ចំណេះដឹងទូទៅប្លែកៗ ទាំង ១៥ ដែលមនុស្សភាគច្រើន មិនធ្លាប់ដឹងពីមុនមក

រឿងតូចតាចទាំង ១៥ យ៉ាងនេះ មានមនុស្សតិចណាស់ ដែលធ្លាប់ដឹង។ ថ្ងៃនេះយើងខ្ញុំនឹងចែករំលែក ទៅកាន់អ្នកទាំងអស់គ្នា អោយបានដឹង៖

១. ខ្យងអាចដេកយូររហូតដល់ទៅ ៣ ឆ្នាំ។

២. សត្វខ្លាឃ្មុំទឹកកកទាំងអស់សុទ្ធប្រើខាងឆ្វេង។

៣. សត្វដំរីមិនអាចលោតបានទេ។

៤. មេដឹកនាំ​បដិវត្តន៍​កុម្មុយនីស្ត​ចិន, លោក ម៉ៅ សេទុង​​ មិនដែលដុសធ្មេញរបស់គាត់ទេ។ គាត់និយាយប្រាប់ពេទ្យធ្មេញថា, «ខ្ញុំដុសធ្មេញរបស់ខ្ញុំជាមួយនឹងទឹកតែ។ ខ្ញុំមិនដែលដុសធ្មេញទេ។ សត្វខ្លាមិនដែលដុសធ្មេញរបស់វាផង, ប៉ុន្តែហេតុអ្វីបានធ្មេញរបស់វាមុតម្ល៉េះ?», ពិតជាមិនគួរអោយជឿទាល់តែសោះ, ប៉ុន្តែចង់ដឹងច្បាស់អ្នកអាច ធ្វើការស្រាវជ្រាវដោយខ្លួនឯងបាន។

៥. នៅពេលដែលអធិរាជនី Elizabeth I នៃប្រទេសរុស្ស៊ីបានស្លាប់ នៅក្នុងឆ្នាំ ១៧៦២, គេរកឃើញនៅទូរសំលៀកបំពាក់របស់ទ្រង់ មានសំលៀកបំពាក់រហូតដល់ទៅ ១៥,០០០ កំប្លេរ។

៦.​ សាច់ដុំដែលរឹងមាំជាងគេបំផុត នៅក្នុងរាងកាយរបស់មនុស្ស គឺអណ្តាត។

៧. ប្រសិនបើអ្នកកណ្តាស់ខ្លាំងពេក, អ្នកអាចនឹងបាក់ឆ្អឹងជំនី។​

៨. មនុស្សពេញវ័យមានបាក់តេរីពី ២ ទៅ ៩ ផោន នៅក្នុងខ្លួនរបស់ពួកគេ។

៩. ខួរក្បាលរបស់ Albert Einstein ត្រូវបានគេលួចចេញពីរាងកាយ បន្ទាប់ពីគាត់ស្លាប់នៅក្នុងឆ្នាំ ១៩៥៥។ រោគសាស្ត្រវិទូលោក Thomas Harvey នៅ Princeton Hospital ជាអ្នកវះកាត់យកខួរក្បាលរបស់ Albert ទាំងគ្មានការអនុញ្ញាត, គាត់សំអាងចង់រក្សាខួរក្បាលរបស់ Albert ទុកដោយសិក្សា។

១០. មូសមានធ្មេញ ៤៧ ដើម។

១១. កោសិកាឈាម មានអាយុកាលខុសៗគ្នា។

១២. អណ្តើកអាចដកដង្ហើម តាមគូថរបស់វា។

១៣. គុជខ្យងអាចរលាយនៅក្នុង ទឹកខ្មេះ។

១៤. ភាគល្អិតនៃធូលីដី នៅក្នុងផ្ទះរបស់អ្នកបានមកពី ស្បែកដែលងាប់។

១៥. នៅពេលដែលអ្នកគេង អ្នកអាចដុតបំផ្លាញកាឡូរីបានច្រើនជាង ពេលដែលអ្នកអង្គុយមើលទូរទស្សន៍៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial