បុរសម្នាក់ស្រវឹងខ្លាំងពេក ចុះទៅដេកត្រាំទឹកលូ បង្កការភ្ញាក់ផ្អើលដល់មនុស្សម្នា និង ប៉ូលីស ស្មានថាមនុស្សដេកស្លាប់ នៅក្នុងប្រឡាយលូ

​បុរសម្នាក់ស្រវឹងខ្លាំងពេក ចុះទៅដេកនៅក្នុង ប្រឡាយទឹកលូដ៏តូចចង្អៀតមួយ។ អ្នកស្រុកអ្នកភូមិឃើញហើយ មានការភ្ញាក់ផ្អើល នាំគ្នាខលទៅប្តឹងប៉ូលីស ព្រោះនឹកស្មានថាជាមនុស្សដេកស្លាប់។

ប៉ូលីសក៏មកដល់ភ្លាមៗ ហើយដុតដៃដុតជើង ចុះស្រង់បុរសម្នាក់នោះ ចេញពីក្នុងទឹកលូ, ស្រាប់តែពួកគេភ្ញាក់ព្រឺត ព្រោះការពិត គាត់គ្រាន់តែដេកលក់តែប៉ុណ្ណោះ។ បុរសនោះស្រវឹងជោគជាំកាលពីយប់ ហើយក៏ចុះទៅដេកក្នុងប្រឡាយលូ យ៉ាងព្រងើយ។

ពិតគេងលក់ស្រួលមែន!!!

បន្ទាប់ពីផ្អើលឆោរឡោរ ស្មានតែមនុស្សដេកស្លាប់, មនុស្សដែលរស់នៅតំបន់នោះ នាំគ្នាអស់សំណើច នឹកហួសចិត្តនឹងបុរសម្នាក់នោះ។ ចេះរកកន្លែងដេកលក់ស្រួល។

នៅក្នុងនោះផងដែរ ក៏មានអ្នកនិយមលេងអ៊ីនធើណេត ជាច្រើននាក់នាំគ្នានិយាយ បែបកំប្លុកកំប្លែង និងចែករំលែក ពីបទពិសោធន៍ស្រដៀងគ្នានោះ នៅពេលដែលពួកគេស្រវឹងស្រា។


បុរសម្នាក់ដែលមានឈ្មោះថា Gnaranam Nosyaj Semaj បានចែករំលែកបទពិសោធន៍ របស់គាត់ ជាមួយនឹងមិត្តភក្តិគាត់ថា, «គាត់ក៏ធ្លាប់ដេកលើគំរបលូ ជាមួយមិត្តភក្តិរបស់គាត់។ ពេលដែលគាត់ដឹងខ្លួនឡើង មានមនុស្សជាច្រើន ចោមរោមមើលគាត់យ៉ាងច្រើនកុះករ។ វាពិតជាគួរអោយអាម៉ាស់ខ្លាំងណាស់ ប៉ុន្តែវាក៏ជាការចងចាំដ៏គួរអោយអស់សំណើច និងមិនអាចបំភ្លេចបានដែរ»។

ប៉ូលីសចុះស្រង់ បុរសស្រវឹងស្រា ដេកក្នុងទឹកលូ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial