ថ្ងៃដំបូងនៃវគ្គផ្តាច់ព្រ័ត្រ ទូទាំងប្រទេស Tiger Street Football Festival ទទួលការចាប់អារម្មណ៍ខ្លាំង

រាជធានីភ្នំពេញ៖ ការប្រកួតថ្ងៃដំបូង នៃវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៃក្របខ័ណ្ឌ Tiger Street Football Festival 2018 នៅរាជធានីភ្នំពេញ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីទស្សនិកជនដោយមានវត្តមាន វីរបុរសក្រុមបិសាចក្រហមលោក Ryan Giggs និង កីឡាករឆ្នើមបំផុតមកពីមណ្ឌលទាំង ៨ ។


លើសពីនេះ ក្រុមការងារស្រាបៀរថៃហ្គ័រ បានរៀបចំឲ្យមាន ការប្រកួតមិត្តភាពមួយ ដោយជ្រើសយកកីឡាករម្នាក់ តំណាងក្រុមជើងឯកប្រចាំមណ្ឌលនីមួយៗ ហើយបែងចែកជា ២ ក្រុម ដើម្បីប្រកួតលក្ខណៈមិត្តភាព។

ការប្រកួតជម្រើសកីឡាករទាំង ២ ក្រុម ទទួលបានការណែនាំ នឹងពិនិត្យដាក់ពិន្ទុផ្ទាល់ដោយ លោក Ryan Giggs ដើម្បីស្វែងរកកីឡាករឆ្នើមក្នុងការប្រកួតនេះ និងទទួលបានរង្វាន់ពិសេស ពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រ។

ជាលទ្ធផល កីឡាករឆ្នើមបានទៅលើ យុវជនម្នាក់ដែលជា សមាជិកក្រុម Home Sport Original ហើយក្រុមនេះគឺជាម្ចាស់ជើងឯក ប្រចាំរាជធានីភ្នំពេញផងដែរ។

សូមបញ្ជាក់ថា វីរបុរសក្រុមបិសាចក្រហម Ryan Giggs មកកម្ពុជារយៈពេល ២ ថ្ងៃ ដើម្បីចូលរួមជា ទូតសុឆន្ទៈផ្សព្វផ្សាយកម្មវិធី Tiger Street Football Festival 2018 ដែលនឹងចែករំលែក បទពិសោធន៍លេងបាល់ទាត់ និងផ្តល់ឱកាសចុះហត្ថលេខា ថតរូបជាមួយអ្នកគាំងទ្រផងដែរ។

ចង់ដឹងថាតើ នៅថ្ងៃទីពីរ លោក Ryan Giggs នឹងមានសកម្មភាពពិសេសអ្វីខ្លះ? សូមបន្តតាមដានទាំងអស់គ្នា។

ចំពោះព័ត៌មានលម្អិត អំពីវគ្គផ្តាច់ព្រ័ត្រ Tiger Street Football Festival 2018 សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាថៃហ្គ័រដោយការទទួលខុសត្រូវ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial