សាសនាចម្លែកៗទាំង ៥ ជុំវិញពិភពលោក ដែលអ្នកមិនធ្លាប់លឺពីមុនមក

មនុស្សជាច្រើនស្គាល់តែ សាសនាព្រះពុទ្ធ, គ្រិស្តសាសនា, ឥស្លាម, ព្រហ្មញ្ញសាសនាជាដើម, ព្រោះសាសនាទាំងនេះ ជាសាសនាដែលមាន មនុស្សគោរពច្រើ នៅជុំវិញពិភពលោក។ ប៉ុន្តែការពិតទៅ, នៅមានសាសនាជាច្រើនទៀត ដែលអ្នកមិនធ្លាប់ស្គាល់ ហើយក៏មិនធ្លាប់ដែលលឺពីមុនមក។ ថ្ងៃនេះយើងខ្ញុំនឹង បង្ហាញអ្នកអំពីសាសនាប្លែកៗទាំង ៥ នៅជុំវិញពិភពលោក៖

 

១. សាសនា raelism
សាសនានេះក៏ត្រូវបាន គេស្គាល់ថាជាចលនា Raelian ផងដែរ។ Raelism គឺជាសាសនា UFO ដែលបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៤ ដោយអតីតអ្នកប្រណាំរថយន្ត ជនជាតិបារាំងម្នាក់ ដែលមានឈ្មោះថា Claude Vorilhon (ដែលមានឈ្មោះហៅក្រៅថា Rael)។

សាសនានេះ គឺពឹងផ្អែកទៅលើជំនឿថា មានអ្នកវិទ្យាសាស្ត្រម្នាក់ មកពីភពក្រៅ បានចុះមកផែនដី ហើយបានបង្កើតនូវគ្រប់ទម្រង់នៃជីវិតទាំងអស់ រួមទាំងមនុស្សផងដែរ ,ដែលមានតាំងពីរាប់ពាន់ឆ្នាំមកហើយ។

២. សាសនា Scientology
សាសនានេះបង្កើតឡើងដោយ L.R. Hubbard នៅក្នុងឆ្នាំ ១៩៥៤។ Scientology គឺជាសាសនាមួយដែលសិក្សា ពីលក្ខណៈខាងវិញ្ញាណពិតរបស់មនុស្ស ហើយនឹងទំនាក់ទំនងរបស់ពួកគេ ជាមួយនឹងខ្លួនពួកគេ, គ្រួសាររបស់ពួកគេ, ក្រុមមនុស្សជាតិ, និងគ្រប់ទំរង់នៃជីវិត នៅលើសកលលោក, និងអ្វីៗគ្រប់បែបយ៉ាងទាំងអស់ ដែលមាននៅលើលោកទាំងមូល។

៣. សាសនា Nation of Yahweh
សាសនានេះមានភាពចម្រូងចម្រាសខ្លាំងបំផុត ពីបណ្តាចលនាសាសនានៃ Black Hebrew Israelites។ Nation of Yahweh គឺជាសាសនាមួយ ដែលយកឈ្មោះរបស់មេដឹកនាំ របស់ពួកគេដាក់ (Yahweh Ben Yahweh។

វាមានមូលដ្ឋានគ្រឹះ ទៅតាមផ្នែកសាសនវិទ្យារបស់វា ដែលបានបកស្រាយនៅលើព្រះគម្ពីរ។ ទោះបីជាយ៉ាងណាក៏ដោយ, វាបានបំបែកចេញពីគ្រឹស្ទសាសនា និងសាសនាជ្វីហ្វ។\

៤. សាសនា Subud
Subud គឺជាចលនាសាសនា ដែលផ្អែកទៅលើ អ្វីដែលកើតឡើងដោយឯកឯង និងការធ្វើលំហាត់ប្រាណបែបអណ្តែតអណ្តូង។ សាសនានេះត្រូវបានបង្កើតឡើង ដោយមេដឹកនាំសាសនាអ៊ីស្លាមគឺលោក Muhammad Subah នៅក្នុងឆ្នាំ ១៩២០។

ចលនានេះត្រូវបានដាក់កំហិតយ៉ាងខ្លាំងទៅប្រទេសឥណ្ឌូនេស៊ី រហូតដល់ឆ្នាំ ១៩៥០, នៅពេលដែលសាសនានេះសាយភាយ ទៅកាន់អឺរ៉ុប និងអាមេរិក។ លក្ខណៈសំខាន់នៃ Subad គឺ «Iatihan», ជាសកម្មភាពខាងវិញ្ញាណ, ដែលកើតឡើងឯកឯង ដែលជាទូទៅត្រូវបានប្រារព្ធឡើង មួយសប្តាហ៍ពីរដង ហើយម្តងមានរយៈពេល ១ម៉ោង។

៥. សាសនា Pana Wave
ចលនាសាសនាជប៉ុន Pana Wave នេះបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៧។ សាសនានេះបានរួមបញ្ជូលជាមួយនឹង គ្រីស្ទសាសន, ព្រះពុទ្ធសាសនា និង គោលលទ្ធិសម័យថ្មី។

ចលនានេះមានភាពល្បីល្បាញ ដោយសារតែអាកប្បកិរិយាមិនធម្មតារបស់ពួកគេ ទៅលើរលកអេឡិចត្រូម៉ាញ៉េទិច, យោងតាមអ្នកដែល ដើរតាមសាសនានេះ, ពួកគេបានធ្វើការស្តីបន្ទោសខ្លាំងទៅលើ ការប្រែប្រួលអាកាសធាតុ, ការបំផ្លិចបំផ្លាញបរិស្ថាន និងបញ្ហាធំៗ ផ្សេងទៀតនៃពិភពលោក សម័យទំនើប៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial