Marco Reus បាន​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​ ៥ ឆ្នាំ​​បន្ថែម​នៅ​ Dortmund

ខ្សែ​ប្រយុទ្ធ​ Marco Reus បាន​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​ថ្មី​បន្ថែម​​ជាមួយ​ក្រុម​ Borussia Dortmund ដែល​នឹង​មាន​សុពលភាព​ដល់​ឆ្នាំ​ ២០២៣ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ក្លិប​នៃ​ក្របខ័ណ្ឌ​កំពូល​របស់​អាល្លឺម៉ង់​មួយ​នេះ​។

ក្នុង​អាជីព​របស់​គាត់​ Reus ត្រូវ​បាន​គេ​ភ្ជាប់​ជាមួយ​ក្លិប​​កំពូលៗ​មួយ​ចំនួន​​នៅ​អឺរ៉ុប​​ ប៉ុន្តែ​​ពេល​នេះ​កីឡាករ​វ័យ​ ២៨ ឆ្នាំ​រូប​នេះ​សម្រេច​ចិត្ត​តកុងត្រា​​នៅ​ Dortmund ចំនួន​ ៥ ឆ្នាំ​បន្ថែម​ទៀត​​ ខណៈ​ដែល​កុងត្រា​ចាស់​របស់​គាត់​គឺ​ត្រៀម​នឹង​ផុត​នា​ឆ្នាំ​ ២០១៩ ។

គាត់​បង្ហាញ​ខ្លួន​ឲ្យ​ Dortmund បាន​ចំនួន​ ១៩៦ ប្រកួត​ ចាប់​តាំង​ពី​ការ​ចុះ​ចូល​របស់​គាត់​កាល​ពី​ឆ្នាំ​ ២០១២ ប៉ុន្តែ​នា​ប៉ុន្មាន​រដូវកាល​ចុង​ក្រោយ​នេះ​​គាត់​បាន​ឃ្លាត​ឆ្ងាយ​ពី​ទីលាន​ប្រកួត​ជា​ញឹក​ញាប់​ ដោយ​សារ​បញ្ហា​របួស​។

ហើយ​គាត់​ទើប​តែ​វិល​ចូល​​ទីលាន​ប្រកួត​បាន​វិញ​កាល​ពី​ខែ​មុន​នេះ​ បន្ទាប់​ពី​នៅ​ក្រៅ​ទីលាន​ប្រកួត​អស់​ ៨ ខែ​ ដោយសារ​របួស​ជង្គង់​។ លើស​ពី​នោះ​ Reus ត្រូវ​បាន​គេ​​ឲ្យ​​ធ្វើ​ជា​ប្រធាន​ក្រុម​ Dortmund នៅ​ក្នុង​ការ​វិល​ត្រលប់​របស់​គាត់​ និង​​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ទាំង​​ ៣ ប្រកួត​ជាប់​​ៗ​គ្នា​​​។

Reus ដែល​បាន​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ឆ្នាំ​នៅ​ Bundesliga ចំនួន​ ២ ដង​រូប​នេះ​បាន​​និយាយ​ថា​ការ​សម្រេច​ចិត្ត​ក្នុង​ការ​បន្ត​កុងត្រា​របស់​គាត់​គឺ​​ដើម្បី​អរគុណ​ដល់​អ្នក​គាំទ្រ​ដ៏​អស្ចារ្យ​​របស់​ Dortmund ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial