រឿងរ៉ាវដ៏រន្ធត់ចិត្តអំពី ការជួញដូរទាសករ កាលពីសម័យបុរាណ ដែលអ្នកមិនធ្លាប់ដឹង

តើអ្នកធ្លាប់លឺរឿង ការជួញដូរទាសករដែរទេ? កាលពីសម័យបុរាណ ការបែកចែកវណ្ណៈ នៅតាមបណ្តាប្រទេសនីមួយៗ គឺមិនខុសគ្នាទេ។ ការបែងចែកវណ្ណៈនេះ បានធ្វើអោយមាន គំនុំរវាងវណ្ណៈ និង វណ្ណៈ។

ដោយសារតែការបែងចែកវណ្ណៈនេះឯង ទើបធ្វើអោយមានការរើបំរះ ការបះបោរ និងមានការធ្វើរដ្ឋប្រហារជាដើម។ ជារឿយៗ អ្នកដែលក្លាយទៅជាទាសករគេ ត្រូវបានម្ចាស់លក់ដូចទំនិញអ៊ីចឹង។

ទោះបីជាយ៉ាងណាក៏ដោយ, វណ្ណៈទាសករនេះក៏ត្រូវបាន​ លុបបំបាត់ចោលទាំងស្រុង។ មានរឿងរ៉ាវជាច្រើនទាក់ទងនឹង ការជួញដូរទាសករ នៅជុំវិញពិភពលោក ដែលអ្នកមិនធ្លាប់, ហើយវាជាប្រវត្តិសាស្ត្រ ដ៏គួរអោយតក់ស្លុតបំផុតផងដែរ។ ខាងក្រោមជាអ្វីដែលអ្នកមិនធ្លាប់ដឹង៖

១.​ ការជួញដូរទាសករឆ្លងកាត់អាត្លង់ទិច
ការជួញដូរទាសករនេះបានចាប់ផ្តើម នៅក្នុងសតវត្សទី ១៥ ហើយបានបន្តរហូតដល់សតវត្សទី ១៩។ អាមេរិច (ខាងជើង, កណ្តាល និងខាងត្បូង) គឺជាគោលដៅដ៏ធំបំផុត នៃទាសករពួកអាហ្វ្រិក ដែលត្រូវបានគេដឹកជញ្ជូនពី ក្រៅប្រទេសមក, ហើយភាគច្រើនត្រូវបានគេដាក់ អោយធ្វើការនៅក្នុងចម្ការ និងអណ្តូងរ៉ែ របស់អឺរ៉ុបដែលគ្រប់គ្រង ដោយអាណានិគម។

២. ជនជាតិព័រទុយហ្កាល់ គឺជាអ្នកទី ១ ដែលចូលធ្វើជំនួញទាសករ នៅអាត្លង់ទិច នៅសតវត្សទី ១៦។ អស់រយៈពេល ៤ សតវត្ស, ពួកគេនៅតែដើរតួយ៉ាងសំខាន់។ ជាការពិតណាស់, មុនពេលដែល វណ្ណៈទាសករ ត្រូវបានលុបបំបាត់នៅក្នុងសតវត្សទី ១៩, ស្ទើរតែពាក់កណ្តាលនៃពួកទាសករ ដែលបានជួញដូរ នៅអាត្លង់ទិក ត្រូវបានដឹកជញ្ជូន ទៅកាន់អាណានិគមព័រទុយហ្កាល់ដូចប្រទេសប្រេស៊ីល។

៣. មនុស្សជាច្រើនគិតថា ទូកអង់គ្លេសបាន ទិញទាសករពីអាហ្វ្រិកខាងលិច ទៅកាន់សហរដ្ឋអាមេរិចច្រើនបំផុត, ប៉ុន្តែការពិតវាមានចំនួនតែ ៦% នៃពួកទាសករតែប៉ុណ្ណោះ។ ជាក់ស្តែងភាគច្រើន នៃពួកទាសករ (ប្រហែល ៦០%) ត្រូវបានបញ្ជូនទៅអេស្ប៉ាញ ព័រទុយហ្កាល់ និងអាមេរិចខាងត្បូង។

៤. ចំនួនទាសករដែលនៅសេសសល់ ប្រហែល ៣០% ត្រូវបាននាំទៅកាន់ ការាបៀន ដោយពួកអង់គ្លេស, បារាំង និង ហូឡង់។

៥. ការជួញដូរនេះមិនមែនគ្រាន់តែ លក់ដូររវាងមនុស្សនឹងមនុស្សទេ។ វាត្រូវបានគេហៅថាពាណិជ្ជកម្មត្រីកោណ។ ឧទាហរណ៍, ទាសករយកមកពីអាហ្វ្រិកខាងលិច យកទៅប្តូរជាមួយនឹង ដំណាំដាំសម្រាប់លក់នៅការាបៀន។ ដំណាំដាំសម្រាប់លក់ ប្តូរយកទំនិញឧស្សាហកម្មនៅអង់គ្លេស, ហើយបន្ទាប់មកទំនិញឧស្សាហកម្ម ដូរយក ពួកទាសករអាហ្វ្រិចខាងលិចវិញ។

៦. ថ្វីត្បិតតែអាណានិគមអាមេរិកខាងជើង មិនមែនជាគោលដៅធំបំផុត សម្រាប់ពួកទាសករ (ក្រៅពីមួយផ្នែកនៅភាគខាងត្បូង), ប៉ុន្តែពួកអាណានិគម ទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីការលក់ទំនិញឧស្សាហកម្មរបស់ពួកគេ ទៅអោយឈ្មួញទាសករ។

៧. ប្រវត្តិវិទូបានធ្វើការប៉ាន់ប្រមាណថា ទាសករអាហ្វ្រិច ប្រហែលជា ១២ លាននាក់ត្រូវបានគេលក់ ទៅអោយឈ្មួញនៅអាត្លង់ទិច នៅចម្លោះសតវត្សទី ១៦ និងសតវត្សទី ១៩។

មនុស្សប្រមាណ ១,៥លាននាក់ បានស្លាប់នៅលើនាវា នៅក្នុងអំឡុងពេលដឹកជញ្ជូន និង ១០,៥លាននាក់ ត្រូវបានគេលក់ធ្វើជាទាសករ, ហើយភាគច្រើនទៅតំបន់ការាបៀន។

៦ លាននាក់ទៀត ត្រូវបានលក់ទៅអោយឈ្មួញអាស៊ី ហើយ ៨ លាននាក់ផ្សេងទៀត ត្រូវបានគេយកទៅលក់ នៅលើទីផ្សារទាសករ​ នៅទ្វីបអាហ្វ្រិកខ្លួនឯង។

៨. ទាសករប្រហែលជា ៤ លាននាក់បានស្លាប់ នៅក្នុងអំឡុងពេល បង្ខំអោយដើរទៅកាន់ឆ្នេរអាហ្វ្រិក។ ដោយសារតែពួកអឺរ៉ុប ខ្លាចថាពួកគេនឹងលួចរត់ភៀសខ្លួន, ដូច្នេះពួកគេត្រូវនាំទៅកាន់តំបន់ឆ្នេរ ដែលលក់ដោយពួកឈ្មួញទាសករ និងកុលសម្ព័ន្ធប្រឆាំង។

៩. ឧក្រិដ្ឋជន និងអ្នកទោសនៃសង្គ្រាម ជាទូទៅត្រូវបានលក់ទៅអោយពួកអឺរ៉ុប ដើម្បីជាការដាក់ទណ្ឌកម្មចំពោះទង្វើរបស់ពួកគេ។

១០. នាវាដឹកទាសករ មានចម្លោះពី ៣៥០ ទៅ ៦០០ នាក់។ នាវានេះពិតជាតូចចង្អៀតខ្លាំងណាស់ សម្រាប់ជនរងគ្រោះ ដែលត្រូវបានគេយកទៅលក់។

ពួកគេមិនអាចខិតរឺរំកិលបានទេ ដោយសារតែទាសករច្រើនពេក ហើយពួកគេត្រូវដេកនៅលើ នាវាដែលឆ្លងកាត់ សមុទ្រអាត្លង់ទិច យ៉ាងហោចណាស់ ២ ខែ។

មានទាសករជាច្រើនបានស្លាប់ ដោយសារតែជំងឺ ព្រោះពួកគេដេកនៅត្រាំទឹកនោម និងលាមករបស់ពួកគេ។ ទាសករផ្សេងទៀត បានសម្លាប់ខ្លួន ដោយរត់គេច រឺលោតចុះទៅក្នុងសមុទ្រ។

សូម្បីតែកម្មលើនាវា ក៏មិនចង់ធ្វើការ នៅលើនាវាដឹកទាសករដែរ, ហើយមានកម្មករជាច្រើននាក់ ក៏បានស្លាប់ដោយសារតែជំងឺផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial