មានសកម្មភាពសប្បាយជាច្រើន ក្រៅពីការប្រកួតបាល់ទាត់ ដ៏ស្វិតស្វាញ និងតានតឹងបំផុត

ភ្នំពេញ៖ ទោះបីជា ៨៤ ប្រកួតសម្រាប់ ២ ថ្ងៃ នេះ ពិតជាស្វិតស្វាញ និងតានតឹងមែនទែន តែក៏មានការបង្ហាញ ក្បាច់រាំដ៏ស្រស់ស្អាត ពីក្រុម The CAMBO និងក្រុម OMG ជាពិសេសនៅ បរិវេណជុំវិញទីលានប្រកួត Tiger Street Football Festival 2018 នាមុខសាលមហោស្រពកោះពេជ្រ មានស្តង់លេងហ្គេមកម្សាន្តជាច្រើន ដើម្បីឈ្នះវត្ថុអនុស្សាវរីយ៍ជាច្រើន ពីស្រាបៀរថៃហ្គ័រទៀតផង។


សូមបញ្ជាក់ថា រាជធានីភ្នំពេញគឺជាមណ្ឌលចុងក្រោយ សម្រាប់ការប្រកួតពានរង្វាន់ Tiger Street Football Festival 2018 ដែលកំពុងតែប្រកួតជម្រុះ យ៉ាងស្វិតស្វាញ និងតានតឹងបំផុត ព្រោះក្រុមទាំង ១១៦ ដែលបានដាក់ពាក្យ ចូលរួមទាំងអស់សុទ្ធតែ ជាក្រុមជើងខ្លាំង ពោរពេញដោយ បទពិសោធន៍ក្នុង ការប្រកួតលក្ខណៈហ្វូតសាលលើក្ដារនេះ។


ដើម្បីស្វែងរកក្រុមជើងខ្លាំង ដែលមានលទ្ធភាពបំបែកកញ្ចប់ ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ របស់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ នៅសល់ ៣២ ប្រកួតទៀត ទើបអាចរកឃើញ ក្រុមជើងខ្លាំង ប្រចាំមណ្ឌលរាជធានីភ្នំពេញ។

តោះយើងនាំគ្នាមើលទិដ្ឋភាពនៃ សកម្មភាពសប្បាយៗទាំងអស់គ្នា!!!

ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial