នារីវ័យ ១៩ ឆ្នាំម្នាក់ ប្រកាសរកអ្នករួមភេទ ជាមួយនាងដោយសេរី- មនុស្សប្រហែល ៣០០០នាក់ នាំគ្នាបាក់ទឹកបាក់ដី ឡើងដល់បន្ទប់របស់នាង- ទីបំផុតជាប់គុកដោយសារ ទង្វើខ្វះការពិចារណារបស់ខ្លួន

ក្មេងស្រីវ័យ ១៩ ឆ្នាំជនជាតិចិនម្នាក់ ដែលត្រូវបានគេស្គាលថាជាសរសេរប្លុក ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសដាក់ពន្ធាគារ បន្ទាប់ពីនាងបានបង្ហោះ នៅបណ្តាញសង្គមអំពី ការរួមភេទដោយសេរីជាមួយនាង។

គណនីដែលក្មេងស្រីរូបនោះ ប្រើមានឈ្មោះថា «Qianjin Yeye», នាងថែមទាំងបានបង្ហោះប្រាប់ពី ទីតាំងពិតប្រាកដរបស់នាងនៅតំបន់ Sany នៃប្រទេសចិន, ហើយកាន់តែច្បាស់ថែមទៀតនោះ គឺនាងបានប្រាប់តាំងពី លេខបន្ទប់សណ្ឋាគាររបស់នាងថែមទៀតផង។

បន្ទាប់ពីការបង្ហោះរបស់នាង ត្រូវបានចែកចាយ, មានសេចក្តីរាយការណ៍មកថា មានបុរសៗ ៣០០០នាក់ បានទៅដល់ មុខបន្ទប់របស់នាង ហើយពួកគេបាននាំគ្នា គោះទ្វារបន្ទប់នាងទៀតផង។ ខណៈមនុស្សជាច្រើននាក់ផ្សេងទៀត បានទូរស័ព្ទទៅសណ្ឋាគារ ដើម្បីសួរនាំពីព័ត៌មានលំអិត អំពីភ្ញៀវដែលស្នាក់នៅ បន្ទប់លេខ ៦៣១៦ (ដែលជាបន្ទប់របស់នាង)។

អ្នកសរសេរប្លុករូបនោះ បានសរសេរនៅលើ បណ្តាញសង្គម Weibo របស់ចិន និង WeChat ថា, «មានអ្នកណាចង់រួមភេទជាមួយខ្ញុំទេ… រួមភេទដោយឥតគិតថ្លៃ…. បន្ទប់លេខ ៦៣១៦»។

ក្នុងនោះផងដែរ នាងថែមទាំងបានថត ជាវីដេអូស្លៀកឈុតប៊ីគីនី នៅក្នុងបន្ទប់សណ្ឋាគាររបស់នាង ហើយបង្ហោះចែកចាយ យ៉ាងកក្រើកក្នុងពិភពអ៊ីនធើណេត។

បន្ទាប់ពីមានការផ្អើលឈូរឆរ នៅមុខបន្ទប់ របស់នាង, នាងក៏បានបង្ហោះនៅលើ WeChat ម្តងទៀត ដោយសុំអង្វរថាឈប់ share ទៀតទៅ ព្រោះវាគ្រាន់តែជាការលេងសើចតែប៉ុណ្ណោះ។

មានសេចក្តីរាយការណ៍ថា, នាងត្រូវបានបង្ខំអោយចេញក្រៅបន្ទប់ ដោយមានការអមដំណើរដោយបុគ្គលិកសណ្ឋាគារ បន្ទាប់ពីមនុស្សជាច្រើន បានគោះទ្វាររបស់នាងខ្លាំងពេក។

ក្នុងនោះផងដែរ, ក៏មានអ្នកដែលទៅដល់បន្ទប់នោះ បានថតសកម្មភាពរបស់ពួកគេ គោះទ្វារបន្ទប់, ហើយមានអ្នកខ្លះថែមទាំងបាន ថតលេខបន្ទប់បង្ហោះ នៅលើបណ្តាញសង្គម, ខណៈពេលដែលមនុស្សផ្សេងទៀត បានថតសកម្មភាព របស់ពួកគេកំពុងដើរស្វែងរកបន្ទប់លេខ ៦៣១៦។

បន្ទាប់ពីមនុស្សកាន់តែជាច្រើនឡើង បានទូរស័ព្ទមកសួរនាំ រឿងអ្នកសរសេរប្លុកក្មេងខ្ចីរូបនោះ ហើយក៏មានមនុស្សមកដល់សណ្ឋាគារ បាក់ទឹកបាក់ដីខ្លាំងពេក ហើយវាជាការរំខានដល់ការស្នាក់នៅ របស់ភ្ញៀវដទៃទៀត, ដូច្នេះបុគ្គលិកសណ្ឋាគារក៏សម្រេចចិត្តថា ខលប្តឹងទៅប៉ូលីស។

នៅពេលដែលអាជ្ញាធរនៅក្នុងស្រុក Haitang ទៅដល់កន្លែងកើតហេតុ, នារីវ័យក្មេងរូបនោះក៏បានលួចរត់គេចខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយ, នាងនៅតែរត់មិនរួច ពីកណ្តាប់ដៃរបស់ប៉ូលីស។ ព្រឹកស្អែកបន្ទាប់ នាងក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន នៅក្នុងសណ្ឋាគារមួយកន្លែង នៅឯអាកាសយានដ្ឋានអន្តរជាតិ Sanya Phoenix ។

អ្នកសរសេរប្លុកក្មេងខ្ចីរូបនោះ ត្រូវបានចាប់ខ្លួនពីបទពេស្យាចារ និង បង្កការរំខានដល់សណ្ឋាគារ។ នាងត្រូវជាប់ឃុំឃាំងចំនួន ១៥ ថ្ងៃ ហើយនឹងត្រូវពិន័យជាទឹកប្រាក់ចំនួន ៥០០យ៉េន (ប្រហែល ៧៩ ដុល្លា)។

ក្មេងស្រីរូបនោះក៏បានសារភាពថា នាងមានបំណងធ្វើបែបនេះ ក៏ព្រោះតែនាងចង់បានចំនួនអ្នក Follow អោយបានច្រើនតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ, គណនី Weibo របស់នាងត្រូវបានលុបចោល ជាផ្លូវការ។ ពិតជាប្រាក់ក៏បង់ ថង់ក៏ដាច់ មិនខុសមែន៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial