Firmino គឺ​ជា​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ក្នុង​ចំណោម​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​​ទាំង​ ៥ នៅ​លើ​ពិភពលោក​

ខ្សែ​ប្រយុទ្ធ​ Roberto Firmino របស់​ក្រុម​ហង្ស​ក្រហម​ Liverpool គឺ​ជា​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ក្នុង​ចំណោម​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ទាំង​ ៥ នៅ​លើ​ពិភពលោក​។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ Julian Nagelsmann អ្នក​ចាត់​ការទូទៅ​របស់​ក្រុម​ Hoffenheim ។

លោក​ Nagelsmann ត្រូវ​បាន​គេ​តែង​តាំង​ឲ្យ​កាន់​តំណែង​ជា​​អ្នក​ចាត់​ការ​ទូទៅ​​ បន្ទាប់​ពី​​ Firmino ផ្ទេរ​​ចេញ​ពី​ Hoffenheim ដែល​ជា​ក្រុម​នៃ​លីក​កំពូល​របស់​អាល្លឺម៉ង់​មួយ​នេះ​បាន​ ២ ៣ ខែ​​ ខណៈ​ដែល​គាត់​​​ជឿ​ថា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​​ដើរ​ទៅ​មុខ​បាន​មួយ​​ជំហាន​បន្ថែម​ទៀត​ ចាប់​តាំង​ពី​ការ​​ផ្ទេរ​ទៅ​​ Liverpool កាល​ពី​ឆ្នាំ​ ២០១៥ ជាមួយ​នឹង​​តម្លៃ​ខ្លួន​ ៤១ លាន​អឺរ៉ូ​។

“សម្រាប់​ខ្ញុំ​ Firmino គឺ​ជា​ខ្សែ​ប្រយុទ្ធ​​មួយ​រូប​នៅ​ក្នុង​ចំណោម​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ទាំង​ ៥ នៅ​លើ​ពិភពលោក​។” លោក​ Nagelsmann បាន​និយាយ​។

មក​ទល់​ពេល​នេះ​ Firmino បាន​បំប៉ើង​សំណាញ់​ទី​រក​គ្រាប់​បាល់​ឲ្យ​ Liverpool បាន​ ២២ គ្រាប់​ហើយ​ ដែល​បាន​មក​ពី​ការ​បង្ហាញ​ខ្លួន​ ៤០ ប្រកួត​របស់​គាត់​។

បន្ថែមលើស​​ពី​នោះ​ Firmino ត្រូវ​បាន​គេ​សង្ឃឹម​ថា​គាត់​អាច​នឹង​​បាន​​​ចូល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​​នា​រដូវក្ដៅ​ឆ្នាំ​ ២០១៨ ខាង​មុខ​នេះ​នៅ​ឯ​ប្រទេស​រុស្ស៊ី​​ ខណៈ​ដែល​ប្រេស៊ីល​បាន​ប៉ុនប៉ង​ចង់​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ​។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial