លោក សង់ សេត កូនតាសង់ស៊ីស ប្រកាសលក់ផ្ទះបន្ទាន់ ដើម្បីយកលុយព្យាបាលឪពុក និងប្អូនប្រុស

យោងតាមគណនីហ្វេសប៊ុក របស់លោកពូ សង់ សេត​ បានប្រកាសលក់ផ្ទះជាបន្ទាន់ ដើម្បីយកលុយ ទៅព្យាបាលលោកតា សង់ ស៊ីស ដែលត្រូវជាឪពុក និងប្អូនប្រុសរបស់លោក។

ផ្ទះដែលដាក់លក់នោះ មានទីតាំងស្ថិតនៅ ភូមិសុពណ៌ សង្កាត់ គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ខាងក្រោមនេះជា សម្រង់សំដីរបស់លោកពូ សង់ សេត៖ «ខ្ញុំបាទសង់ សេត និងក្រុមគ្រួសារត្រូវការ លក់ផ្ទះជាបន្ទាន់ ដើម្បីយកលុយ ទៅព្យាបាលលោកឳពុក និងប្អូនប្រុស ក្នុងតំលៃ២០ម៉ឺនដុល្លា អាចចរចាបាន ទីតាំងស្ថិតនៅ ភូមិសុពណ៌ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (សុន ស្រីពេជ្រ 085 939 444) (សង់ សេត 077 811 968) សូមមេត្តាជួយទិញដោយក្តីគោរព»។

ក្នុងនោះផងដែរ, ក៏មានអ្នកនិយមលេងហ្វេសប៊ុក ជាច្រើននាក់បានសួរទៅកាន់លោកពូ សង់ សេត ថាតើប្អូនប្រុសរបស់គាត់ឈឺអ្វីដែរ។ លោកពូក៏បានឆ្លើយតបវិញថា «ប្អូនប្រុសរបស់គាត់មានជាតិពុលក្នុងឈាម, ចំណែកឯលោកតា សង់ ស៊ីស ដែលត្រូវជាឪពុក មានជំងឺលើសឈាម»។

យ៉ាងណាក៏សុំជូនពរ លោកតា សង់ ស៊ីស ក៏ដូចជាកូនប្រុសរបស់គាត់ ឆាប់ជាសះស្បើយពីជំងឺ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial