វគ្គជម្រុះ Tiger Street Football Festival 2018 នៅមណ្ឌលភ្នំពេញ មានក្រុមចូលរួមច្រើនជាងគេ

ភ្នំពេញ៖ ការប្រកួតវគ្គជម្រុះនៃពានរង្វាន់ Tiger Street Football Festival 2018 នៅមណ្ឌលរាជធានីភ្នំពេញ មានក្រុមចូលរួមរហូតដល់ទៅ ១១៦ក្រុម ដែលនេះជាចំនួនច្រើនលើសគេ បើប្រៀបធៀបទៅនឹង ៧ មណ្ឌលកន្លងមក។


ក្នុងសន្និសីទសារព័ត៌មាន នៅសណ្ឋាគាសូហ្វីតែល នៅថ្ងៃទី ៦ ខែមីនា លោក ទុយ វិច្ឆិកា តំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា នេះគឺជាលើកទី៦ហើយ ដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានរៀបចំកម្មវិធីដ៏អស្ចារ្យ ក្នុងការផ្តល់ឱកាសដល់ ប្អូនៗយុវជនដែលស្រលាញ់ កីឡាបាល់បញ្ចេញសមត្ថភាព ប្រកួតប្រជែងដណ្តើមពាន់រង្វាន់។

ហើយជាធម្មតាការប្រកួត តែងតែចង់ទទួលបានជ័យជំនះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់ លើការគោរពវិន័យ ហើយសង្ឃឹមថា ប្រកាន់ភ្ជាប់នូវស្មារតីកីឡា លេងដោយ Fair Play គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។


ទន្ទឹមនឹងនោះផងដែរ លោក Moon Yoo នាយកផ្នែកទីផ្សារនៃ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានបានមានប្រសាសន៍ថា Tiger Street Football Festival ២០១៨ បានវិលត្រឡប់មកវិញហើយ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌលប្រកួត រហូតដល់ ៨ ទីតាំង ក្រុមចូលរួមប្រកួតដល់ទៅជាង ៥០០ ក្រុម កីឡាករសរុបជាង ៣៥០០នាក់ និងមានប្រាក់រង្វាន់ដ៏ច្រើនសរុប ៥០០០០$។

មិនតែប៉ុណ្ណោះក្រុមដែល ប្រជែងបានកៅអីទៅ ចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត នៅរាជធានីភ្នំពេញ និងមានឱកាស ជួបផ្ទាល់ជាមួយ កំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី១០ និងទី១១ មីនា ២០១៨ ចុងសប្តាហ៍នេះតែម្តង។


សូមរង់ចាំតាមដានទាំងអស់គ្នា ថាតើក្រុមណាជាម្ចាស់ជើងឯក ប្រចាំមណ្ឌលរាជធានីភ្នំពេញ។

ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial