ប្តីប្រពន្ធមួយគូនេះ បង្ហាញអោយពិភពលោក ឃើញថាពួកគេមានសុភមង្គល ជាងមនុស្សដែលមាន កាយសម្បទាល្អទៅទៀត

ខណៈពេលដែលមនុស្សជាច្រើន រស់នៅជាលើគំនរទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយមានកាយសម្បទាល្អ ប៉ុន្តែពួកគេរកមិនទាន់ឃើញ នូវសុភមង្គលរបស់ខ្លួននោះ, ប្តីប្រពន្ធមួយគូនេះ បានបង្ហាញអោយពិភពលោក បានឃើញថាស្នេហាពិតមានរូបរាងបែបណា ហើយសុភមង្គលពិតកើតចេញពីអ្វី។

ពួកគេទាំងពីរនាក់សុទ្ធតែមនុស្សពិការជើង, ហើយសម្រេចចិត្តរៀបការជាមួយគ្នា។ ពួកគេបង្ហាញភស្តុតាងថា ទំនាក់ទំនងស្នេហារបស់ពួកគេ ក៏ផ្អែមល្ហែម ដូចមនុស្សទូទៅដែរ។

បុរសជាស្វាមី កើតមកគ្មានជើងទាំងសងខាង ហើយប្រពន្ធដើរកាន់ឈើច្រត់។ ពីរនាក់ប្តីប្រពន្ធនេះ មានហាងលក់ទំនិញតាមអនឡាញ ដែលអាចអោយពួកគេរកប្រាក់ ដោយគ្រាន់តែនៅផ្ទះរបស់ពួកគេ។

ទាំងពីរនាក់ប្តីប្រពន្ធសុទ្ធតែជា អ្នកស្រលាញ់តន្ត្រី​ ដូច្នេះនៅផ្ទះរបស់ពួកគេ ពោរពេញទៅដោយ ឧបករណ៍តន្ត្រី ហើយពួកគេតែងតែ ច្រៀងលេងជាមួយគ្នាយ៉ាងរីករាយ។ ពួកគេមិនដែលទាស់គ្នាទេ ហើយពួកគេ រស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ។

ពួកគេបានចែករំលែក បទពិសោធន៍ជីវិតគូ របស់ពួកគេថា, «មូលហេតុដែលពួកគេ មិនដែលទាស់គ្នា ដោយសារតែពួកគេគោរពគ្នា ហើយពួកគេតែងតែ បង្ហាញក្តីស្រលាញ់ ចំពោះគ្នាទៅវិញទៅមក»។

ពួកគេបន្ថែមទៀតថា, «ការគោរពគ្នាគឺជារឿងសំខាន់, ជាពិសេសការយល់ចិត្តគ្នាទៅវិញទៅមក»។

ពួកគេថែមទាំងយកចិត្តទុកដាក់ ចំពោះគ្នាថែមទៀតផង។ ពួកគេបាននិយាយថា, គ្រួសារទាំងសងខាង បានជំទាស់មិនអោយ ពួកគេស្រលាញ់គ្នាទេ ព្រោះពួកគាត់គិតថា ពួកគេទាំងពីរនាក់ មិនអាចចិញ្ចឹមគ្នារស់ ហើយពួកគេមិនអាច ពឹងពាក់គ្នាទៅវិញទៅមកបាន។

ទោះបីជាយ៉ាងណាក៏ដោយ, ពួកគេនៅតែជំនះ ហើយបង្ហាញអោយគ្រួសារទាំងសងខាង បានឃើញថាពួកគាត់ ពិតជាគិតខុស។ ពួកគេតស៊ូជំនះរាល់ឧបសគ្គ រហូតពួកគេអាចរស់នៅជាមួយគ្នាបាន។

នារីជាប្រពន្ធបាននិយាយថា នាងពិបាកក្នុងការធ្វើដំណើរ ដោយឈលើច្រត់ណាស់ ដោយសារតែនាងមិនអាច បញ្ជារជើងរបស់នាងបាន, ទោះបីជាយ៉ាងណានាងនៅតែ ព្យាយាមហ្វឹកហាត់ ប្រើប្រាស់ជើងរបស់នាង​ ដោយការឡើងជណ្តើរ ព្រោះនាងចង់មើលថែប្តីរបស់នាង និងខ្លួននាងផង។

ពួកគេទាំងពីរនាក់ ថែមទាំងបានសន្យាថា នឹងមើលថែគ្នាអស់មួយជីវិត។ ពួកគេទៅណាមកណា ដោយជិះលើរទេះរុញរបស់ពួកគេ ហើយពួកគេធ្វើដំណើរ ជាមួយគ្នាយ៉ាងរីករាយ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial