ធ្លាក់ថ្លើមក្តុក!!! បុរសម្នាក់កុម្ម៉ង់ទូរស័ព្ទ Smartphone តម្លៃ ៨៣០ ដុល្លាពីហាងលក់ Online ស្រាប់តែពេលគេផ្ញើឥវ៉ាន់អោយ ជាកន្សែងសើមពីរដុំទៅវិញ

នាសម័យទំនើបបច្ចុប្បន្ននេះ​ នៅតាមបណ្តាប្រទេសជឿនលឿន សូម្បីតែកម្ពុជាយើង ក៏និយមទិញទំនិញតាមអនឡាញដែរ។

ទោះបីជាយ៉ាងណាក៏ដោយ, ការទិញទំនិញតាមរយៈអនឡាញ ក៏មិនសូវមានសុវត្ថិភាពដែរ ប្រសិនបើយើងមិនស្គាល់ ប្រភពអ្នកលក់ច្បាស់លាស់។ ទៀតសោធអ្នកទិញតាមអនឡាញ ទាល់តែស្គាល់អ្នកលក់ រឺជាគ្នាឯងទើបហ៊ានទិញ។

ជារឿយៗ, ការទិញទំនិញតាមអនឡាញ ក៏តែងតែជួបរឿងអកុសលជាច្រើន ដូចជាទំនិញឃើញក្នុងរូបស្អាត ប៉ុន្តែជាក់ស្តែងមិនស្អាតជាដើម។ មួយវិញទៀត, អ្នកទិញតាមអនឡាញជាច្រើននាក់ ក៏ធ្លាប់ចាញ់បោកអ្នកលក់ដែរ។

តួយ៉ាងដូចបុរសជនជាតិម៉ាឡេស៊ីម្នាក់នេះ, គាត់ទិញទូរស័ព្ទ smartphone តាមរយៈវេបសាយលក់ទំនិញអនឡាញ ដ៏ល្បីឈ្មោះមួយគឺ Lazada។

គាត់បានបង់ថ្លៃទំនិញអស់ ៣,២១៩ RM (ប្រហែលជា ៨៣០ដុល្លា) សម្រាប់ការទិញ ទូរស័ព្ទសេរីទំនើប ប៉ុន្តែអ្វីដែលធ្វើអោយគាត់ ភ្ញាក់ផ្អើលបំផុតនោះគឺ នៅពេលដែលគាត់បើកប្រអប់ទំនិញ, វាមិនមែនជាទូរស័ព្ទនោះទេ។

តើអ្នកនឹងមានអារម្មណ៍បែបណា នៅពេលដែលទូរស័ព្ទរបស់អ្នក ប្រែទៅជាកន្សែងសើមពីរដុំនោះ?

គាត់សប្បាយចិត្តជាខ្លាំង​ នៅពេលដែលទទួលបានទំនិញ ប៉ុន្តែអ្វីៗប្រែទៅធ្លាក់ថ្លើមក្តុក នៅពេលដែលគាត់បើកប្រអប់ ស្រាប់តែប្រទះឃើញ កន្សែងសើម ២ ដុំទៅវិញ។

បន្ទាប់ពីគាត់ទទួលបានទំនិញ​ ខុសពីការកុម្ម៉ង់របស់គាត់, គាត់ក៏ប្រញាប់ទៅប្តឹងប៉ូលីសភ្លាមៗ។

យោងតាមសំដីរាយការណ៍ប្រាប់ប៉ូលីស, គាត់បានតាមដាន ការដឹកទំនិញរបស់គាត់ ហើយទំនិញរបស់គាត់ អាចនឹងមកដល់ចម្លោះថ្ងៃទី ១៦ ខែធ្នូ ទៅ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៧។

នៅថ្ងៃទី ១៥ ខែធ្នូ, គាត់បានពិនិត្យឃើញថា កញ្ចប់ទំនិញរបស់គាត់ នឹងមកដល់ផ្ទះរបស់គាត់ នៅវេលាម៉ោង ១រសៀល, ប៉ុន្តែម៉ោង ៩ យប់ហើយ នៅតែមិនឃើញ ទំនិញរបស់គាត់មកដល់ទៀត។

លុះស្អែកឡើង, ឪពុករបស់គាត់បានប្រាប់គាត់ថា កញ្ចប់ទំនិញរបស់គាត់ បានមកដល់ហើយ កាលពីវេលាម៉ោង​ ១រសៀល។ បងប្រុសរបស់គាត់ បានជួបអ្នកដឹកជញ្ជូនឥវ៉ាន់។ ទំនិញត្រូវបានដឹកជញ្ជូន ដោយបុរសម្នាក់ ដែលជិះរថយន្តពណ៌ស ប៉ុន្តែមិនមែនជា ប្រភេទរថយន្តដឹកទំនិញទេ។

បន្ទាប់ពីបើកឃើញកន្សែងសើម ២ ដុំ, ម្ចាស់ទំនិញក៏ប្រញាប់ទាក់ ទៅកាន់វេបសាយ Lazada ហើយបញ្ជូនកន្សែងសើមត្រលប់ទៅវិញ ដោយសង្ឃឹមថានឹង ទទួលបានប្រាក់សំណង ត្រលប់មកវិញ។

ទោះបីជាទំនិញ បានបញ្ជូនដល់កន្លែងវិញក៏ដោយ, ប៉ុន្តែគាត់នៅមិនទាន់ ទទួលបានប្រាក់សំណងនោះទេ។

រហូតមកទល់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៨, បុរសនោះនៅមិនទាន់ ទទួលបានប្រាក់សំណងនៅឡើយទេ។

ម្ចាស់ទំនិញមិនត្រឹមតែខលទៅជួប Customer Service ប៉ុណ្ណោះទេ, គាត់ថែមទាំងបានទៅជួបនឹងលោក Cristophe Lejeune ដែលជា ប្រធានផ្នែកពាណិជ្ជកម្ម របស់វេបសាយលក់ទំនិញអនឡាញ Lazada ថែមទៀតផង។

ប្រធានផ្នែកពាណិជ្ជកម្ម ក៏បានធ្វើការសុំទោសដល់អតិថិជន, ហើយប្រាប់ថានឹងធ្វើការស៊ើបអង្កេត ចំពោះករណីនេះ ដូច្នេះគាត់សុំអោយ បុរសជាម្ចាស់ទំនិញ ទុកពេលអោយគាត់បន្តិចសិន។

នេះគឺបទពិសោធន៍មួយ សម្រាប់អ្នកដែលនិយម កុម្ម៉ង់ទំនិញតាមរយៈអនឡាញ អោយមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងជួបបញ្ហាបែបនេះ៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial