២០ សន្លឹកបង្ហាញពី ភាពផ្អែមល្ហែមរបស់គូស្នេហ៍ ដែលអ្នកណាក៏ចង់បានស្នេហាបែបនេះ

តើអ្នកដែលមិនចង់បានស្នេហា ដែលជួបតែភាពផ្អែមល្ហែមនោះ? ទោះបីជាយ៉ាងណាក៏ដោយ, មិនមែនមនុស្សគ្រប់គ្នា សុទ្ធតែអាចសម្រេចបាន នូវអ្វីដែលខ្លួនចង់បាននោះទេ។

អ្នកខ្លះនៅក្បែរគ្នា មានតែរឿងឈ្លោះប្រច័ណ្ឌ តែមិនព្រមបែបគ្នា។ ចំណែកខ្លះវិញ មិនដែលឈ្លោះគ្នាសោះ ស្រលាញ់គ្នាខ្លាំង ប៉ុន្តែបែរជាមិនអាចនៅជាមួយគ្នាបានទៅវិញ។

មនុស្សមួយចំនួន ចង់បានស្នេហាពិត​ ហើយខំស្វែងរកវាគ្រប់ទីកន្លែង។ អ្នកខ្លះប្តូរដៃគូជាច្រើននាក់ ដើម្បីចង់ដឹងថា មួយណាជាស្នេហាពិតរបស់ខ្លួន ប៉ុន្តែស្នេហាពិត គឺកើតចេញពីមនុស្សពីរនាក់ ដែលផ្តួចផ្តើមបង្កើតវាឡើង។

ដូច្នេះហើយវិចិត្រករម្នាក់ ដែលមានឈ្មោះថា Gyung បានគូររូប ដែលបង្ហាញពីរូបរាង ស្នេហាផ្អែមល្ហែម រវាងមនុស្សពីរនាក់។ ការពិតវាមិនមែនស្ថិតនៅលើទីកន្លែង ទ្រព្យសម្បត្តិ របស់អំណោយ ដែលមានតំលៃថ្លៃៗនោះទេ ប៉ុន្តែវាជាអ្វីដែលមានដូចខាងក្រោមនេះ៖

១. តើអូនរងារទេ?

២. អាវរបស់បង និងខ្លួនរបស់បង ល្មមអាចផ្តល់កំដៅអោយអូនបាន

៣. ជាតិនេះសុំត្រឹមរស់ក្បែរបង

៤. អូននឹងដើរតាមបងគ្រប់ជំហាន

៥. តែអូន…!!! ដាច់ខាតមិនមែនបន្ទប់ទឹកទេណា…

៦. នៅខាងក្រៅត្រជាក់ខ្លាំងណាស់!

៧. អោបបងមក…!!!

៨. បេះដូងយើងពីរនាក់

៩. ផឹកតែក្តៅ ច្រៀងមច្រៀងស្នេហ៍ !!!

១០. ពេលបងកំពុងញុំា រឹតតែគួរអោយស្រលាញ់!!!

១១. អូនរងារមែនទេ? អោបបងមក…

១២. អូននឹងថតគ្រប់សកម្មភាព រីករាយរបស់ពួកយើង

១៣. បងមានភ្លេចអីអត់?

១៤. ជល់មួយសិនចាំផឹកបន្ត….

១៥. ទោះបីយើងនៅឆ្ងាយគ្នា តែបេះដូងរបស់ពួកយើង នៅក្បែរគ្នា

១៥. នឹកបងខ្លាំងបំផុត….!

១៦. ស៖ បងសាកញុំាមួយម៉ាត់ទៅ, ឆ្ងាញ់ណាស់ណា៎!!!
ប៖ ពិតមែនរឺ? ចឹងបងញុំាហើយណា…
ស៖ ហាស….!!! មួយម៉ាត់បងធំម្ល៉េះ???

១៧. រង់ចាំ ឆ្លងថ្ងៃកំណើតជាមួយគ្នា យ៉ាងមានន័យបំផុត

១៨. បង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន

១៩. វ៉ាក់អឺ… ក្មេងតូចរបស់បង!

២០. ដើរកាន់ដៃគ្នា ឆ្លងកាត់រាល់ឧបសគ្គជាមួយគ្នា

២១. ទៅណាបាត់ហើយ!!!

២២. ម្តងណាក៏បងចាញ់អូនដែរ!!

២៣. ប្រើឆ័ត្រតែមួយបានហើយ

២៤. ក្មេងតូចបងអើយ!! របូតខ្សែស្បែកជើងហើយ…

២៥. ចាំបងចងអោយណា!!

២៦. ព្រិលធ្លាក់ហើយ!!!​ ពាក់មួកបងទៅ ប្រយ័ត្នផ្តាសាយណា…

២៧. នឹកបងខ្លាំងបំផុត!!!

២៨. រវល់តែភ្លឹកនឹងទូរស័ព្ទហ្នឹងហើយអូន!!!

២៩. កុំតែបានដៃបងទេ, កុំអីអូនបះជើងហើយ…

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial