វីរបុរសក្រុមបិសាចក្រហម ចែករំលែងបទពិសោធន៍ ឱ្យយុវជនកម្ពុជាដែល ចង់ក្លាយជាកីឡាករអាជីព

រាជធានីភ្នំពេញ៖ លោក Ryan Giggs ជាកំពូលតារាបាល់ទាត់ ដ៏ល្បីល្បាញរបស់ ក្លិបបិសាចក្រហម Manchester United កាន់តួនាទីជាទូតសុឆន្ទៈ ផ្សព្វផ្សាយកម្មវិធី Tiger Street Football Festival 2018 នៅក្នុង ព្រះរាជាណាចក្រកម្ពុជា បានចែករំលែកបទពិសោធន៍ ជូនដល់យុវជន ក៏ដូចជាកីឡាករបាល់ទាត់កម្ពុជាទាំងអស់ ដែលមានបំណងចង់ក្លាយជា កីឡាករអាជីពប្រកបដោយ គុណតម្លៃខ្ពស់។

គន្លឹះ ៣ ចំណុចរបស់លោក Ryan Giggs ដែលបានលើកឡើងនៅលើ ឆាកកុងទឺន័រកាលពី យប់មិញនោះគឺ៖

១- ប្រឹងប្រែងហ្វឹកហាត់
២- គោរពវិន័យ
៣- ពេញចិត្តនឹងអាជីពកីឡាករបាល់ទាត់។

ចំណុចទី១ នៃការប្រឹងប្រែងហ្វឹកហាត់នោះ គឺលោកចង់និយាយថា គ្រប់កីឡាករទាំងអស់ មិនមែនចេះដោយខ្លួនឯង ពូកែដោយខ្លួនឯងនោះទេ។ ពួកគេសុទ្ធតែមានការប្រឹងប្រែងខ្លាំង ដើម្បីឱ្យសមត្ថភាពកាន់តែកើតឡើង និងទទួលបានជោគជ័យ។

ចំណុចទី២ ការគោរពវិន័យ គឺជារឿងចាំបាច់បំផុត សម្រាប់បុគ្គលគ្រប់រូប មិនមែនមានតែ សម្រាប់កីឡាករនោះទេ។ ប្រសិនបើពួកគេ មិនគោរពវិន័យទេនោះ ទោះជាខ្លាំងប៉ុណ្ណាក៏ដោយ ក៏មិនជោគជ័យដែរ។

ចំណុចទី៣ ការស្រលាញ់អាជីព ពិតជាសំខាន់ណាស់។ មួយវិញទៀត វានឹងធ្វើឱ្យកីឡាករទាំងអស់​ មានអារម្មណ៍មិនចេះហត់ មិនចេះនឿយឡើយ សម្រាប់ការលេងបាល់ទាត់នេះ។

សូមបញ្ជាក់ថា បន្ទាប់ពីការចែករំលែកបទពិសោធន៍ របស់លោក Ryan Giggs, ក៏មានកម្មវិធីប្រគំតន្រ្តី Tiger Street Football Festival 2018 ដែលមានការចូលរួមពី សំណាក់កំពូលតារាចម្រៀងប្រចាំកម្ពុជា ជាច្រើនរូបផងដែរ។

ចំពោះព័ត៌មានលម្អិត អំពីវគ្គផ្តាច់ព្រ័ត្រ Tiger Street Football Festival 2018 សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាថៃហ្គ័រដោយការទទួលខុសត្រូវ

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial