មណ្ឌលខេត្តកណ្តាល រកឃើញជើងខ្លាំង ៣ ក្រុម ឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយ

កណ្តាល៖ ពិតជាស្វិតស្វាញមែនទែន សម្រាប់ការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 ប្រចាំខេត្តកណ្តាល ដែលជាមណ្ឌលទី៧ ទម្រាំរកឃើញក្រុមម្ចាស់ជើងឯក ដោយក្នុងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រក្រុមទាំង ៤ សុទ្ធ តែលេងបន្ថែមម៉ោងទាំងអស់។

ចំពោះក្រុម គោសមុទ្យ ដែលជាក្រុមជើងឯក ក្រោយពីយកឈ្នះលើក្រុម DM FC ក្នុងលទ្ធផល ៣ ទល់នឹង ២ ។
មុនឈានមកដល់ វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុម គោសមុទ្រ បានយកឈ្នះលើក្រុម ហនុមានស្វាយរលំ ខណៈដែលក្រុមទាំង ២ ត្រូវប្រកួតបន្ថែមម៉ោង ២ដង នៅសល់កីឡាករម្ខាង ៣ នាក់ ទើបរកឃើញក្រុមឈ្នះ ដោយលទ្ធផល ៣ ទល់និង ២ ។

ចំណែកឯក្រុម DM FC បានយកឈ្នះលើក្រុម យុវជនថ្មី ដោយពិបាកបំផុតព្រោះក្រុមទាំង ២ នេះ បានប្រកួតយ៉ាងស្វិតស្វាញ តតាំងគ្នា និងបន្ថែមម៉ោងដល់ទៅ៣ដល់ នៅសល់កីឡាករម្ខាងតែ២នាក់ប៉ុណ្ណោះ ទើបក្រុម DM FC អាចយកឈ្នះលើក្រុម យុវជនថ្មី ក្នុងលទ្ធផល ៥ ទល់និង ៤។

ដោយលទ្ធផលនេះ ជាហេតុធ្វើឲ្យក្រុមចាញ់ទាំងពីរ ហនុមានស្វាយរលុំ ត្រូវប្រកួតជាមួយក្រុម យុវជនថ្មី ដើម្បីស្វែងរក លេខ៣ និង លេខ៤។ ជាលទ្ធផល ក្រុម យុវជនថ្មី ដណ្តើមបានលេខ៣ ក្រោយឈ្នះ ក្រុម ហនុមានស្វាយរលំ ៧ ទល់និង ៣ ។


សម្រាប់ក្រុមជើងឯកប្រចាំមណ្ឌល ខេត្តកណ្តាល ក្រុម គោសមុទ្រ ទទួលបានរង្វាន់ ១ ០០០ដុល្លារ និងស្រាបៀរថៃហ្គ័រ ១០កេស ក្រុមជើងឯករង បានទៅលើក្រុម DM FC ទទួកបានរង្វាន់ ៧០០ដុល្លារ និងស្រាបៀរថៃហ្គ័រ ១០កេស ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម យុវជនថ្មី ប្រាក់រង្វាន់ ៣៥០ដុល្លារ និងស្រាបៀរថៃហ្គ័រ ៥ កេស និងក្រុមចំណាត់ថ្នាក់លេខ ៤ បានទៅលើ ហនុមានស្វាយរលុំ ប្រាក់រង្វាន់ ១០០ដុល្លារ និងស្រាបៀរថៃហ្គ័រ ៥កេស។

ដោយឡែក សម្រាប់ខេត្តកណ្តាល ដែលជាមណ្ឌលទី៧នេះ គណៈកម្មាធិការរៀបចំការប្រកួត យកតែ ៣ ក្រុម តែប៉ណ្ណោះ ដើម្បីឲ្យទៅចូលរួម ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ។

ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial