សន្និសីទសារព័ត៌មានស្តីពី TIGER STREET FOOTBALL FESTIVAL 2018 ជាមួយនឹងវីរបុរស បាល់ទាត់អន្តរជាតិល្បីល្បាញ RYAN GIGGS

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី 10 ខែមីនា មានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីប្រកាសបង្ហាញដល់ សាធារណជនថា លោក Ryan Giggs ជាកំពូលតារាបាល់ទាត់ ដ៏ល្បីល្បាញរបស់ ក្លិបបិសាចក្រហម Manchester United មកកាន់តួនាទីជា ទូតសុឆន្ទៈផ្សព្វផ្សាយកម្មវិធី Tiger Street Football Festival 2018 នៅក្នុងព្រះរាជាណាចក្រកម្ពុជា។


លោក Roland Bala អគ្គនាយកគ្រប់គ្រងនៃ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ប្រចាំប្រទេសកម្ពុជា និងលោក ម៉ៃ តុលា អគ្គលេខាធិការរង និងជានាយកបច្ចេកទេសនៃ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចូលរួមជាអធិបតីដ៏ ខ្ពង់ខ្ពស់ក្នុងពិធីសន្និសីទសារព័ត៌មាននេះ និងបានស្វាគមន៍លោក Ryan Giggs មកកាន់ព្រះរាជាណាចក្រកម្ពុជា។


លោក Riyan Giggs គឺជាកីឡាករទទួលបាន ពានរង្វាន់ច្រើនជាងគេ បំផុតនៅក្នុងក្របខ័ណ្ឌលីគអង់គ្លេស Premier League និងបានបង្ហាញខ្លួន ក្នុងការប្រកួតជាច្រើនលើក និងបានឈ្នះពានរង្វាន់កិត្តិយស ច្រើនជាងកីឡាករផ្សេងទៀត ក្នុងប្រវត្តិសាស្រ្តដ៏អស្ចារ្យរបស់ក្លិប Manchester United និងនៅខែកុម្ភៈឆ្នាំ ២០១៨ ត្រូវបានតែងតាំងជា អ្នកចាត់ការដឹកនាំក្រុម ជម្រើសជាតិវេលស៍។


ក្នុងឱកាសសន្និសីទកាសែត កំពូលតារាបាល់ទាត់ ដ៏ល្បីល្បាញរូបនេះ បានមានប្រសាសន៍ថា៖ “ខ្ញុំរីករាយ និងរំភើបណាស់ ដែលត្រូវបានជ្រើសតាំងជា ទូតសុឆន្ទះផ្សព្វផ្សាយកម្មវិធី Tiger Street Football Festival 2018 ពីព្រោះនេះជា ឱកាសសម្រាប់ខ្ញុំចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ជំនាញ និងបច្ចេកទេសលេងបាល់ទាត់របស់ខ្ញុំ ជាមួយកីឡាករបាល់ទាត់មាន ទេពកោសល្យនៅព្រះរាណាចក្រកម្ពុជា។”


លោក Roland Bala នាយកគ្រប់គ្រងនៃ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “វាគឺជាបទពិសោធដ៏ កម្រមួយសម្រាប់កីឡាករ និងអ្នកគាំទ្រកម្ពុជា ដែលបានជួបលោក Riyan Giggs នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃ ពានរង្វាន់ក្របខ័ណ្ឌ Tiger Street Football Festival 2018 នៅចុងសប្តាហ៍នេះ។

Tiger Street Football Festival គឺជាកម្មវិធីប្រកួតកីឡាបាល់ទាត់ ដ៏ធំបំផុតនៅក្នុងប្រទេស ហើយនេះជាឆ្នាំទីប្រាំមួយ ដែលបានទទួលបានជោគជ័យ។ កម្មវិធីនេះត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ដើម្បីលើកកម្ពស់សកម្មភាពកីឡា និងជាវេទិកាមួយសម្រាប់ កីឡាករបញ្ចេញទេពកោសល្យរបស់ខ្លួន”។

ក្រុមកីឡាករជាង 500 ក្រុមបានចូលរួមក្នុង វគ្គជម្រុះប្រកួតប្រជែងជាមួយនឹង ក្រុមជើងខ្លាំងដើម្បីដណ្តើមយក ជើងឯកក្នុងវគ្គផ្តាច់ព្រ័ត្រទូទាំង ប្រទេសនៅក្នុងរាជធានីភ្នំពេញ នៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ នៅថ្ងៃទី 10 និងទី 11 ខែមីនានេះ។

ចំពោះព័ត៌មាន លម្អិតអំពីវគ្គផ្តាច់ព្រ័ត្រ Tiger Street Football Festival 2018 សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាថៃហ្គ័រដោយការទទួលខុសត្រូវ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial