៥ បទរបស់លោក ខេមរៈ សេរីមន្ត បានអង្រួនដួងចិត្ត​ បងប្អូននៅទីក្រុងតាខ្មៅ

កណ្តាល៖ រំលឹកពីការប្រគំតន្រី្ត ដែលរៀបចំដោយ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បន្ទាប់ពីការប្រកួតបាលទាត់ដ៏ស្វិតស្វាញ និងជក់ចិត្ត នៃពានរង្វាន់ Tiger Street Football Festival 2018 ប្រចាំមណ្ឌលក្រុងតាខ្មៅ ខេត្តកណ្តាល។

ហើយការប្រគំតន្ត្រីនេះ មានវត្តមានរបស់តារាចំរៀងល្បីៗ ដូចជា៖ កញ្ញា ចំរើន សុភ័ក្រ, លោក ថែ ថៃ, កញ្ញា ផន ស្រីខូច, កញ្ញា ពេជ្រ សោភា, និងលោក ខេមរៈសេរីមន្ត។

វត្តមានរបស់ Super Star ប្រចាំផលិតកម្មហង្សមាសទាំង ៥ រូប នៅលើឆាកបែបកុងធើន័រ បានធ្វើឲ្យបងប្អូន ដែលរស់នៅខេត្តកណ្តាល មកចូលរួមទស្សនាយ៉ាងច្រើនកុះករ ពេញបរិវេណសួនច្បារច្រមុះជ្រូក ទន្លេក្រុងតាខ្មៅ។

លើសពីនេះទៅទៀត ចំពោះអ្នកដែលមក ទស្សនាផ្ទាល់ទាំងអស់ ក៏ទទួលបានកម្មវិធី លក់ជូនជាពិសេស សម្រាប់ការជាវស្រាបៀរ ថៃហ្គ័រ មកទទួលទានបណ្តើរ និងទស្សនាបណ្តើរ នៃការប្រគំតន្ត្រី Tiger Street Football Festival 2018។

អ្វីដែលធ្វើឲ្យ សម្លេងហោរកញ្ចៀវរបស់ អ្នកគាំទ្របន្លឺឡើងកាន់តែខ្លាំង នោះគឺ វត្តមានរបស់លោក ខេមរៈ សេរីមន្ត ដែលជាតារាចម្រៀង កំពុងមានប្រជាប្រិយភាព។

លោកបានលើកយក ចម្រៀងចំនួន ៥ បទ ដែល ២ បទ ជាចម្រៀងបែបមនោសច្ចេតនា និង ៣ បទ បែបញ៉ាក់កន្ត្រាក់អារម្មណ៍ ហើយចម្រៀងទាំងនោះទៀតសោធ សុទ្ធសឹងជាបទចម្រៀង ដែលកំពុងទទួលបាន ការគាំទ្រយ៉ាងខ្លាំងពីបងប្អូន ដូចជាបទ៖ មានទ្រព្យ ចិត្តស្មោះ មិនប្រាកដមនុស្សស្រី ស្រលាញ់យើងរហូតទេ, ទ្រាំៗទៅធ្វើម៉េចយើងស្រលាញ់គេ, និងបទ ក្បាច់ពស់ ជាដើម។


សូមជម្រាប់ថា បន្ទាប់ពីមណ្ឌលក្រុងតាខ្មៅ ខេត្តកណ្តាល Tiger Street Football Festival 2018 នឹងឆ្ពោះទៅមណ្ឌលចុងក្រោយគឺ មណ្ឌលភ្នំពេញ នៅថ្ងៃទី ០៩ ទី១០ និងទី១១ ខែមិនា ធ្វើនៅបរិវេណមុខសាលមហោស្រព កោះពេជ្រ។

ដូចច្នេះចង់ដឹងថាព្រឹត្តិការណ៍ Tiger Street Football Festival 2018 នៅមណ្ឌលភ្នំពេញ មានអ្វីរឹតតែអស្ចារ្យនោះសូមតាមដានទាំងអស់គ្នា៕


ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial