ដោយសារ Power Bank (ផ្ទុះ) ធ្វើអោយអ្នកដំណើរលើយន្តហោះ ភ័យស្លន់ស្លោររត់ចុះពីលើ យន្តហោះទាំងព្រលឹងចុងសក់ ហើយពន្យារពេលធ្វើដំណើរដល់ទៅ ៣ ម៉ោង

ក្រុមអ្នកដំណើរ ដែលជិះនៅលើជើងយន្តហោះ របស់ប្រទេសចិន China Southern Airlines នាំគ្នាភ័យស្លន់ស្លោរ​ រត់ចុះពីលើយន្តហោះភ្លាម នៅពេលដែលមាន អណ្តាតភ្លើងបានឆាបឆេះ នៅលើធ្នើដាក់ឥវ៉ាន់នៅលើយន្តហោះ។

អគ្គីភ័យនេះបង្កឡើង ដោយសារតែ Power Bank របស់អ្នកដំណើរម្នាក់ ដែលបានយកវាឡើង ទៅលើយន្តហោះ ហើយដាក់វានៅលើធ្នើដាក់ឥវ៉ាន់ ជាមួយកាបូបខោអាវរបស់គាត់។

នារីធ្វើការនៅលើយន្តហោះម្នាក់ ពិតជាមានភាពក្លាហាន ខ្លាំងមែនទែន ដែលត្រូវបានគេឃើញ នៅក្នុងវីដេអូ ដោយព្យាយាមយកទឹក ទៅពន្លត់ភ្លើង អោយរលត់ទាន់ពេលវេលា។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី ២៥ ខែកុម្ភៈ កន្លងទៅនេះ។ អ្នកដំណើរនៅលើយន្តហោះ ត្រូវបានជម្លៀសចេញភ្លាមៗ បន្ទាប់ពីអណ្តាតភ្លើងបានឆាបឆេះ។ ជើងហោះហើរនោះផងដែរ ត្រូវបានគេអោយដឹងថា ជាជើងយន្តហោះ ដែលធ្វើដំណើរពីក្វាងចូវ ទៅសៀងហៃ។

ក្រុមហ៊ុនអាកាសចរណ៍ ក៏បានចេញសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គមរបស់ប្រទេសចិន Weibo បន្ទាប់ពីកើតហេតុការនេះ បានកើតឡើងថា, «ខណៈពេលដែលអ្នកដំណើរ កំពុងជិះនៅលើយន្តហោះ CZ3539 ពីក្វាងចូវទៅកាន់ អាកាសយានដ្ឋាន Shanghai Hongqiao, ស្រាប់តែមានផ្សែង និងអណ្តាតភ្លើង បានឆាប់ឆេះចេញ ពីធ្នើរដាក់វ៉ាលី យ៉ាងសណ្ធោរសណ្ធៅ ហើយក្រុមអ្នកដំណើរត្រូវបាន ជម្លៀសចេញពីលើយន្តហោះ។

ក្រុមអាកាសយានិក  បាននាំគ្នាជួយពន្លត់ភ្លើងនៅលើ យន្តហោះប្រភេទ Boeing 777-300ER, ហើយយន្តហោះមាន ការខូចចិត្តបន្តិចបន្តួច តែប៉ុណ្ណោះនៅត្រង់កាប៊ីន។

ទោះបីជាយ៉ាងណាក៏ដោយ, ហេតុការណ៍នោះមិនបានបង្ក អោយនរណាម្នាក់រងរបួសនោះទេ។ ថ្វីត្បិតតែអគ្គីភ័យនេះ គ្រប់គ្រងបានទាំងស្រុងក៏ដោយ ប៉ុន្តែវាបង្កអោយមានផ្សែង ពេញនៅក្នុងយន្តហោះទាំងមូលតែម្តង។

ក្រុមហ៊ុនអាកាសចរណ៍ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍របស់ខ្លួនថា ហេតុការណ៍ដ៏អាក្រក់នេះ ត្រូវពន្យារពេលហោះហើរ រហូតដល់ទៅ ៣ ម៉ោង។

ក្នុងនោះផងដែរ, ក្រុមហ៊ុនអាកាសចរណ៍ ក៏ដូចជាមិត្តរួមការងារ និងអ្នកដំណើរដទៃទៀត មានការកោតសរសើរយ៉ាងខ្លាំង​ នូវសេចក្តីក្លាហានរបស់នារី បម្រើលើយន្តហោះម្នាក់នោះ ដែលហ៊ានប្រថុយយកដបទឹក ទៅជះលើភ្លើងដែលកំពុងឆេះ។

ពួកគេនិយាយថា, «ខ្ញុំពិតជាសរសើរ មិត្តរួមការងាររបស់ខ្ញុំខ្លាំងណាស់ ដែលរហ័សរហួន ហើយពន្លត់ភ្លើងទាន់ពេលវេលា»។

ទោះបីជាយ៉ាងណាម្ចាស់ Power Bank ត្រូវប៉ូលីសនាំខ្លួនទៅ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀត។ ពួកគេរកឃើញថា Power Bank មិនបានប្រើនោះទេ នៅពេលដែលវាផ្ទុះ។

បន្ទាប់ពីពន្យារពេល ៣​ ម៉ោង, យន្តហោះថ្មីក៏ត្រូវបានជំនួស ដើម្បីដឹកអ្នកដំណើរចាកចេញពី​ អាកាសយានដ្ឋានអន្តរជាតិក្វាងចូវ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀងហៃ វេលាម៉ោង ២៖៥៣ នាទីរសៀល ម៉ោងនៅប្រទេសចិន។

បើយោងតាម International Civil Aviation Organization, ថ្ម lithium-ion  ដែលប្រើនៅក្នុង ទូរស័ព្ទដៃ, កុំព្យូរទ័រយួរដៃ និង power bank អាចបង្កអោយមានអគ្គីភ័យ ហើយក៏ត្រូវបានគេហាមឃាត់។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial