ, ប៉ុន្តែវាបន្សល់ទុកនូវផលវិបាកមួយចំនួន ដែលរួមមានការបាត់បង់ការចងចាំ និង ខូចមុខងារខួរក្បាល។

៦. អ្នកដែលបាកឆ្អឹងច្រើនជាងគេបំផុត
Evel Knievel ជាតារាសម្តែងដ៏ល្បីក្នុងឈុត ដែលពិបាកៗជនជាតិអាមេរិច, វិចិត្រករ និងអ្នកតំណាងអន្តរជាតិ។

លើសពីជំនាញទាំងនេះ, គាត់ជាអ្នកសំដែលជិះម៉ូតូហោះផងដែរ។ Evel Knievel ត្រូវបានគេដឹងថា ធ្លាប់បាក់ឆ្អឹងដល់ទៅ ៤៣៣ ដង។

៧. ប្រលងឡានធ្លាក់ច្រើនជាងគេ
ស្ត្រីវ័យចំណាស់ជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលគេស្គាលថា Grandma Cha Sa-Soon បានក្លាយទៅជា ប្រធានបទដ៏ក្តៅគគុកប្រចាំប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីលោកយាយ ទទួលបានប័ណ្ណបើកបររបស់គាត់ សម្រាប់ការប្រលងលើកទី ៩៦០ ដងរបស់គាត់។

លោកយាយ ពិតជាមានការព្យាយាម និងតាំងចិត្តខ្ពស់មែនទែន។ ទោះប្រលងធ្លាក់ច្រើនដងរហូតដល់ទៅ ៩៥៩ ដងក៏ដោយ ក៏លោកយាយនៅតែ ប្រលងម្តងហើយម្តងទៀត រហូតទាល់តែលោកយាយ ទទួលបានជោគជ័យ។

លោកយាយត្រូវបានគេកត់ត្រាចូលទៅក្នុង កំណត់ត្រាពិភពលោកនៃ អ្នកដែលប្រលងយក ប័ណ្ណបើកបរធ្លាក់ច្រើនដង ជាងគេបំផុតនៅក្នុងលោក។

៨. ទូលឡានដែលមានទំងន់ ១៦០គីឡូ នៅលើក្បាល
បុរសខ្លាំងជនជាតិអង់គ្លេសម្នាក់ ដែលមានឈ្មោះថា John Evans បានទូលឡាន ដែលមានទំងន់ ១៦០ គីឡូ នៅលើក្បាលរបស់គាត់រយៈពេល ៣៣វិនាទី, ត្រូវបានគេកត់ត្រាចូលទៅក្នុង the Guinness World Record កាលពីថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ១៩៩៩ នៅឯ The London Studios នៅក្នុងទីក្រុងឡុដ៍។

៩. រន្ទះបាញ់ច្រើនជាងគេ
លោក Roy C. Sullivan គឺជាអតីតអ្នកអភិរក្សឧទ្យាន នៅសួនឧទ្យាន Shenandoah National Park ក្នុងរដ្ឋ Virginai, ត្រូវបានគេហៅថា «មនុស្សរន្ទះ»។ តើអ្នកឆ្ងល់ទេថាមកពីហេតុអ្វី?

គាត់ត្រូវបានគេកត់ត្រាចូលទៅក្នុង កំណត់ត្រាពិភពលោកនៃ អ្នកដែលត្រូវរន្ទះបាញ់ ច្រើនជាងគេបំផុតរហូតដល់ទៅ ៧ ដង, ប៉ុន្តែគាត់នៅតែរស់រានមានជីវិតទៀត។ ពិតជាអស្ចារ្យខ្លាំងណាស់!!!

១០. មនុស្សដែលមាន កំហាប់អាល់កុល នៅក្នុងឈាមខ្ពស់ជាងគេបំផុត
នៅពេលដែលបុរស ជនជាតិប៉ូឡូញម្នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពទ្យ
បន្ទា​ប់ពីរងរបួស នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ, គ្រូពេទ្យជាច្រើននាក់ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរកឃើញ កំហាប់អាល់កុល នៅក្នុងខ្លួនរបស់គាត់ មានកំរិតរហូតដល់ទៅ ១.៤៨០%។

នេះជាកំរិតកំហាប់អាល់កុល ដ៏ខ្ពស់ជាងគេបំផុត ដែលមិនធ្លាប់មាន នៅក្នុងខ្លួនរបស់មនុស្ស។

១១. មនុស្សដែលមាន រោមត្រចៀកវែងជាងគេបំផុត
បុរសជនជាតិឥណ្ឌាម្នាក់ ដែលមានឈ្មោះថា Radhakant Baijpai ត្រូវបានគេកត់ត្រា ថាជាមនុស្សដែលមាន រោមត្រចៀកវែងបំផុត រហូតជាង ២៥ សង់ទីម៉ែត្រ។

Baijpai ចាត់ទុកថារោមត្រចៀកដ៏វែងមិនធម្មតារបស់គាត់ គឺជានិមិត្តសញ្ញានៃសំណាង និង ភាពចំរុងចំរើន, ដូច្នេះហើយគាត់មិនកាត់តម្រឹងវានោះទេ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial