Tiger Street Football Festival 2018 នៅមណ្ឌលភ្នំពេញ ពោរពេញទៅដោយក្រុមខ្លាំង និង ជក់ចិត្តបំផុត

ភ្នំពេញ៖ ព្រឹត្តិការណ៍ Tiger Street Football Festival 2018 នៅមណ្ឌលភ្នំពេញ គឺពោរពេញទៅដោយក្រុមខ្លាំងៗ ហើយការប្រកួតកាន់តែស្វិតស្វាញ ខណៈដែលការប្រកួតថ្ងៃដំបូងនេះ ក្រុមនីមួយៗ បានបញ្ចេញនូវបច្ចេកទេស យ៉ាងប៉ិនប្រសប់នៅលើ ទីលានហ្វូតសាល Tiger Street នៅមុខបរិវេណ សាលមហោស្រពកោះពេជ្រ។


នេះជាមណ្ឌលចុងក្រោយ នៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 មុនពេលឈានចូលដល់ វគ្គផ្ដាច់ព្រ័ត្រទូទាំង ប្រទេសនៅថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០១៨នេះ។


នៅមណ្ឌលភ្នំពេញក្រុមទាំង ១១៦ នឹងត្រូវធ្វើការប្រកួតរហូត ដល់ទៅ ៣ ថ្ងៃឯណោះ ទើបអាចស្វែងរកក្រុមទាំង ១២ ឈានទៅវគ្គផ្ដាច់ព្រ័ត្រ ទូទាំងប្រទេសបាន។
លើសពីនេះក្រុមចូលរួមទាំងអស់ សុទ្ធតែជាក្រុមជើងខ្លាំង ពោរពេញដោយ បទពិសោធន៍ក្នុងការប្រកួត លក្ខណៈហ្វូតសាលលើក្ដារនេះ ដែលក្រុមល្បីៗចុះឈ្មោះ ចូលរួមប្រកួតដូចជា៖ ក្រុមការពារតំណែងជើងឯក Victory Youth FC, ដូនពេញ FC, Home Sport FC, Pisnoka FC, Daniel FC, អាណាចក្របៃតង, ឆន្ទៈកីឡា, និងក្រុម Rolling FC ជាដើម។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែ ចាប់អារម្មណ៍ក្នុងការ ប្រកួតមណ្ឌលនេះមួយទៀតនោះ គឺពួកគេអាចនឹងបានឃើញ បច្ចេកទេសពីកីឡាករបរទេស ព្រោះថាក្រុមនៅភ្នំពេញ ភាគច្រើនតែងតែមាន លាយកីឡាករបរទេស។


ចំពោះប្រាក់រង្វាន់សម្រាប់មណ្ឌលនេះវិញ ក្រុមលេខ១ បាន១៥០០ដុល្លារ លេខ២ បាន ១០០០ដុល្លារ លេខ ៣ បាន ៥០០ដុល្លារ និងក្រុមលេខ ៤ បាន ២០០ដុល្លារ។

ការប្រកួតជ្រើសយក ១២ ក្រុម ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមប្រាក់រង្វាន់ធំ ទូទាំងប្រទេស ១៥ ០០០ ដុល្លារ និងបានថតរូបជាមួយ វីរបុរសក្រុមបិសាចក្រហម Manchester United គឺលោក Ryan Giggs ថែមទៀត។


សូមរង់ចាំតាមដានទាំងអស់ តើក្រុមណាជាម្ចាស់ជើងឯក ប្រចាំមណ្ឌលរាជធានីភ្នំពេញ។


ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial