កំពូលកីឡាករបាល់ទាត់ អន្តរជាតិល្បីល្បាញ RYAN GIGGS បានមកដល់ កម្ពុជាដើម្បីចូលរួម TIGER STREET FOOTBALL FESTIVAL 2018

ភ្នំពេញ៖ វីបុរសបាល់ទាត់ Ryan Giggs ដែលជាកំពូលតារា ដ៏ឆ្នើមបំផុតរបស់ក្លិប Manchester United បានអញ្ជើញមកដល់ ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមលើកស្ទួយ និងគាំទ្រដល់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ក្របខ័ណ្ឌ Tiger Street Football Festival 2018 នៅចុងសប្តាហ៍នេះ។


លោក Ryan Giggs ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ដោយក្រុមអ្នកគាំទ្រ ទស្សនិកជនដ៏ច្រើនកុះករ ក៏ដូចជាអ្នកយកព័ត៌មាន មកពីបណ្តាញសារព័ត៌មានធំៗ ក្នុងប្រទេស ដែលក្នុងឱកាសនោះ លោកបានមានប្រសាសន៍ ដោយក្តីរំភើបរីករាយ អំពីព្រឹត្តិការណ៍នេះ។


លោក Ryan Giggs បានមានប្រសាសន៍ថា លោកមានអារម្មណ៍រំភើបខ្លាំងណាស់ ក្នុងការអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍ Tiger Street Football Festival 2018 ដោយនិយាយថា លោកបានឮ “រឿងអស្ចារ្យអំពីព្រះរាជាណាចក្រអច្ឆរិយៈ” ។

នៅពេលគេសួរលោកថា តើកត្តាអ្វីដែលធ្វើឱ្យលោក មានចំណាប់អារម្មណ៍ ចង់ក្លាយជាទូតសុឆន្ទះ ផ្សព្វផ្សាយកម្មវិធី Tiger Street Football Festival លោកបានពន្យល់ពី ចំណង់ចំណូលចិត្តរបស់លោក ចំពោះកីឡាបាល់ទាត់ នៅជុំវិញពិភពលោក។


“ខ្ញុំបានធ្វើដំណើរយ៉ាងវែងឆ្ងាយ ដើម្បីបង្ហាញពីការគាំទ្ររបស់ខ្ញុំ ចំពោះកីឡាបាល់ទាត់ Tiger Street Football ព្រោះខ្ញុំគិតថាវា ជាវិធីដ៏ល្អប្រសើរមួយ ដើម្បីអភិវឌ្ឍវិស័យកីឡា នៅក្នុងប្រទេសកម្ពុជា។ ខ្ញុំមកទីនេះ ដើម្បីលើកទឹកចិត្តកីឡាករទាំងអស់ ដែលមានទេពកោសល្យ ហើយចង់ចូលរួមឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។”


ទោះបីជាលោក បានធ្វើដំណើរយ៉ាងវែងឆ្ងាយ ក៏ដោយ លោក Ryan Giggs បានមានប្រសាសន៍ថា លោកពិតជាចង់ជួបកីឡាករ និងក្រុមអ្នកគាំទ្រកម្ពុជា នៅវគ្គផ្តាច់ព្រ័ត្រនៃ ពានរង្វាន់ក្របខ័ណ្ឌ Tiger Street Football Festival 2018 នៅចុងសប្តាហ៍នេះ ក្នុងរាជធានីភ្នំពេញ ហើយនឹងលើកទឹកចិត្ត អ្នកស្នេហាកីឡាបាល់ទាត់ មកទស្សនាក្រុម ដែលប្រកួតប្រជែង ដើម្បីក្លាយជាជើងឯក Tiger Street Football Festival 2018។

ចំពោះព័ត៌មានលម្អិតអំពីវគ្គផ្តាច់ព្រ័ត្រ Tiger Street Football Festival 2018 សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial