Tiger Street Football Festival 2018 ប្រចាំមណ្ឌលភ្នំពេញ រកឃើញក្រុមជើងខ្លាំង ទាំង១២ ឡើងវគ្គផ្ដាច់ព្រ័ត្រ

រាជធានីភ្នំពេញ៖ ការប្រកួត Tiger Street Football Festival 2018 វគ្គជម្រុះប្រចាំមណ្ឌលរាជធានីភ្នំពេញ បានស្វែងរកឃើញទាំង ១២ ក្រុម ឡើងវគ្គផ្តាច់ព្រ័ត្រ ទូទាំងប្រទេសហើយ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ និងជក់ចិត្តបំផុតរយៈពេល ៣ ថ្ងៃ។


មណ្ឌលរាជធានីភ្នំពេញ ដែលជាមណ្ឌលចុងក្រោយ មានក្រុមចូលរួមច្រើនជាងគេ សម្រាប់រដូវកាលទី ៦ នេះ មានរហូតដល់ទៅ ១១៦ ក្រុម និងប្រើពេលប្រកួត ៣ ថ្ងៃ គិតតាំងពីថ្ងៃពុធ ទី៧ ដល់ថ្ងៃសុក្រទី៩ ខែមីនានេះ នៅមុខសាលមជ្ឈមណ្ឌលកោះពេជ្រ ទើបរកបានក្រុម ១២ ឡើងទៅ វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺក្រុមការពារតំណែង ជើងឯកទូទាំង ប្រទេសឆ្នាំចាស់ Victory Youth FC បានធ្លាក់បាត់ហើយ សូម្បីតែស្ថិតក្នុងចំណោម ១២ ក្រុម ឡើងជុំផ្តាច់ព្រ័ត្រទូទាំង ប្រទេសក៏គ្មានផង។


ដោយឡែកក្រុម Home Sport Original ដែលសម្បូរទៅដោយ កីឡាករវ័យក្មេងនោះ បានយកឈ្នះលើក្រុម Ov Mal FC យ៉ាងលំបាកក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ១ ទល់និង ០ ក្នុងម៉ោងបន្ថែម១នាទី។


សូមបញ្ជាក់ថា ក្រុមទាំង ១២ ប្រចាំរាជធានីភ្នំពេញ មានលេខ ១៖ Home Sport Original ទទួលបាន ១ ៥០០ដុល្លារអាមេរិក, លេខ២៖ Ov Mal FC ទទួលបាន១ ០០០ដុល្លារអាមេរិក, លេខ៣៖ Victory FC ទទួលបាន ៥០០ ដុល្លារអាមេរិក, លេខ៤៖ Down Town Sport Plus ទទួលបាន ២០០ ដុល្លារអាមេរិក។

ចំនែកឯក្រុម អាណាចក្របៃតង, 3G FC, Daniel Generation, Vandasak FC (A) Down Town Sport, ឆន្ទៈកីឡា, Rolling FC, Down Town ទទួលបានកៅអី ឡើងទៅប្រកួតវគ្គព្រ័ត្រថ្ងៃទី ១០ និង ១១ ខែមីនា នេះ។

ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial