តើអ្នកឃើញអ្វីមុនគេបំផុត? វានឹងបកស្រាយនូវស្ថានភាពរបស់អ្នក

មនុស្សម្នាក់ៗសុទ្ធតែមានបុគ្គលិកលក្ខណៈខុសប្លែកពីគ្នា ហើយស្ថានភាពរស់នៅក៏មិនដូចគ្នាដែរ។ នេះជាការធ្វើតេស្តបុគ្គលិកលក្ខណៈ តាមរយៈរូបភាពបំភ័ន្តភ្នែកខាងក្រោម។ អ្វីដែលអ្នកមើលឃើញមុនគេ នឹងបកស្រាយនូវបុគ្គលិកលក្ខណៈ ក៏ដូចជាស្ថានភាពរស់នៅរបស់អ្នក៖

១. ឆ្មា
ប្រសិនបើអ្នកក្រឡែកឃើញសត្វឆ្មាមុនគេ, មានន័យថាអ្នកជាមនុស្សស្រលាញ់ផ្ទះ ហើយពេលខ្លះ អ្នកចង់ចំណាយពេលវេលា ចុងសប្តាហ៍នៅផ្ទះ ដ៏កក់ក្តៅរបស់អ្នក ដើម្បីរៀបចំលំអផ្ទះ រឺអានសៀវភៅ រឺក៏មើលកម្មវិធីទូរទស្សន៍ដែលអ្នកចូលចិត្ត, ជាជាងចេញទៅក្រៅជួបមនុស្សដែលមិនគួរជួប។

២. ឆ្កែ
រាល់ពេលដែលអ្នកមានជម្លោះ, អ្នកតែងតែត្រូវការជំនួយពីមិត្តភក្តិរបស់អ្នក។ ក្រៅពីនេះ, អ្នកក៏មិនងាយនឹងនិយាយពាក្យថា «ទេ» ទោះបីជាអ្នកមិនយល់ស្របក៏ដោយ។ ការពិតជាអ្នកមនុស្សដែលសំរបតាមអ្នកដទៃ ជាជាងប្រកែកគ្នា។

៣. តោ
អ្នកជាមនុស្សដែលតែងតែមានភាពទាក់ទាញ។ មនុស្សជាច្រើនតែងតែកោតសរសើរ និងគោរពអ្នក ប៉ុន្តែមានពេលខ្លះ ក៏មានមនុស្សមួយចំនួនតែងតែ ច្រណែនឈ្នានីសអ្នកដែរ។

៤. សេះ
អ្នកតែងតែជួបប្រទះនឹងការរំខាន និងត្រូវបានគេគៀបសង្កត់សេរីភាពរបស់អ្នក។ ប៉ុន្តែអ្វីដែលសំខាន់ សម្រាប់អ្នកនៅពេលនេះ គឺរក្សាភាពនឹងនរ ហើយអ្នកត្រូវស៊ូទ្រាំ តាមរបៀបរបស់អ្នក។ កុំស្តាប់សំដីរបស់អ្នកដទៃ។

៥. ហង្ស
អ្នកជាមនុស្សដែលមានការស្រលាញ់។ អ្នកស្រលាញ់នូវអ្វីៗ ដែលមាននៅជុំវិញខ្លួនរបស់អ្នក។ អ្នកជាមនុស្សដែលមានគំនិតវិជ្ជមាន ហើយតែងតែចែករំលែកអារម្មណ៍វិជ្ជមានទៅកាន់អ្នកដទៃ, ហើយគ្រប់គ្នារីករាយពេលដែលនៅក្បែរអ្នក។

៦. សត្វភេនឃ្វីន
អ្នកជាមនុស្សដែលមានគំនិតច្នៃប្រឌិត ហើយវាធ្វើអោយមនុស្សគ្រប់គ្នា មានភ្ញាក់ផ្អើលពេលដែលជួបអ្នកដំបូង៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial