តើអ្នកធ្លាប់ដឹងរឿងនេះពីមុនមកទេ? វាជាចំណេះដឹងទូទៅដែលអ្នកគួរតែដឹង

តើអ្នកដឹងអំពីរាងកាយរបស់អ្នកដែររឺទេ? អ្នកច្បាស់ជាភ្ញាក់ផ្អើល នៅពេលដែលដឹងរឿងទាំង ១០​ ដូចខាងក្រោមនេះ៖

១. អាចម៍ត្រចៀក មានសារៈសំខាន់ក្នុងការ រក្សាអោយត្រចៀករបស់អ្នកស្អាត។ វាជួយធ្វើអោយត្រចៀករបស់អ្នក មានសំណើម ដែលការពារ កុំអោយរមាសនៅក្នុងត្រចៀក។ ដូច្នេះកុំឆ្កឹះវាចេញ។

២. កោសិកាថ្មីប្រមាណជា ៣០០ ពាន់លានកោសិកា ត្រូវបានដុះលូតលាស់ជាជារៀងរាល់ថ្ងៃ។ ហើយ ៣០០ លានកោសិកានៅក្នុងរាងកាយ បានងាប់រៀងរាល់ ១ នាទីម្តង។

៣. ឆ្អឹងដែលរឹងមាំជាងគេបំផុត នៅក្នុងរាងកាយរបស់មនុស្ស គឺឆ្អឹងថ្គាម។

៤. ត្រចៀករបស់អ្នកនឹង ផលិតអាចម៍ត្រចៀកច្រើន នៅពេលដែលអ្នកខ្លាច។

៥. ធ្មេញគឺជាផ្នែកមួយនៃរាងកាយរបស់មនុស្ស ដែលមិនអាចជួសជុលដោយខ្លួនឯងបាន។

៦. នៅពេលដែលអ្នកមានអាយុ ៦០ ឆ្នាំ, អ្នកនឹងបាត់បង់ រសជាតិអាហារពាក់កណ្តាល។ ដែលមានន័យថាញុំាលែងសូវដឹងឆ្ងាញ់។

៧. មនុស្សយើងមានសក់ក្បាលជាមធ្យម ១០០,០០០ សរសៃ។

៨. សរសៃឈាមនៅក្នុងរាងកាយរបស់មនុស្ស ត្រូវបានគេប៉ាន់ស្មានថាមានប្រវែងដល់ទៅ ៦០,០០០ ម៉ាយ។

៩. មនុស្សយើងជ្រុះសក់ជាមធ្យមពី ៤០ ទៅ ១០០ សរសៃក្នុងមួយថ្ងៃ។

១០. ក្រចកដៃដុះលឿនជាង ក្រចកជាង ៤ ដង។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial